ក្បាល​ពោះ​អើយ​ ធ្វើ​ម៉េច​ទើប​ស្រក! អស់​បារម្ភ​ជាមួយ​​វិធី​កម្ចាត់​​ខ្លាញ់​ក្បាល​ពោះ​ទាំង​ ៥

  • 2021-02-20 23:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខ្លាញ់​កក​នៅ​ក្បាល​ពោះ​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​អ្នក​បាត់់បង់​សម្រស់​នោះ​ទេ វា​ថែម​ទាំង​ជា​ប្រភព​នៃ​ការ​កកើត​នូវ​ជំងឺ​ដទៃ​ទៀត​ដែល​រួម​មាន ជំងឺ​បេះដូង ទឹក​នោម​ផ្អែម ឬ សម្ពាធ​ឈាម​ខ្ពស់​ជាដើម ​ ដែល​សុទ្ធ​សឹង​ជា​ប្រភេទ​ជំងឺ​ដែល​ពិបាក​ព្យាបាល។ ដូច្នេះ​ហើយ ធ្វើ​យ៉ាង​ណា​អ្នក​គួរ​ថែរក្សា​សុខភាព​ឱ្យ​បាន​ល្អ​ដោយ​ការ​បរិភោគ​ត្រឹម​ត្រូវ។ ​ការ​អនុវត្ត​នូវ​វិធី​ទាំង​ ៥​ ខាង​ក្រោម​នឹង​ជួយ​ឱ្យ​អ្នក​ជៀស​ឆ្ងាយ​ពី​ការ​កក​ខ្លាញ់​នូវ​ក្បាល​ពោះ​ដែល​នាំ​មក​នូវ​បញ្ហា​ទាំង​ផ្លូវ​ចិត្ត​ និង កាយ៖

រូបតំណាង

**១. បរិភោគ​តែ​អាហារ​ណា​ដែល​ល្អ​សម្រាប់​រាង​កាយ**

ជំហាន​ដំបូង​ក្នុង​ការ​ផ្លាស់​ប្តូរ​ទម្លាប់​មិន​ល្អ​របស់​អ្នក​គឺ ការ​របប​អាហារ​ប្រចាំ​ថ្ងៃ​។ ការ​ជ្រើស​រើស​របប​អាហារ​ដែល​ល្អ​សម្រាប់​រាង​កាយ​ត្រូវ​ការ​តាំង​ចិត្ត​ខ្ពស់​ ក៏​ប៉ុន្តែ​វា​ក៏​ផ្តល់​នូវ​អត្ថប្រយោជន៍​ដល់​រាង​កាយ​ និង សុខភាព​អ្នក​ជា​ទី​គាប់​ចិត្ត​ដែរ។ អ្នក​គប្បី​ប្តូរ​មក​ញុំា​អាហារ​ដែល​ផ្តល់​កម្លាំង​ដល់​រាង​កាយ និង ប្រភេទ​អាហារ​ដែល​មិន​ជាតិ​សាច់​តិច​រួម​មាន អង្ករ​សម្រូប នំបុ័ង​ស្រូវ​សាលី ព្រម​ទាំង​ផ្លែ​ឈើ និង​ បន្លែ​បៃតង​ដែល​ជា​ប្រភព​នៃ​ជាតិ​កាក​សរសៃ (Fiber)។

២. កុំ​មើល​ទូរទស្សន៍​ស្រប​ពេល​​​កំពុង​ញុំា​អាហារ

ការ​ញុំា​បាយ​បណ្ដើរ​ គេង​មើល​ទូរទស្សន៍​បណ្តើរ​ធ្វើ​ឱ្យ​អ្នក​ញុំា​ច្រើន​ដោយ​មិន​ដឹង​ខ្លួន​។ ពេល​អ្នក​មើល​កាន់​តែ​យូរ​ អ្នក​នឹង​​ញុំា​កាន់​តែ​ច្រើន។​ ដូចនេះ​ហើយ​​ ប្រសិន​ជា​អាច កុំ​ធ្វើ​រឿង​ពីរ​នេះ​ក្នុង​ពេល​តែ​មួយ ពោល​គឺ​អ្នក​គួរ​​ញុំាំ​បាយ​មុន​ហើយ​សិម​មើល​ទូរទស្សន៍​តាម​ក្រោយ​ទើប​ប្រសើរ។

រូបតំណាង

៣. ទំពារ​អាហារ​ឱ្យ​បាន​ម៉ដ្ឋ​ល្អ

អ្នក​ខ្លះ​ចូល​ចិត្ត​ញុំាំ​លឿន​ ជា​ពិសេស​នៅ​ពេល​ពួក​គេ​ឃ្លាន​ខ្លាំង​ព្រោះ​​វា​ធ្វើ​ឱ្យ​ឆាប់​ឆ្អែត ហើយ​ពេល​ពួក​គេ​ខំ​ប្រឹង​ញុំា​លឿន​ពេក​គឺ​ធ្វើ​ឱ្យ​អាហារ​ទំពារ​មិន​បាន​ម៉ដ្ឋ​ល្អ​នោះ​ទេ។ អាហារ​មិន​ម៉ដ្ឋ​ល្អ ឬ ការ​ញុំា​លឿន​ពេក​របស់​អ្នក​អាច​ធ្វើ​ឱ្យ​មាន​ការ​ឡើង​ខ្លាញ់​ផ្នែក​ក្បាល​ពោះ​​បាន​យ៉ាង​លឿន។

៤. បរិភោគ​ឱ្យ​ទៀង​ពេល​

ការ​ញុំា​អាហារ​មិន​ទៀង​ម៉ោង ទៀង​វេលា​នឹង​ធ្វើ​ឱ្យ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក​ដំណើរ​ការ​មិន​សូវ​ប្រក្រតី​ល្អ​ ហើយ​អាច​ធ្វើ​ឱ្យ​អាហារ​ទាំង​នោះ​មាន​ការ​កក​កុញ​ផង​ដែរ។ ការ​រំលាយ​អាហារ​គឺ​ជា​រឿង​សំខាន់​សម្រាប់​សុខភាព​ណាស់​ដែរ ដូច្នេះ​អ្នក​គួរ​ទម្លាប់​បរិភោគ​អាហារ​ឱ្យ​ទៀង​ពេល​​វិញ​ បើ​មិន​ចង់​ប្រឈម​នូវ​បញ្ហា​កក​ខ្លាញ់​នៅ​ក្បាល​ពោះ​ ឬ បញ្ហា​សុខភាព​ដទៃ​ទៀត។

រូបតំណាង

៥. ចៀសវាង​ការ​ផឹក​គ្រឿង​ស្រវឹង

អ្នក​ដែល​សង្កេត​ឃើញ​ទេ​ថា​ អ្នក​ដែល​ចូល​ចិត្ត​ផឹក​​គ្រឿង​ស្រវឹង​ជា​ប្រចាំ​ជា​មនុស្ស​ដែល​ឧស្សាហ៍​ជួប​ប្រទះ​នូវ​បញ្ហា​ដុះ​ក្បាល​ពោះ​នេះ? ការ​ផឹក​គ្រឿង​ស្រវឹង​ធ្វើ​ឱ្យ​រាង​កាយ​ទទួល​នូវ​ធាតុ​ផ្សំ​ច្រើន​ចូល​ទៅ​ក្នុង​ខ្លួន ជា​ពិសេស​ពេល​ផឹក​គ្រឿង​ស្រវឹង​ គេ​តែង​និយម​មាន​អាហារ​សម្រន់​ញុំាំ​ក្លែម​ជា​មួយ​ដែល​រួម​ផ្សំ​គ្នា​ធ្វើ​ឱ្យ​កាឡូរី​កាន់​តែ​ច្រើន ឱកាស​នៃ​ការ​កក​ខ្លាញ់​នៅ​ក្បាល​ពោះ​ក៏​កាន់​តែ​ច្រើន៕

រូបតំណាង
រូបតំណាង

អានបន្ត៖ ល្អ​ហួស​ស្មាន! ផឹក​តែ​អាច​ជួយ​ការពារ​ការ​កើត​ជំងឺ​បេះ​ដូង និង ការ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល

ប្រភព៖ Sanook ប្រែសម្រួល៖ Siyou Tang

អត្ថបទពេញនិយម