កាយវិការទាំង ៥ ដែលបង្ហាញពីលក្ខណៈសម្បត្តិមិនល្អរបស់អ្នក

  • 2021-02-19 14:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិនថាអ្នកកំពុងតែមានការណាត់ជួបជាមួយបុរសសង្ហារ កំពុងតែធ្វើការសម្ភាសការងារ ឬជួបនរណាម្នាក់ជាលើដំបូងក៏ដោយ ប្រសិនបើអ្នកមានការបង្ហាញកាយវិការទាំងនេះចេញមក វាអាចបង្ហាញពីលក្ខណៈសម្បត្តិមិនល្អរបស់អ្នកបាន។ អ្នកបានដឹងរួចមកហើយថា ភាសាកាយវិការគឺមានសារៈសំខាន់ណាស់រាល់ពេលមានការសន្ទនាជាមួយនរណាម្នាក់នោះ។

ពេលខ្លះអ្នកធ្វើវាឡើងដោយមិនដឹងខ្លួនទេ វាអាចជាទម្លាប់ តាមកលៈទេសៈ ឬតាមស្ថានភាពជាក់ស្ដែងដែលបណ្តាលឲ្យអ្នកធ្វើវាឡើង ប៉ុន្តែគួរតែធ្វើការកត់ចំណាំពីកាយវិកាមិនល្អទាំង ៥ នេះ៖

  • ទំរង់នៃការឈររបស់អ្នកកោងៗ ឬអោនមិនត្រង់ខ្លួនដែលបង្ហាញថាអ្នកទន់ខ្សោយ ខ្លាចៗ
  • របៀបអង្គុយរបស់អ្នកនឹងបង្ហាញពីបុគ្គលិកលក្ខណៈសម្បត្តិ ឬចរិតរបស់អ្នកបាន
  • ការឱបដៃទាំងពីរខណៈពេលកំពុងស្តាប់គេ វាបង្ហាញថាអ្នកមិនយកចិត្តទុកដាក់ មិនគោរពឲ្យតម្លៃគេ
  • ការសម្លឹងមើលទៅកាន់អ្នកដទៃបែបក្រសែភ្នែកផ្សេងៗ ពីព្រោះវាអាចបង្ហាញពីការគិតរបស់អ្នកតាមរយៈក្រសែភ្នែកនោះបាន
  • ការកាន់ ឬចុចទូរសព្ទខណៈពេលជួបជុំ និយាយជាមួយនរណាម្នាក់

ប្រភពរូបភាព៖ Freepik

ចុចអានបន្ត៖

ប្រភព៖ Brightside ប្រែ​សម្រួល៖ Chrel Den

អត្ថបទពេញនិយម