វិធីដែលអាចដឹងពីទេពកោសល្យរបស់អ្នកបាន

  • 2021-02-19 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើអ្នកកំពុងគិតថាខ្លួនឯងជាប់គាំង មិនដឹងធ្វើអ្វីឬដើរតាមផ្លូវណាមែនទេ? មិនមែនមានតែអ្នកនោះទេ មានមនុស្សជាច្រើនកំពុងតែបាត់បង់ទិសដៅដូចជារូបអ្នកដែរ។ ការគិតរបស់មនុស្សម្នាក់ៗមានភាពស្មុគស្មាញខ្លាំងណាស់ វាប្រៀបបានដូចជាការព្យាយាមសម្លឹងមើលច្រមុះខ្លួនឯងអញ្ចឹងគឺពិបាក។ ម្នាក់ៗគឺមានទេពកោសល្យរៀងៗខ្លួន គ្រាន់តែថាវាត្រូវបានបិទបាំងដោយសារបញ្ហាណាមួយក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក។

អ្នកខ្លះរកវាឃើញនឹងចាប់ផ្តើមប្រើវាតាំងពីតូចមក តែសម្រាប់អ្នកខ្លះទៀតគឺមានផលវិបាកក្នុងការស្វែងរកទេពកោសល្យរបស់ខ្លួន និងចំណាយពេលយ៉ាងយូរទម្រាំតែរកឃើញ។ វាមិនមែនងាយស្រួលនោះទេ ហេតុដូចច្នេះហើយបានជាអ្នកខ្លះស្វះស្វែងរកវិធី សាកល្បងនេះ សាកល្បងនោះដើម្បីរកវា។

វិធីទាំងនេះអាចជួយឲ្យអ្នកស្វែងរកទេពកោសល្យពិតរបស់អ្នកបាន គ្រាន់តែអត់ធ្មត់នឹងមានការព្យាយាមខ្លាំង៖

  • ស្វែងរកពីអ្វីដែលអ្នកចូលចិត្តធ្វើជាងគេ ហើយបោះបង់ចោលអ្វីដែលអ្នកមិនត្រូវការ
  • សួរឪពុកម្តាយរបស់អ្នក ឬមិត្តភក្តិអំពីចំណុចខ្លាំង និងចំណុចខ្សោយរបស់អ្នក ឬក៏ធ្វើតេស្តអនឡានដើម្បីដឹងពីលទ្ធផល
  • សរសេរចុះអំពីរឿងរាវជីវិតរបស់អ្នក បានឆ្លងកាត់អ្វីខ្លះ បានធ្វើអ្វីខ្លះ បរាជ័យ និងជោគជ័យទៅលើអ្វីខ្លះ
  • រំលឹកពីអ្វីៗដែលអ្នកតែងតែចង់បាន ចង់ធ្វើកាលនៅពីក្មេង
  • ក្រឡែកមកមើលពីគុណសម្បត្តិ និងបទពិសោធជីវិតផ្ទាល់ខ្លួន
  • កុំខ្លាចអំពីការផ្លាស់ប្ដូរ និងសាកអំពីអ្វីថ្មីៗក្នុងជីវិត

ចងចាំទុកថាអ្នកនឹងជួបឧបសគ្គរាប់មិនអស់ក្នុងដំណើរជីវិតរបស់អ្នក តែវាជាមេរៀន ជាបទពិសោធសម្រាប់អ្នកក្នុងការតតាំងប្រយុទ្ធប្រឆាំងដើម្បីសម្រេចពីគោលបំណង និងគោលដៅរបស់អ្នក ហើយនេះគឺជាកម្លាំងទឹកចិត្តដែលអ្នកគួរតែមានមោទនភាពចំពោះខ្លួនឯង៕

ប្រភពរូបភាព៖ Freepik

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den