លំដាប់ទ្វារដែលអ្នកជ្រើសរើស អាចបកស្រាយពីស្ថានភាពជីវិតនាពេលនេះអ្នកបាន

  • 2021-02-19 02:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រុងប្រៀបរួចរាល់ហើយនៅ តោះមកសាកល្បងការទស្សន៏ទាយនេះមើល។ ស្រម៉ៃថាពេលអ្នកដើរចូលបន្ទប់មួយហើយឃើញមានទ្វារ ៤ ដែលមានពណ៏ ស ខ្មៅ ខៀវ និង ពណ៏ផ្កាឈូក។ តើអ្នកនឹងបើកទ្វារទាំងបួននេះតាមលំដាប់មួយណា?

ទ្វារពណ៌ស - ជីវិតផ្ទាល់ខ្លួន

- ទ្វារទី ១៖ អ្នកជាប្រភេទមនុស្សដែលមានភាពជឿជាក់លើខ្លួនឯងខ្ពស់ ព្រមទាំងចេះថែទាំខ្លួនឯងបានយ៉ាងល្អ។

- ទ្វារទី ២៖​ អ្នកជាប្រភេទមនុស្សដែលមិនចូលចិត្តអោយគេដឹងរឿងផ្ទាល់ខ្លួនច្រើន តែមានការពេញចិត្ត និង ស្រលាញ់ខ្លួនឯងខ្លាំង។

- ទ្វារទី ៣៖ អ្នកជាប្រភេទមនុស្សដែលតែងគិតរឿងដែលកើតឡើងភាគច្រើនក្នុងផ្លូវអវិជ្ជមាន ព្រមទាំងមិនសូវចេះស្រលាញ់ និង ថែទាំខ្លួនឯងបានល្អ។

- ទ្វារទី ៤៖ អ្នកជាប្រភេទមនុស្សដែលគិតគ្រូសារជាធំ អ្នកអាចនឹងបោះបង់ការគិតគូរ និង ថែទាំខ្លួនឯងស្ទើរតែទាំងស្រុង ដោយសារតែមួយថ្ងៃនៅក្នុងចិត្តអ្នកមានតែ ផ្ទះសម្បែង ប្ដី កូនចៅ។

ទ្វារពណ៌ខៀវ - ការងារ

-ទ្វារទី ១ ៖  ការងារជារឿងសំខាន់បំផុតក្នុងជីវិតអ្នក អាចនិយាយបានថាផ្នែកផ្សេងទៀតនៃជីវិតអ្នកនៅពេលនេះ ត្រូវបានអ្នកធីបចោលទាំងស្រុង។

- ទ្វារទី ២ ៖​ អ្នកអាចនឹងកំពុងចំនាយពេលស្ទើរតែទាំងស្រុងរបស់អ្នកទៅលើការងារតែមួយមុខគត់ ដើម្បីកុំអោយខ្លួនឯងទៅស្មុគស្មាញនឹងរឿងផ្សេងទៀតដែលកើតឡើងក្នុងជីវិតអ្នក។ 

- ទ្វារទី ៣ ៖​ អ្នកកំពុងពេញចិត្តនឹងអ្វីដែលអ្នកធ្វើសព្វថ្ងៃនេះណាស់។

- ទ្វារទី ៤​ ៖ អ្នកអាចនឹងមិនពេញចិត្តនឹងអ្វីដែលខ្លួនធ្វើសព្វថ្ងៃនេះប៉ុន្មាននោះទេ គ្រាន់តែដើម្បីចិញ្ចឹមក្រពះតែប៉ុណ្ណោះ។

ទ្វារពណ៌ផ្កាឈូក - ស្នេហា

- ទ្វារទី ១៖ អ្នកកំពុងតែមានចិត្តលើនរណាម្នាក់ ឫ កំពុងស្វែងរកនរណាម្នាក់មកក្នុងជីវិតអ្នក។

- ទ្វារទី ២៖ អ្នកជាប្រភេទមនុស្សដែលមានចិត្តនឹងនរល្អ ហើយអាចនឹងកំពុងស្ថិតនៅក្នុងទំនាក់ទំនងមួយដែលរឹងមាំ មានការបែងចែកយ៉ាងច្បាស់លាស់រវាងស្នេហា និង ការងារ។

- ទ្វារទី ៣៖​ អ្នកកំពុងស្ថិតនៅក្នុងទំនាក់ទំនងមួយដែលផុយស្រួយ ងាយនឹងរង្គោះរង្គើរ រឺក៏កំពុងតែលួចស្រលាញ់គេតែម្ខាង។

- ទ្វារទី ៤៖ រឿងមនោសញ្ចេតនាមិនមែនជាអាទិភាពរបស់អ្នកក្នុងពេលបច្ចុប្បន្ននេះនោះទេ អាចមកពីអ្នកទំនាក់ទំនងអ្នកនាពេលបច្ចុប្បន្ននេះមិនល្អ ធ្វើអោយអ្នកខ្លាចរអារមិនចង់ជួបប្រទះអីបែបនោះទៀត។

ទ្វារពណ៌ខ្មៅ - សេចក្ដីស្លាប់

- ទ្វារទី ១ ៖​ ជីវិតអ្នកមានភាពស្មុគស្មាញណាស់ ការជ្រើសរើសទ្វាពណ៏ជាទ្វាដំបូងសបញ្ជាក់អោយឃើញថាសុខភាពផ្លួវចិត្តរបស់អ្នកកំពុងមានសភាពដុនដាបជាខ្លាំង។

- ទ្វារទី ២៖​ អ្នកមានរឿងជាច្រើននៅក្នុងចិត្ត តែមិនខ្លាំងដូចជំរើសទីមួយនោះទេ តែក៏មិនគួរធ្វេសប្រហែសនោះដែរ។ ភាគច្រើនក្មេងៗ វ៏យជំទង់តែងជ្រើសទ្វារនេះជាជម្រើសទី ២ របស់ពួកគេ ព្រោះវ័យនេះជាវ័យដែលតម្រូវអោយពួកគាត់ចាប់ផ្ដើមចេះកែប្រែចិត្ត គំនិត មុននឹងពេញវ័យ។

- ទ្វារទី ៣៖​ អ្នកមានអារម្មណ៏ថាជីវិតអ្នកគ្មានន័យអ្វីទាល់តែសោះ ដោយសារតែខ្វះអ្វីម្យ៉ាង បើមិនជឿសាកល្បងមើលទ្វាទី ៤ ដែលអ្នកជ្រើសរើសមើលទៅ។

- ទ្វារទី ៤៖​ សុខភាពផ្លូវចិត្តរបស់អ្នកមានស្ថានភាពល្អប្រសើរណាស់មិនមានអីគួរអោយបារម្ភនោះទេ។

ប្រភព៖ girlstyle ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម