ឧស្សាហ៍ស្រ្តេសខ្លាំងពេក អាចបំផ្លាញសម្រស់មនុស្សស្រីលើសការស្មាន
- 2021-02-21 12:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឧស្សាហ៍ស្រ្តេសខ្លាំងពេក អាចបំផ្លាញសម្រស់មនុស្សស្រីលើសការស្មាន
ស្រ្តេសជាបញ្ហាមួយដែលមនុស្សសព្វថ្ងៃកំពុងតែប្រឈមខ្លាំង មិនថាស្រ្តេសដោយសារការងារ ការរកស៊ី ការរៀនសូត្រ ឬក៏ស្នេហា គ្រួសារទេ វាសុទ្ធតែបានផ្ដល់សម្ពាធផ្លូវចិត្តឲ្យអ្នក។ ទោះអ្នកគិតថាវាជាការមិនសប្បាយចិត្ត ធុញថប់ធម្មតា តែវាបានប៉ះពាល់ដល់សុខភាព ហើយលើសពីនេះវាក៏បំផ្លាញសម្រស់អ្នកយ៉ាងខ្លាំងទៀតផង។ ទាក់ទងនឹងបញ្ហានេះវេបសាយ GUU ក៏នបានលើកឡើងដូចគ្នាដែរដូចជា៖
១. ស្នាមជ្រួញ
នៅពេលអ្នកទទួលរងសម្ពាធខ្លាំងពីរឿងមិនសប្បាយចិត្ត តប់ប្រមល់នោះ ស្នាមជ្រួញនឹងកើតមានឡើងលើផ្ទៃមុខអ្នក។ នេះដោយសារកោសិកាអ័រម៉ូនមានការឈឺចាប់ដែលទាក់ទងទៅនឹងអារម្មណ៍ ដែលបានទៅបំផ្លាញខូឡាជែនដែលចិញ្ចឹម និងរក្សាស្បែកអ្នកឲ្យថយចុះ។
២. កើតមុន
ភាពតានតឹង និងមុនគឺមានទំនាក់ទំនងល្អនឹងគ្នាណាស់ ឲ្យតែស្រ្តេសខ្លាំង មុនក៏ខ្លាំងដែរ។ ជម្ងឺមុនជាធម្មតាបណ្តាលមកពីអ័រម៉ូន Cortisol កើនឡើង ដូច្នេះអ្នកត្រូវតែកាត់បន្ថយភាពតានតឹងក្នុងជីវិតព្រោះបើមិនអីចឹងទេមុននឹងក្លាយជាមិត្តជិតស្និទ្ធរបស់អ្នកជាមិនខាន។
៣. ដក់ភ្នែក
អ្នកកាន់តែពិបាកចិត្ត កាន់តែធុញទ្រាន់សម្រាប់ជីវិតប្រចាំថ្ងៃអ្នក ភ្នែករបស់អ្នកនឹងកាន់តែធ្លាក់ ដក់ខ្មៅព្រោះពេលនោះអ្នកប្រហែលគេងមិនបានគ្រប់ ឬគេងមិនបានស្រួលដោយសារតែការរំខានពីស្រ្តេសនោះ។ អ្នកគួរតែព្យាយាមសម្រាកលំហែកាយឲ្យបានគ្រប់គ្រាន់សិន បើគិតថាខ្លួនឯងស្ត្រេសដល់ដំណាក់កាលកំពូលនោះ។
៤. ជ្រុះសក់
ឲ្យតែតានតឹងញឹកញាប់ វាក៏អាចបណ្តាលឲ្យជ្រុះសក់ផងដែរ។ មូលហេតុគឺព្រោះអរម៉ូន cortisol នឹងធ្វើឱ្យឫសសក់ឈប់ដំណើរការនិងផ្លាស់ទីទៅសម្រាកនៅពេលដែលអ្នកមានបញ្ហាផ្លូវចិត្ត និងអារម្មណ៍ខ្លាំង។ វាអាចនឹងល្អប្រសើរឡើងវិញនៅពេលដែលអ្នកចាប់ផ្ដើមមានអារម្មណ៍ល្អ ធូរស្រាល៕
ចុចអាន៖ជំងឺគួរឲ្យខ្លាច ៥ដែលកើតឡើងច្រើនចំពោះអ្នកធ្វើការ បច្ចុប្បន្ន