អ្នក​គាំទ្រ Karry Wang ច្រួលច្របល់ ដោយ​សារ​សង្ស័យ​លោក​មាន​ទំនាក់ទំនង​ជាមួយ​ជំនួយ​ការ

  • 2021-02-18 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សកម្មភាព​លង់​​នឹង Idol ខ្លាំង​ពេក​របស់​អ្នក​គាំទ្រ​តារា​ចម្រៀង​ប្រុស​ចិន Karry Wang បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ភ័យ​ខ្លាច​ជា​ខ្លាំង។

មុន​នេះ​បន្តិច បណ្ដាញ​ព័ត៌មាន QQ ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ភ្ញាក់​ផ្អើល​ នៅ​ពេល​ប្រភព​មួយ​នេះ​បាន​រាយការណ៍​ថា អ្នក​គាំទ្រ​របស់​តារា​ចម្រៀង​ម្នាក់​ចង់​បញ្ចប់​ជីវិត​ខ្លួន​ឯង ក្រោយ​ដឹង​ថា​លោក​មាន​ទំនាក់ទំនង​ស្នេហា។ ជាក់​ស្ដែង អ្នក​គាំទ្រ​របស់​តារា​ចម្រៀង​ជួរ​មុខ Karry Wang បាន​គម្រាម​ថា​នឹង​បញ្ចប់​ជីវិត​ខ្លួន​ឯង ប្រសិន​បើ​ ប្រុស​ស្អាតរូប​នេះ មិន​ផ្លាស់​ប្ដូរ​ជំនួយការ​នោះ​ទេ។ នៅ​លើ​បណ្ដាញ​សង្គម នារី​រូប​នេះ​បាន​សរសេរ​ធ្វើ​ឲ្យ​គេ​ភ័យ​ខ្លាច​ថា៖ ត្រៀម​ខ្លួន​សរសេរ​បណ្ដាំ​ចុង​ក្រោយ សង្ឃឹម​ថា​នឹង​បាន​ប្រើ​ឆាប់​ៗ​នេះ។ ជាតិ​ក្រោយ​នៅ​តែ​ជា​អ្នក​គាំទ្រ​របស់​អ្នក។

តាម​នោះ​ដែរ ជំនួយការ​របស់​សមាជិក​ក្រុម​ចម្រៀង TFBOYS ឈ្មោះ​ Yang Liu មាន​ទំនាក់ទំនង​ស្រពិចស្រពិល​នឹង​កំពូល​តារា​​មួយ​នេះ ថែម​ទាំង​មាន​ពាក្យ​ចចាមអារ៉ាម​អ្នក​ទាំង​២​ស្រលាញ់​គ្នា​ទៀត​ផង។ ទោះ​បី​ជា​ផលិតកម្ម​របស់​លោក​បាន​​ចេញ​មុខ​បដិសេធ​ហើយ​ក្ដី តែ​អ្នក​គាំទ្រ​របស់​លោក​ចង់​ឲ្យ​ប្រុស​ស្អាត ​២២​ឆ្នាំ​នេះ ប្ដូរ​នាង​ចេញ​តែ​ម្ដង។

ជីក​កកាយ​រូបភាព​ចាស់​វិញ គេ​សង្កេត​ឃើញ​ថា ខុស​ពី​ជំនួយការ​ដទៃ ដែល​នៅ​ពេល​ចូល​រួម​កម្មវិធី​ធំ នឹង​អង្គុយ​ចាំ​តារា​របស់​ខ្លួន​នៅ​ក្រោយ​ឆាក​នោះ Yang Liu តែងតែ​អង្គុយ​ជិត Karry Wang ជានិច្ច​ដែល​ធ្វើ​ឲ្យ​គេ​មិន​សង្ស័យ​មិន​បាន៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម