ប្រឹង​សម្រក​គីឡូ​សល់​តែ ៣៨​គីឡូ មុខ Ju Jing Yi ស្គម​ឡើង​ផត​ចូល​ក្នុង

  • 2021-02-17 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​បាន​ឆ្លង​កាត់​ការ​វះកាត់​កែ​សម្ផស្ស​ហើយ​ក្ដី តែ​ដោយ​សារ​តែ​ព្យាយាម​សម្រក​គីឡូ​ជ្រុល បាន​ធ្វើ​ឲ្យ​ទម្រង់​មុខ​របស់​តារា​សម្ដែង​ស្រី​កំពុង​ឡើង​កូដ Ju Jing Yi ប្រែ​ទៅ​ជា​ផត​ ចាស់​ជាង​វ័យ។

២​ឆ្នាំ​កន្លង​​មក​នេះ តារា​ចម្រៀង និង​សម្ដែង​ស្រី​វ័យ​ក្មេង​ចិន Ju Jing Yi បាន​ក្លាយ​ទៅ​ជា​រាជិនី​រឿង​​អាស្រូវ​ថ្មី​ក្នុង​វិស័យ​សិល្បៈ។ ពោល ទោះ​បី​ជា​សមត្ថភាព​នៅ​មាន​កម្រិត តែ​រូប​សម្បត្តិ​ និង​អត្តចរិត​របស់​នាង​នៅ​តែ​ជា​រឿង​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​មិន​ចប់។

ជាក់​ស្ដែង ទោះ​បី​ជា​បាន​បែក​ធ្លាយ​រូបភាព​ មុខ​មាត់​ខុស​ពី​មុន​ស្ទើរ​ទាំង​ស្រុង​ក៏​ដោយ តែ​ស្រី​ស្អាត​​រូប​នេះ​នៅ​តែ​មិន​ទទួល​ស្គាល់​ថា​ខ្លួន​បាន​ឆ្លង​កាត់​មុខ​កាំបិត​នោះ​ទេ។ បន្ថែម​ពី​នេះ អត្តចរិត​តួឯក ដែល​ទៅ​ណា​មក​ណា ត្រូវ​ការ​គេ​បាំង​ឆ័ត្រ​៤ ៥​នាក់ បាន​ធ្វើ​ឲ្យ​តារា​រូប​នេះ ត្រូវ​គេ​រិះគន់​ថា ធ្វើ​ឫក​ពារ​ជាង​តារា​លំដាប់ A ទៅ​ទៀត។

ថ្មី​ៗ​នេះ ស្រី​ស្អាត ២៦​ឆ្នាំ បាន​ក្លាយ​ជា​ទី​ចាប់​អារម្មណ៍​ថ្មី ដោយ​សារ​តែ​ទម្ងន់​របស់​ខ្លួន។ ជាក់​ស្ដែង តួ​រៀង​ពស់​ស​ ពស់​ខៀវ​ថ្មី រក្សា​ទម្ងន់​ខ្លួន​ឲ្យ​ត្រឹម​តែ​៣៨.៥​គីឡូ។ យ៉ាងណាក្ដី ដោយ​សារ​តែ​ទម្ងន់​ស្គម​ខ្លាំង​បែប​នេះ គេ​សង្កត​ឃើញ​ថា នៅ​ពេល​នេះ មុខ​នាង​នៅ​សល់​តែ​ឆ្អឹង ហើយ​ផត​ចូល​ក្នុង​គួរ​ឲ្យ​ព្រួយបារម្ភ៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ caramel

អត្ថបទពេញនិយម