ឃ្លា​ទាំង​៣​នៅ​ចុង​មាត់​ដែល​យើង​តែង​និយាយ​ ធ្វើ​ឲ្យ​ខូច​អនាគត ពិបាក​ជោគជ័យ

  • 2021-02-22 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កាន់​តែ​ទាមទារ កាន់​តែ​ក្ដៅ​ក្រហាយ កាន់​តែ​ត្អូញត្អែរ មាន​តែ​ធ្វើ​ឲ្យ​អ្នក​ដូច​កូន​ក្មេង មិន​ចេះ​គិត និង​អន់​ខ្សោយ​តែ​ប៉ុណ្ណោះ។ ខាង​ក្រោម​នេះ​គឺ​ជា​ឃ្លា​នៅ​ចុង​ៗ​មាត់​របស់​មនុស្ស​ដែល​តែងតែ​និយាយ ដែល​អចេតនា​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​នៅ​តែ​មួយ​កន្លែង មិន​អាច​ឡើង​ទៅ​ណា​រួច។

គ្មាន​យុត្តិធម៌​អី​សោះ

អ្នក​ត្រូវ​​ដឹង​ថា ជីវិត​​តាំង​ពី​ដើម​មក​គឺ​មិន​យុត្តិធម៌​ស្រាប់​ទៅ​ហើយ។ កាន់​តែ​ត្អូញត្អែរ​ក៏​គ្មាន​បាន​ប្រយោជន៍​អ្វី​មក​វិញ​ដែរ។ បើ​មិន​ចង់​ឲ្យ​រូបភាព​ខ្លួន​ឯង​កាន់​តែ​អាក្រក់ សូម​រស់​នៅ​ក្នុង​បច្ចុប្បន្នកាល ហើយ​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព។ ឧទាហរណ៍​ ជំនួស​ឲ្យ​ការ​សួរ​ថា​ហេតុ​អ្វី​និយាយ​ថា ក្រុមហ៊ុន​នេះ​អយុត្តិធម៌​ណាស់ អ្នក​អាច​សួរ​វិញ​ថា ហេតុ​អ្វី​ខ្ញុំ​មិន​ត្រូវ​បាន​ជ្រើស​រើស​ ហើយ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​បាន​ត្រូវ​បាន​ជ្រើសរើស និង​ល្អ​ជាង​មុន?

អត់​អី​ទេ

ប្រសិន​បើ​មាន​អ្នក​ណា ពឹង​អ្នក​ធ្វើ​អ្វី​មួយ ​ឬ​អរគុណ​អ្នក​ព្រោះ​អ្នក​បាន​ជួយ​ធ្វើ​គេ​អ្វី​មួយ ហើយ​អ្នក​និយាយ​ថា អត់​អី​ទេ អ្នក​នឹង​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​ថា គេ​មាន​ប្រៀប​លើ​អ្នក ហើយ​អាច​ប្រើ​អ្នក​បាន​គ្រប់​ពេល។ ដូច​នេះ​ហើយ ជំនួស​ឲ្យ​ការ​និយាយ​ថា​អត់​អី​ទេ អ្នក​អាច​បដិសេធ​គេ​បាន​ ដោយ​និយាយ​ថា​ សាក​ធ្វើ​សិន​ទៅ បើ​ខុស​ចាំ​ខ្ញុំ​ប្រាប់ គឺ​ប្រសើរ​ជាង​ការ​ធ្វើ​ឲ្យ​គេ​តែ​ម្ដង។

តាំង​ពី​ដើម​មក​ ធ្វើ​តែអ៊ី​ចឹង​ទេ

​នេះ​គឺ​ជា​ឃ្លា​ចុង​មាត់​ដែល​កប់​ខ្លួន​ឯង​ទាំង​ស្រុង ចង់​​រើ​ទៅ​ណា​ក៏​រើ​មិន​រួច។ មនុស្ស​ដែល​តែងតែ​ប្រកាន់​​ថា​ខ្លួន​ឯង​ត្រូវ ហើយ​មិន​ចេះ​ទទួល​ស្គាល់​កំហុស​ខ្លួន​ឯង​នោះ គឺ​ប្រៀប​ដូច​​បោះបង់​ចោល​ឱកាស​ដែល​អាច​រីក​ចម្រើន​បាន​ទាំង​ស្រុង។ ដូច​នេះ​ហើយ បើ​វិធី​ដែល​ខ្លួន​តែង​ធ្វើ ហើយ​លែង​ត្រូវ​នា​ពេល​បច្ចុប្បន្ន​​នេះ វិធី​ដែល​ត្រូវ​កែ​តម្រូវ​នោះ គឺ​កែ​វិធី​ដែល​យើង​ធ្វើ មិន​មែន​ប្រកែក​ដាច់​អហង្ការ​ជាមួយ​គេ​​ថា តាំង​ពី​ដើម​មក​យើង​ធ្វើ​តែ​បែប​នេះ​ឡើយ៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម