ចូល​មើល​ខាង​ក្នុង​ផ្ទះ​តម្លៃ ៤.៣​លាន​ដុល្លារ​របស់ Hyun Bin

  • 2021-02-15 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ផ្ទះ​ដែល​ទើប​តែ​ទិញ​ថ្មី​របស់​កំពូល​តារា​សម្ដែង​ប្រុស Hyun Bin ធ្លាប់​ត្រូវ​បាន​គេ​សង្ស័យ​ថា ទិញ​ដើម្បី​នៅ​ជាមួយ​មិត្ត​ស្រី Son Ye Jin តែ​អ្នក​ទាំង​២​បាន​ចេញ​មុខ​បដិសេធ។

បណ្ដាញ​ព័ត៌មាន On បាន​ចុះ​ផ្សាយ​ពី​គេហដ្ឋាន​ថ្មី​របស់​តារា​សម្ដែង​ប្រុស​ជួរ​មុខ​កូរ៉េ Hyun Bin។ អចលនទ្រព្យ​ថ្មី​របស់​តួ​រឿង Crash Landing On You ស្ថិត​នៅ​ខេត្ត Gyeonggi ដែល​មាន​ទំហំ ២៤២​ម៉ែត្រ​ការ៉េ ក្នុង​តម្លៃ ៤.៣​លាន​ដុល្លារ​។

ផ្ទះ​នេះ​ត្រូវ​បាន​​សាងសង់​ឡើង​ដោយ​យក​​ស្ទីល​ទំនើប និង​ពណ៌​ស្រាល ហើយ​ប្រើ​ពន្លឺ​ធម្មជាតិ​ច្រើន។ បន្ទប់​ទទួល​ភ្ញៀវ​ត្រូវ​បាន​ម្ចាស់​ផ្ទះ​ផ្ដោត​អារម្មណ៍​ជា​ពិសេស។ ផ្ទះ​បាយ​ត្រូវ​បានប្រុស​ស្អាត ៣៨​​ឆ្នាំ​ប្រើ​ពណ៌​ខ្មៅ​ដើម្បី​ច្នៃ​ជា​ចម្បង។ បន្ទប់​គេង​ត្រូវ​បាន​លាប​​ពណ៌​ផ្កាឈូក​ស្រាល និង​ពណ៌​ឈើ។ មុន​នោះ​ដែរ ប្រភព​​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា សិល្បករ​រូប​នេះ​ទិញ​ផ្ទះ​ថ្មី​ដើម្បី​ត្រៀម​រៀបការ​​រស់​នៅ​ជាមួយ​កំពូល​តារា​សម្ដែង​ស្រី Son Ye Jin តែ​អ្នក​ទាំង​២​បដិសេធ។

បន្ទប់​ធំ​បន្ទាប់​ទី​២ គឺ​បន្ទប់​ផ្លាស់​ខោអាវ​របស់ Hyun Bin។ ​បណ្ដាញ​ព័ត៌មាន Naver បាន​ឲ្យ​ដឹង​ថា ម្ចាស់​គម្រោង​ផ្ទះ​បាន​សម្រេច​ប្រគល់​ឯកសារ​រួច​រាល់​ឲ្យ​តារារូប​នេះ​កាល​ពី​ខែ​មករា​មុន​នេះ។ បន្ទប់​ទឹក និង​ការ៉ាស់​ឡាន​ក៏​ជា​ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់​ផ្ទះ​នេះ​ផង​ដែរ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម