មនុស្ស​ស្រី​ចង់​មាន​សុភមង្គល មិន​ត្រូវ​បន្ទាប​តម្លៃ​ខ្លួន​ឯង​ដោយ​ធ្វើ​រឿង​ទាំង​នេះ​ឡើយ

  • 2021-02-14 12:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្នេហា​គឺ​ជា​អ្វី​ម្យ៉ាង​ដែល​ពិបាក​ឲ្យ​និយម​ន័យ​ខ្លាំង​បំផុត ព្រោះ​អ្នក​ខ្លះ ពេល​ស្រលាញ់​ហើយ គឺ​លែង​ស្គាល់​ទិសតំបន់ ចង់​គេ​អាក្រក់​យ៉ាង​ណា​ក៏​នៅ​ស្រលាញ់។ តែ​ត្រូវ​ចាំ​ថា ទោះ​ស្រលាញ់​យ៉ាងណាក៏​មិន​គួរ​បន្ទាប​តម្លៃ​ខ្លួន​ឯង​បាន​ឡើយ។ យើង​ត្រូវ​ដឹង​ពី​តំណែង​របស់​ខ្លួន​នៅ​ក្នុង​មនោសញ្ចេតនា​មួយ។ កើត​មក​ខ្លួន​ជា​ស្រី គឺ​មាន​តម្លៃ​ផ្ទាល់​ខ្លួន មិន​មែ​ន​ចេះ​តែ​បន្ទាប​ដើម្បី​គេ​ទេ។ ដើម្បី​រក្សា​សុភមង្គល​របស់​ខ្លួន​បាន ខាង​ក្រោម​នេះ​គឺ​ជា​សកម្មភាព​ទាំង​ឡាយ​ដែល​ស្រី​ៗ​ហាម​ធ្វើ​ដាច់​ខាត។

១. ស្រប​តាម​គេ ទាំង​គេ​ខុស

ហួស​ហើយ​សម័យ​ដែល​ស្រីៗ​បង្វិល​ចង្ក្រាន​មិន​ជុំ បច្ចុប្បន្ន​មនុស្ស​ស្រី​មួយ​ចំនួន​មាន​សមត្ថភាព​ក៏​មិន​ចាញ់​បុរស​ដែរ អ្នក​ខ្លះ​ខ្លាំង​ជាង​ទៀត​ផង។ យើង​ក៏​មាន​គំនិត​ផ្ទាល់​ខ្លួន​ដែរ ប្រសិន​ជា​ខុស ត្រូវ​ប្រកាន់​ជំហរ​របស់​ខ្លួន​ឲ្យ​ជាប់ កុំ​ឲ្យ​គេ​ជិះជាន់។ ជាពិសេស​គឺ​មិន​ត្រូវ​ស្រប​តាម​គេ​ទាំង​ដឹង​គេ​ខុស​ឡើយ។

២. ទទួល​យក​បុរស​ដែល​គ្មាន​គំនិត

គេ​ថា​ក្រអីក្រចុះ កុំ​ឲ្យ​ក្រ​គំនិត​គឺ​មិន​ខុស​ឡើយ។ ចង់​គេ​មាន​យ៉ាង​ណា​ តែ​បើ​គ្មាន​គំនិត​ចេះ​រក​បន្ថែម​នោះ គង់​តែ​មាន​ថ្ងៃ​ រលាយ​តែ​ប៉ុណ្ណោះ។ បើ​អ្នក​ស្រលាញ់​គេ​ពិត​មែន អ្នក​មិន​មែន​ត្រូវ​ទទួល​យក​ចរិត​នេះ​របស់​គេ​ទេ គឺ​ត្រូវ​ណែនាំ​គេ​ឲ្យ​មក​ផ្លូវ​ល្អ​វិញ។

៣. គិតខ្លួន​ឯង​ថា៖ ការងារផ្ទះគឺ​ទំនួលខុសត្រូវ​របស់​មនុស្សស្រី

សុភមង្គលនៃមនោសញ្ចេតនាមួយ គឺអាស្រ័យ​លើ​ការចែក​រំលែក​គ្នា។ បើ​រវល់​តែ​គិត​ថា រឿង​ការងារ​ផ្ទះ​គឺ​របស់​មនុស្ស​ស្រី​នោះ ចឹង​មនុស្ស​ប្រុស​ក៏​មិន​បាច់​ចង់​បាន​សុភមង្គល​ដែរ ព្រោះ​មិន​បាន​ជួយ​អី​ផង។ សតវត្ស​ទី​២១ មាន​សិទ្ធិ​ស្មើគ្នា មាន​ការងារ​រៀង​ៗ​ខ្លួន។ ចង់​ស្រលាញ់​គ្នា​បាន​គង់វង្ស ត្រូវ​ជួយចូកជួយចែវគ្នា ទើប​មិន​ងាយ​បែក​គ្នា៕

ចុចអានបន្ត៖ ទម្លាប់​អាក្រក់​​​ ៦​យ៉ាង​​​អាច​​បំផ្លាញ​​ភាព​ស្រស់​បំព្រង​នៃ​ជីវិត

ប្រភព៖ Guu ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម