ជ្រើសកាតស្នេហ៍មួយ នោះនឹងឃើញពីរឿងរ៉ាវស្នេហាដំណើរការបែបណាក្នុងខែ២នេះ

  • 2021-02-11 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើអ្នកបានជួបនរណាម្នាក់ហើយឬនៅ? បើមិនទាន់ជួបទេ ក្បួនទាយនេះគឺសក្តិសមសម្រាប់អ្នកហើយ។

កាត​ទី​១

​អ្នក​នឹង​​បាន​ជួប​មនុស្ស​ម្នាក់​ដែល​​ហួស​ពី​ការ​ស្រមៃ​របស់​អ្នក​ទៀត។ តែ​សូម​កុំ​បារម្ភ​​ខ្លាំង​ពេក​អី ​​ព្រោះ​គេ​ជា​មនុស្ស​គួរ​ឲ្យ​ជឿ​ជាក់​បាន។ ​កាត​នេះ​បាន​​បង្កប់​ពី​និមិត្ត​សញ្ញា​នៃ​ភាព​រឹង​មាំ ​ដូច្នេះ​គេ​គឺ​ជា​មនុស្ស​ម្នាក់​មាន​ចិត្ត​ស្មោះ។ ​នៅ​ពេល​អ្នក​បាន​ជួប​គេ​ហើយ ​អ្នក​នឹង​អាច​ដោះ​ស្រាយ​បញ្ហា​ស្ទើរ​គ្រប់​យ៉ាង​បាន ព្រម​ទាំង​មាន​នូវ​ស្នេហា​ដ៏​ស្រស់​បំព្រង​និង​ស្រស់ស្អាត​ថែម​ទៀត​ផង។

​ដូច្នេះ​ ​អ្នក​នឹង​លែង​ដោះស្រាយ​បញ្ហា​តែ​ម្នាក់​​ឯង​ទៀត​ហើយ ​ព្រោះ​ដៃ​គូ​របស់​អ្នក​នឹង​ជួយ​​អ្នក​បាន​។

​កាត​ទី​២

កាត​នេះ​មិន​សូវ​និយាយ​អ្វី​ច្រើន​ទេ ​តែ​សូម​ស្តាប់​ដោយ​ប្រុង​ប្រយ័ត្ន​និង​គ្រប់​គ្រង​អារម្មណ៍​របស់​អ្នក​នៅ​ពេល​នេះ​ឲ្យ​បាន​សិន។ ​​មិន​យូរ​ទេ ​គឺ​ឆាប់​ៗ​នេះ​តែ​ម្តង ​នឹង​មាន​មនុស្ស​ម្នាក់​ចូល​មក​ក្នុង​ជីវិត​របស់​អ្នក។ ​ហេតុ​នេះ ​ត្រូវ​ធ្វើ​តាម​បេះ​ដូង​របស់​ខ្លួន​ឯង។

​កាត​ទី​៣

អ្វី​ដែល​អ្នក​រំពឹង​ទុក ​ហាក់​នៅ​ឆ្ងាយ​បន្តិច តែ​យ៉ាង​ណា​ក៏​ដោយ​អ្នក​នឹង​ជួយ​ខ្លួន​ឯង​ឲ្យ​ដោះស្រាយ​បញ្ហា​បាន ព្រម​ទាំង​ទទួល​បាន​លទ្ធ​ផល​ជា​ទី​គាប់​ចិត្ត​ថែម​ទៀត​ផង។ ​យ៉ាង​ណា​ក៏​ដោយ ​នឹង​មាន​មនុស្ស​ម្នាក់​ ​អាច​ទី​ពំនាក់​សម្រាប់​អ្នក​បាន។ ​ក្រោយ​ជួប​គេ​ហើយ ​អ្នក​នឹង​មាន​​អារម្មណ៍​ថា ​គ្រប់​យ៉ាង​មាន​សុវត្ថិភាព​ជាង​មុន​ច្រើន។

​កាត​ទី​៤

​ទោះ​ជា​ពេល​នេះ ​​ហាក់​គ្មា​ន​នរណា​មក​ខ្វល់​ខ្វាយ​ពី​អ្នក​​ក៏​ពិត​មែន តែ​បន្តិច​ទៀត​គ្រប់​យ៉ាង​នឹង​ផ្លាស់​ប្តូរ​យ៉ាង​ពិត​ប្រាកដ។ ​​នៅ​ពេល​ដែល​អ្នក​បាន​ជួប​នឹង​មនុស្ស​ម្នាក់ ​ពេល​នោះ​អ្នក​នឹង​មាន​អារម្មណ៍​ល្អ​ឡើង​វិញ ​​ហើយ​គេ​ម្នាក់​នោះ​អាច​ជា​ស្នេហា​ចាស់​រសប់​អ្នក ​ឬ​​ជា​ស្នេហា​ដែល​អ្នក​ត្រូវ​ចាប់​ផ្តើម​ថ្មី​ឡើង​វិញ។

​មនុស្ស​ម្នាក់​នោះ​អាច​ជា​មនុស្ស​អតីត ​ហើយ​ពេល​នោះ​​អ្នក​នឹង​មាន​ភាព​សប្បាយ​រីក​រាយ និង​សប្បាយ​ចិត្ត​ជាមួយ​ស្នេហា​ថ្មី​នេះ​៕​

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម