អាយុ ៤០​គត់ តែសម្រស់ Kim Tae Hee ប្រពន្ធ Rain ឡើង​ខ្ញង់​ទោះ​កូន​២​ហើយ​ក៏​ដោយ

  • 2021-02-10 06:36:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កម្រង​រូបភាព​ថ្មី​របស់​កំពូល​តារា​សម្ដែង​ស្រី​កូរ៉េ Kim Tae Hee លាន់​មាត់​ថា ស្រី​ស្អាត​រូប​នេះ​មិន​ចេះ​ចាស់​ទាល់​តែ​សោះ ទោះ​មាន​ប្ដី មាន​កូន​ហើយ​ក៏​ដោយ។

មុន​នេះ​បន្តិច តារា​សម្ដែងស្រី​ចាស់​វស្សា​កូរ៉េ Kim Tae Hee បាន​បង្ហោះ​កម្រង​រូបភាព​ថ្មី​នៅ​លើ​បណ្ដាញ​សង្គម​រប​ស់​ខ្លួន។ ខុស​ពី​សព្វ​មួយ​ដង​ដែល​ស្រី​ស្អាត​នេះ តែង​និយម​ស្ទីល​បែប​ផ្អែមល្ហែម​ និងទន់ភ្លន់​នោះ។ នៅ​ក្នុង​រូប​ថ្មី​ទាំង​នេះ ស្រី​ស្អាត ៤០​ឆ្នាំ លេង​ឈុត​ខ្មៅ​ពី​ក្បាល​ដល់​ជើង​ មើល​ទៅ​ពិត​ជាឡូយ​ប្លែក​ខុស​ពី​សព្វ​មួយ​ដង។

តាម​នោះ​ដែរ រូបភាព​ទាំង​នេះ​ត្រូវ​បាន​កាត់​ចេញ​ពី​ស្ប៉ត​ពាណិជ្ជកម្ម​ថ្មី​របស់​អ្នក​ម្ដាយ​កូន២។ ខុស​ពី​តារា​ស្រី​ផ្សេង​ៗ ដែល​ក្រោយ​មាន​ប្ដី និង​កូន​​តែង​ធ្លាក់​ប្រជាប្រិយភាព​នោះ តួ​រឿង Iris នៅ​តែ​ឈរ​លើ​លំដាប់​កំពូល​ដដែរ។ ប្រពន្ធ​របស់​តារា​ចម្រៀង Rain ទោះ​បាន​សម្រាល​កូន​២​នាក់​ហើយ​ក្ដី តែ​រាងរូវ និង​សម្រស់​គឺ​នៅ​តែ​ខ្ញង់​ដដែរ។ កម្រង​រូបភាព​ថ្មី​នេះ បាន​ធ្វើ​ឲ្យ​ទស្សនិកជន​នឹក​ឃើញ​ពេល​​តារា​លំដាប់ A នេះ​សម្ដែង​នៅ​ក្នុង​រឿង Yong Pal ហើយ​ពួក​គេ​ចង់​ឃើញ​នាង​ក្នុង​គម្រោង​រឿង​ថ្មី​ឆាប់​ៗ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម