រឿង ៤ យ៉ាងដែលបុរសមិនបានយល់ស៊ីជម្រៅពីស្ត្រីច្បាស់អាចឲ្យឈានដល់ការលះលែងគ្នា

  • 2021-02-28 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្តីប្រពន្ធវាជារឿងធម្មតាសម្រាប់ជីវិតអាពាហ៍ពិពាហ៍ដែលមានជម្លោះឬការឈ្លោះប្រកែកគ្នា ដើម្បីបញ្ចេញកំហឹង។ ទោះជាយ៉ាង ណាក៏ដោយប្រសិនបើស្វាមីនិងភរិយាឈ្លោះប្រកែកគ្នា យ៉ាងណាក៏ដោយសូមពិចារណាដល់ចំណុចចាប់ផ្តើមជាមួយគ្នាល្អៗជា មុនសិន កុំប្រញាប់សម្រេចចិត្តលែងលះលឿនៗនាំឲ្យនឹងខកចិត្តយ៉ាងខ្លាំងពេលរសាយការខឹង។

អត្ថបទខាងក្រោមសូមលើកយកចំណុចគួរពិចារណាមួយចំនួនចំពោះរវាងស្វាមីភិរិយាពិសេសស្រីៗដើម្បីកុំឲ្យមានការស្តាយក្រោយឬមិនសប្បាយចិត្ត៖

សង្គ្រាមត្រជាក់

ស្ត្រីគិតខុសគ្នាពីបុរសពួកគេអាចមាត់រឹង ឬមាត់ផ្សេងចិត្តមិនបានគិតអាក្រក់ដូច្នេះទេបើមិនមែនមកពីភាគីខាងណាមានអ្នកទីបី។ ពេលខ្លះបុរសគិត មិនយល់ពីពាក្យស៊ីជម្រៅរបស់ស្ត្រីដូចគ្នា ព្រោះពេលឃើញប្រពន្ធខឹងប្តីជាច្រើនមិនដឹងមូលហេតុឬការបញ្ចប់វាតែងធ្វើឲ្យជម្លោះស្ត្រីជ្រើសរើសធ្វើសង្គ្រាមត្រជាក់ជាមួយស្វាមី និងសម្រេចចិត្តធ្វើឱ្យគូស្នេហ៍កាន់តែឆ្ងាយពីគ្នា និងឈានដល់ការការលែងលះ។

មិនគិតឱ្យបានម៉ត់ចត់មុនពេលនិយាយ

នៅពេលស្ត្រីខឹងច្បាស់ណាស់ពួកគេមិនអាចរក្សាមាត់បានទៀតទេ។ ហើយការនិយាយដោយមិនគិតពីផលវិបាកពួកគេគ្រាន់តែចង់និយាយឲ្យអស់បានធូរក្នុងចិត្តនូវបញ្ហាអាក្រក់ទាំងអស់។ បើសិនជា ស្វាមីរបស់នាងនៅតែប្រឹងយកឈ្នះហើយមិនយលពីអារម្មណ៍ក្នុងចិត្តរបស់នាងរាល់បញ្ហាដែលជួបរហូតអាចជេរប្រមាថគ្នាក៏មាន។

ការឈ្លោះប្រកែកគ្នាញឹកញយតែងគំរាមកំហែងដល់ការលែងលះ

វាជារឿងធម្មតាទៅហើយពេលមានជម្លោះឈ្លោះប្រកែកគ្នានិងការយកលេសប្រើពាក្យលះលែង។ តែត្រូវចាំទោះជាយ៉ាងណាក៏ដោយប្រសិនបើស្វាមីនិងភរិយាឈ្លោះប្រកែកគ្នាបើស្ត្រីជាអ្នកទាញទារលែងលះមានន័យថាគេមិនចង់បែកបាក់ទេ។តែផ្ទុយបើអ្នកស្នើជាប្តីសុំលែងលះ ឬជាអ្នកគរាមកំហែងគឺច្បាស់ជាមានបញ្ហាមិនល្អទេព្រោះអាមានហេតុផលមានអ្នកថ្មី ឬអស់ចិត្ត។ ដូច្នេះអាពាហ៍ពិពាហ៍មិនត្រូវយកពាក្យដោះសារដោយការលះលែងញឹកញាំប់ទេអ្នកអាចនឹងស្តាយក្រោយសម្រាប់មិត្តៗនារី។

មិនគោរពគ្រួសារប្តីរបស់នាង

!

ក្នុងនាមជាស្ត្រីការមិនគិតពីឪពុកខាងប្តីមិនល្អនោះទេព្រោះគាត់ជាអ្នកផ្តល់កំណើតឱ្យប្តីរបស់អ្នក។ ការប្រព្រឹត្ដទង្វើព្រងើយកន្តើយមួយ យ៉ាងល្ងីល្ងើរចំពោះឪពុកម្ដាយក្មេកក៏ជាបញ្ហាដែលអាចធ្វើឲ្យអ្នកកាន់តែឃ្លាតឆ្ងាយទំនាក់ទំនាក់ពីប្តីរបស់ខ្លួនដែរ។ តែប្តីក៏ត្រូវរៀនសង្កេតនិងបង្រៀនទម្លាប់ឲ្យគ្នាទៅវិញទៅមកដែរកុំឲ្យមានការច្រលំ ពេលខ្លះប្តីមិនបានយកចិត្តទុកដាក់មកខាងស្ត្រីដូចគ្នា។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម