ទស្សន៍ទាយជីវិតស្នេហារបស់អ្នកយ៉ាងណា ក្នុងទិវាក្តីស្រលាញ់ខាងមុខ

  • 2021-02-08 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​កាត​មួយ​ណា​ដែល​អ្នក​ពេញ​ចិត្ត​ជាង​គេ ​សាក​រើស​មួយ​ដើម្បី​ដឹង​ថា​តើ​ទំនាយ​ស្នេហា​របស់​អ្នក​ក្នុង​​ទិវា​នៃ​ក្តី​ស្រលាញ់​នេះ​យ៉ាង​ណា។

​កាត​ទី​១

​អារម្មណ៍​របស់​អ្នក​នៅ​ពេល​នេះ ​កំពុង​ស្ថិត​ក្នុង​ផ្លូវ​វិជ្ជមាន ស្ទើរ​តែ​គ្មាន​អ្វី​ឲ្យ​អ្នក​ព្រួយ​បារម្ភ​សោះ​ឡើយ​សូម្បី​តែ​ទំនាក់​ទំនង​ស្នេហា ព្រោះ​តែ​​គ្រប់​យ៉ាង​ប្រព្រឹត្ត​ទៅ​ល្អ​ឥត​ខ្ចោះ​ពេក។ ​ការ​លំបាក​នឹង​ត្រូវ​បាន​ដោះ​ស្រាយ ទោះ​ជា​មាន​ព្យុះ​ភ្លៀង​​ក៏​អ្នក​ទាំង​ពីរ​នៅ​តែ​ស្រលាញ់​​គ្នា​ខ្លាំង​ដដែរ។ ​ដោយសារ​ឧបសគ្គ​បាន​បង្រៀន​ឲ្យ​ចិត្ត​អ្នក​រឹង​មាំ និង​​កាន់​តែ​ជ្រាល​ជ្រៅ​ចំពោះ​គ្នា​ទ្វេ​ដង។ ​ទំនាក់​ទំនង​របស់​អ្នក​នឹង​​អាច​ដើរ​ជាមួយ​គ្នា​លើ​ផ្លូវ​វែង​ឆ្ងាយ ដែល​​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​កាន់​តែ​មាន​អារម្មណ៍​កក់​ក្តៅ​ឡើង​ៗ។ ​

​ប្រសិន​បើ​អ្នក​នៅ Single ​​សូម​កុំ​បារម្ភ​អី។ ​នា​ពេល​ឆាប់​ៗ​នេះ​ អ្នក​នឹង​ជួប​មនុស្ស​ជា​ទី​គាប់​ចិត្ត ​ដែល​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​លែង​ឯកា​ទៀត ជីវិត​កាន់​តែ​ស្រស់​បំព្រង​មាន​ជីវិត​ជីវ៉ា និង​ពេញ​ដោយ​ក្តី​រីក​រាយ។

​កាត​ទី​២

កាត​មួយ​នេះ​បាន​ផ្តល់​ឲ្យ​អ្នក​នូវ​ដំណឹង​ល្អ​ផ្នែក​រឿង​ស្នេហា​ជា​ច្រើន។ ប្រសិន​បើ​អ្នក​កំពុង​​មាន​ស្នេហា​ស្រាប់ ​មិន​យូរ​ទេ​អ្នក​ទាំង​ពីរ​នឹង​ឈាន​ឆ្ពោះ​ទៅ​មួយ​ដំណាក់​កាល​ទៀត គឺ​មង្គល​ការ ព្រម​ទាំង​មាន​បុត្រ​ធី​តា​ផង​ដែរ។ ​នេះ​គឺ​ជា​ពេល​វេលា​ដែល​អ្នក​មាន​អារម្មណ៍​ថា​ជីវិត​ពេញ​ដោយ​ភាព​ស្ងប់​សុខ ​ផ្អែម​ល្ហែម ​សុភមង្គល​ក្នុង​សេច​ក្តី​ស្នេហា។ ​​ដូច្នេះ ​សូម​អ្នក​​កុំ​ភ្លេច​ផ្តល់​នូវ​​ក្តី​ស្រលាញ់​នេះ​ចំពោះ​មនុស្ស​ដែល​អ្នក​ស្រលាញ់ និង​​ឲ្យ​គេ​ដឹង​ថា អ្នក​ស្រលាញ់​គេ​ខ្លាំង​កម្រិត​ណា។ ​

​ប្រសិន​បើ​អ្នក​​នៅ Single ​នោះ​ស្នេហា​នឹង​ចូល​មក​រក​អ្នក​​ឆាប់​ៗ​នេះ។ ​​តែ​យ៉ាង​ណា​ អ្នក​គួរ​​រៀប​ចំ​នូវ​ការ​គិត និង​អាកប្បកិរិយា​របស់​អ្នក​ដើម្បី​ទទួល​បាន​មនុស្ស​ល្អ​ម្នាក់។

​កាត​ទី​៣

​បើ​អ្នក​នៅ Single ​សូម​​ចូល​រួ​ម​អប​អរ​សាទរ​ផង បន្ទាប់​ពី​អស់​សង្ឃឹម​លើ​រឿង​ស្នេហា​​មក អ្នក​នឹង​មាន​ក្តី​សង្ឃឹម​ឡើង​វិញ​ដោយ​បាន​ជួប​មនុស្ស​ក្នុង​ក្តី​ស្រមៃ​របស់​អ្នក​។ ​

​​ប្រសិន​បើ​អ្នក​កំពុង​មាន​ស្នេហា​ហើយ ​​នោះ​ឱកាស​​ក្នុង​ការ​បង្កើត​ភាព​ផ្អែម​ល្ហែម​និង​រ៉ូមែន​ទិក​កាន់​តែ​មាន​ច្រើន​ឡើង​ៗ។ ​​ស្នេហា​នេះ​ជា​ស្នេហា​ជ្រាល​ជ្រៅ ដូច្នេះ​ហើយ​សូម​រក្សា​ស្នេហ៍​មួយ​នេះ​ឲ្យ​គង់​វង្ស ព្រម​​ទាំង​ចេះ​បង្ហាញ​ឲ្យ​គេ​បាន​ដឹង​ថា អ្នក​ស្រលាញ់​គេ​ខ្លាំង​កម្រិត​ណា៕

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម