តើភាពឯកាកំពុងសម្លាប់ផ្លូវចិត្តអ្នកឬអត់ សាករើសរូបទេសភាពមួយ

  • 2021-02-08 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ថ្វី​បើ​​ក្នុង​បណ្ដាញ​សង្គម ​អ្នក​ឃើញ​​គេ​ផុស​តែ​រូប​សប្បាយ​ៗ​ ញញឹម​ពេញ​ៗ​មាត់ តែ​នៅ​ពី​ក្រោយ​ខ្នង​របស់​ពួក​គេ​ទាំង​នោះ ​​កំពុង​ជួប​នូវ​អារម្មណ៍​សោក​សៅ ​និង​ភាព​ឯក​​កម្រិត​ណា​នោះ​ទេ។ ​ដូច្នេះ បើ​ចង់​ដឹង​ថា ​តើ​បច្ចុប្បន្ន អ្នក​កំពុង​រស់​​ក្នុង​ស្ថានភាព​ឯកោ​​កម្រិត​ណា ​សាក​រើស​រូប​ទេសភាព​មួយ នឹង​ដឹង​ថា ​តើ​ភាព​ឯកោ​កំពុង​សម្លាប់​ចិត្ត​អ្នក​ដែរ​ឬអត់?

បើ​អ្នក​រើស​យក​រូប​ទេសភាព​ទី​១

កម្លាំង​ចិត្ត​របស់​​អ្នក​ហាក់​ដូច​ជា​បាត់​បង់​អស់ ​​ការ​ជម្រុញ​ ​ភាព​រីករាយ ឬ​ក៏​ការ​​លើក​ទឹក​ចិត្ត​ឲ្យ​បន្ត​ទៅ​មុខ​ទៀត។ ជីវិត​ប្រៀប​ដូច​ជា​ទូ​ភ្នំ​មួយ​យ៉ាង​ធំ ​តែ​អ្នក​ក៏​បាន​បំបែក​ភាព​សោក​សៅ​ទាំង​នោះ​ឲ្យ​ក្លាយ​ជា​ភាព​រឹង​មាំ ​រហូត​មនុស្ស​ដទៃ​ពិបាក​មើល​ដឹង​ថា​ អ្នក​កំពុង​ស្ថិត​ក្នុង​ភាព​លំបាក។ ជួន​កាល​​វា​ក្លាយ​ជា​ការ​អស់​កម្លាំង​ទាំង​រាង​កាយ​និង​ស្មារតី បើ​ទោះ​អ្នក​ព្យាយាម​លៃ​លក​កាត់​បន្ថយ​ការ​សោក​សៅ​ទាំង​នោះ​ដោយ​​ចេញ​ក្រៅ​ជាមួយ​មិត្ត​ភក្កិ ចូល​រួម​សកម្មភាព​ផ្សេង​ៗ​ជាមួយ​ក្រុម​មនុស្ស​ជា​ច្រើន​ក៏​ដោយ ​ក៏​អារម្មណ៍​ឯកោ​របស់​អ្នក​ហាក់​មិន​ស្រាក​ស្រាន្ត​សោះ។ ​

រូបតំណាង

ភាព​ឯកោ​​នៅ​តែ​រុំ​ព័ទ្ធ​អ្នក ព្រោះ​អ្នក​ក៏​ជា​មនុស្ស​ចូល​ចិត្ត​ទី​កន្លែង​ស្ងាត់​ស្ងៀម​ផង​ដែរ។ ម្ល៉ោះ​ហើយ ​ត្រូវ​ចាំ​ថា ការ​មាន​មិត្ត​ភក្កិ​ច្រើន​មិន​ប្រាកដ​ថា ពិត​ជា​អាច​កាត់​បន្ថយ​ភាព​ឯកោ​នេះ​បាន​ទេ។ ​រឿង​តែ​មួយ​គត់​ដែល​ជួយ​អ្នក​ឲ្យ​សប្បាយ​ចិត្ត​ឡើង​វិញ ​គឺ​នៅ​ជាមួយ​មនុស្ស​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​ផាសុកភាព​ផ្នែក​ផ្លូវ​ចិត្ត​យ៉ាង​ពិត​ប្រាកដ​ប៉ុណ្ណោះ។

​បើ​អ្នក​រើស​យក​រូប​ទេសភាព​ទី ២

អ្នក​ហាក់​ដូច​ជា​ស៊ាំ​នឹង​​អារម្មណ៍​នៃ​ភាព​ឯកា​ទៅ​ហើយ រហូត​ក្លាយ​ជា​ទម្លាប់​ដ៍​ពិបាក​បោះ​បង់​ចោល​បាន។ ​វា​លែង​សំខាន់​ទៀត​ហើយ​ដែល​អ្នក​ដទៃ​គិត​បែប​ណា​ចំពោះ​អ្នក ​ដោយសារ​ពេល​នេះ​អ្នក​​យល់​ថា​ការ​រស់​នៅ​ម្នាក់​ឯង​បែប​នេះ​វា​មាន​ផាសុកភាព​ជាង​មាន​មិត្ត​ភក្កិ​ច្រើន​ទៅ​ទៀត។ ​អ្នក​ជា​មនុស្ស​ដែល​ចូល​ចិត្ត​បែប​ម្នាក់​ឯង ​មិន​សូវ​ចាប់​អារម្មណ៍​លើ​ការ​កសាង​មិត្ត​ភាព ​ឬ​បណ្តាញ​ក្នុង​សង្គម ព្រម​ទាំង​​ទំនាក់​ទំនង​ផ្ទាល់​ខ្លួន​ផង​ដែរ។

រូបតំណាង

អ្នក​​ស្អប់​ភាព​រញ៉េរញ៉ៃ ដូច្នេះ​អ្នក​នៅ​តែ​រាប់​អាន​ជាមួយ​មនុស្ស​ដទៃ​ដដែរ គ្រាន់​តែ​រក្សា​គម្លាត​ជាមួយ​ពួក​គេ​តាម​ដែល​អាច​ធ្វើ​បាន។ ​យ៉ាង​ណា​ក៏​ដោយ ​ប្រសិន​បើ​នរណា​ម្នាក់​ហ៊ាន​បំពាន​លើ​ខ្សែ​បន្ទាត់​ព្រំដែន​របស់​អ្នក ​នោះ​អ្នក​ក៏​ហ៊ាន​​កាត់​ផ្តាច់​ទំនាក់​ទំនងជាមួយ​គេ​បាន​ដូច​គ្នា។

បើ​អ្នក​រើស​យក​រូប​ទេសភាព​ទី ៣

អ្នក​ពិត​​ជា​មិន​គាប់​ចិត្ត​នឹង​ជីវិត​បែប​ឯកា​ដូច​សព្វ​ថ្ងៃ​នេះ​ទេ ព្រោះ​អ្នក​ចង់​បាន​មនុស្ស​ម្នាក់​ស្រលាញ់​​ស្មោះ និង​តែង​តែ​ចំណាយ​ពេល​រាល់​ល្ងាច​ជាមួយ​អ្នក​​ដោយ​ស្នាម​ញញឹម​រួស​រាយ។ ​ប៉ុន្តែ​ដោយសារ​មេរៀន​ពី​ជីវិត​ដ៏​អាក្រក់​របស់​អ្នក​ដទៃ ​ធ្វើ​ឲ្យ​អ្នក​​លែង​មាន​ជំនឿ​លើ​មនោសញ្ចេតនា និង​ចង់​រៀប​ការ​ថែម​ទៀត។ ពេល​ខ្លះ ​អ្នក​បែរ​ជា​ចុះ​ចាញ់​ជោគ​វាសនា ទាំង​មិន​ទាន់​បាន​ពុះ​ពារ​​វា​នៅ​ឡើយ។ ​រាល់​ថ្ងៃ អ្នក​គ្រាន់​ទៅ​ធ្វើ​ការ​ហើយ​ព្យាយាម​​បង្កើត​ឲ្យ​ជីវិត​ពេញ​ដោយ​ភាព​រីករាយ ​តែ​វា​គ្រាន់​តែ​សម្បក​ក្រៅ​ប៉ុណ្ណោះ​ដោយសារ​កម្លាំង​ក្នុង​ចិត្ត​របស់​អ្នក​តាម​ពិត​អស់​បាត់​ទៅ​ហើយ។

រូបតំណាង

​ការ​នឿយ​ហត់ ភាព​ឯកោ​​នៅ​តែ​លុក​លុយ​ជីវិត​អ្នក​មិន​លោះ​ពេល​សោះ។ បើ​ទោះ​អ្នក​ខំ​ទាត់​វា​ចោល​ក៏​ដោយ ​តែ​លទ្ធផល​ហាក់​មិន​ដំណើរ​ការ​ទៅ​មុខ​រលូន ដើម្បី​ដោះស្រាយ​បញ្ហា​មួយ​នេះ​ឲ្យ​ចប់​សព្វ​គ្រប់​។

បើ​អ្នក​រើស​យក​រូប​ទេសភាព​ទី ៤

អ្នក​ដឹង​អត់​ថា អ្នក​ជា​មនុស្ស​សុទិដ្ឋិនិយម ចេះ​លេង​សើច ​និង​សាទរ​មនុស្ស​ដទៃ​ពេល​ឃើញ​គេ​បាន​ជោគ​ជ័យ​ផង​ដែរ។ ទាំង​នេះ​បាន​ជួយ​អ្នក​ឲ្យ​ក្លាយ​ជា​មនុស្ស​ដែល​សង្គម​ចង់​បាន​បំ​ផុត សូម្បី​តែ​មនុស្ស​ភេទ​ផ្ទុយ​ក៏​រីករាយ​បាន​លឿន​ ពេល​បាន​ជួប​អ្នក​ផង​ដែរ។ ដោយសារ​អ្នក​មាន​មិត្ត​ភក្កិ​ច្រើន រួម​ទាំង​ឧស្សាហ៍​មាន​កម្មវិធី​ជួប​ជុំ​កម្សាន្ត​សប្បាយ​ៗ​ជា​ច្រើន ​ធ្វើ​ឲ្យ​ទំនាក់​ទំនង​របស់​អ្នក​កាន់​តែ​រឹង​មាំ។ ​អ្នក​ស្ទើរ​តែ​រក​ពេល​​នៅ​ម្នាក់​ឯង​មិន​បាន។

រូបតំណាង

យ៉ាង​ណា​ក៏​ដោយ ​មាន​ត្រឹម​មនុស្ស​ ២-​៣ នាក់​ប៉ុណ្ណោះ​ដែល​ដឹង​អាថ៌កំបាំង​នៅ​ពី​ក្រោយ​ស្នាម​ញញឹម និង​ភាព​ទន់​ខ្សោយ​របស់​អ្នក។ ​អ្នក​ជា​មនុស្ស​ពោរ​ពេញ​ដោយ​ការ​គិត​ច្រើន ភាព​ឯកា​គឺ​ពិត​ជា​កំពុង​សម្លាប់​​ចិត្ត​អ្នក​បន្តិច​ម្តង​ៗ​​ហើយ។ ​តែ​អ្នក​មិន​អាច​បង្ហាញ​អារម្មណ៍​សោក​សៅ​ចេញ​មក​ក្រៅ​បាន​ទេ ​​ព្រោះ​​វា​មិន​ជួយ​ឲ្យ​អារម្មណ៍​បាន​ធូរ​ស្បើយ។ អ្នក​ពិត​ជា​មនុស្ស​ពូកែ​លាក់​អារម្មណ៍​បាន​ល្អខ្លាំង​ណាស់ ​តែ​អ្នក​ភ្លេច​គិត​ហើយ​ថា​ អ្នក​មិន​ទាន់​ចេះ​ពី​របៀប​រស់​នៅ​ជាមួយ​បេះ​ដូង​របស់​អ្នក​នៅ​ឡើយ​ទេ៕​​​

ប្រភព៖ ione ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម