អាថ៌កំបាំង៤​នៃ​មនុស្ស​ស្រី ធ្វើ​ឲ្យ​​​​​បុរស​​​​លង់​ស្នេហ៍​​ជ្រាលជ្រៅ

  • 2021-01-30 00:39:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​តើ​​​មនុស្ស​ស្រី​បែប​ណា​​ ដែល​​​អាច​ធ្វើ​ឲ្យ​​​​​បុរស​​​​លង់​ស្នេហ៍​​ជ្រាលជ្រៅ ដក​​ចិត្ត​​មិន​រួច?

អាន​​៥​ចំណុច​​​ខាង​ក្រោម​នេះ ដោយ​យក​ចិត្ត​​​ទុក​ដាក់​ អ្នក​នឹង​បាន​ដឹង​ពី​​ចម្លើយ។

១. មនុស្ស​ស្រី​ដែល​​​ពិបាក​ញ៉ែ​​​

ជា​រឿង​ធម្មតា​ទេ បើ​អ្នក​ធ្វើ​​​ខ្លួន​ជា​មនុស្ស​ស្រី ដែល​​​​មនុស្ស​ប្រុស​​​ណា​​​ក៏​អាច​ញ៉ែ​​ មាន​ន័យ​ថា​​​​ទំនាក់​ទំនង​​ស្នេហា​​​​ងាយ​​​នឹង​​​កើត​​ឡើង​ពិត​​មែន​ ប៉ុន្តែ​​តម្លៃ​​និង​ទំហំ​​នៃ​​សេចក្ដី​​ស្រលាញ់​​នឹង​ធ្លាក់​ចុះ។ ប្រសិន​​បើ​អ្នក ជា​មនុស្ស​ស្រី​ដែល​​នឹងធឹង ចេះ​​ប្រើ​ពេលវេលា​​ដើម្បី​គិតគូរ​ពិចារណា មុន​​​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់​​ចូល​មក​​ក្នុង​បេះ​ដូង នោះ​ទើប​​ជា​អ្វី​ដែល​មនុស្ស​​ប្រុស​ប្រាថ្នា​ចង់​បាន​ពិត​ប្រាកដ។

២. ​វ័យ​​ឆ្លាត​​​​ប៉ុន្តែ​មិន​ម៉ឺងម៉ាត់​ពេក

នារី​វ័យ​ឆ្លាត ពោរពេញ​ទៅ​ដោយ​មន្ត​ស្នេហ៍​​​និង​ភាព​ទាក់​ទាញ ប៉ុន្តែ​បើ​ម៉ឺង​ម៉ាត់​ក៏​មិន​​កើត​ដែរ។ ការ​​ចេះ​​និយាយ​​​កំប្លុកកំប្លែង​​លេង​​សើច​​ខ្លះ​ ទើប​​គួរ​​​ឲ្យ​ស្រលាញ់ នរណា​​ក៏​​ចង់​នៅ​ក្បែរ។

៣. អាច​យល់​​ពី​ចិត្ត​​បុរស​បាន​យ៉ាង​ល្អ

អ្នក​​​តែង​តែ​​ទាមទារ​​ការ​​យល់​ចិត្ត​ពី​​បុរស​​​ ម្ល៉ោះ​​ហើយ​​​គាត់​ក៏​ត្រូវ​ការ​​​បែប​នេះ​ពី​អ្នក​​វិញ​​ដូច​គ្នា។ ​​ការ​​ស្វែង​យល់​​​​​ដឹង​ចិត្ត​​ទៅ​វិញ​ទៅ​មក​ពិត​ជា​​​សំខាន់​​ខ្លាំង​ណាស់​សម្រាប់​ជីវិត​គូ ដូច្នេះ​​​ហើយ​​បាន​ជា​​​​គាត់​​គិត​ថា នេះ​​ជា​ចំណុច​​ខ្វះ​​មិន​បាន​និង​គួរ​តែ​មាន​​ចំពោះ​​​​មនុស្ស​ស្រី​​ដែល​គាត់​​ចង់​​ចំណាយ​ជីវិត​ជាមួយ។

៤. ចិត្ត​​​​ត្រជាក់​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នាង​ជា​​​មនុស្ស​មាន​ចិត្ត​​ត្រជាក់ មិន​ឆេវឆាវ​​ខុស​រឿង មាន​​​ហេតុផល​​​​ និង​មិន​​ចូល​ចិត្ត​បង្ក​​ជម្លោះ។ នាង​មិន​យក​​​​​​ភាព​​​ខឹងសំបារ មក​ដោះ​ស្រាយ​បញ្ហា ប៉ុន្តែ​អាច​​​​​បើក​​ចិត្ត​ ដោយ​​ការ​​ពិភាក្សា​គ្នា​ ផ្តល់​​​ឱកាស​និង​​​​អត់​អោន​ទោស ៕ ​​ ចុចអានបន្ត៖

ប្រភព៖ rugyim ប្រែសម្រួល៖ ដេត ឈុនអ៊ី

អត្ថបទពេញនិយម