រឿងដែលមនុស្សស្រីជោគជ័យតែងតែធ្វើជាប្រចាំ

  • 2021-01-29 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សស្រីម្នាក់ៗតែងតែមានគុណសម្បិត្តរៀងៗខ្លួន ហើយពាក្យថាជោគជ័យគឺវាមានអត្ថន័យផ្សេងៗគ្នាទៅតាមស្ថានភាពជាក់ស្តែងរបស់បុគ្គលម្នាក់នោះ។ បើធ្វើការបកស្រាយវិញភាពជោគជ័យគឺមានន័យទូលំទូលាយណាស់ មិនមែនឲ្យតែស្ត្រីម្នាក់នោះមានលុយ មានអំណាច មានអ្វីគ្រប់យ៉ាងគឺបានន័យថាជោគជ័យនោះទេ។ ការចែករំលែកចំណេះដឹង ពេលវេលា អំណោយទានបន្តិចប្តួច ការជុំរុញលើកទឹកចិត្តអ្នកដទៃ និងការ ក្រោកឈរដើម្បីមនុស្សជាតិ គឺជាអ្វីដែលត្រូវបានចាត់ទុកថាអ្នកមានភាពជោគជ័យយ៉ាងពេញលេញ។

អ្នកប្រាដកជាបានដឹង បានឃើញមនុស្សស្រីជោគជ័យជាច្រើននាក់រួចមកហើយ ប្រហែលជាមានអ្នកខ្លះនឹងកើតមានអារម្មណ៍ច្រណែននៅពេលដែលឃើញគេនោះជោគជ័យ ស្អាត ល្បីឈ្មោះជាដើម។ ក៏ប៉ុន្តែយើង មិនប្រើពាក្យថាច្រណែននោះទេ តែយើងប្រើពាក្យថា ចង់ទទួលបាន និងចង់ក្លាយដូចជាស្ត្រីម្នាក់នោះដែរ។

រឿងទាំងនេះគឺជាអ្វីដែលមនុស្សស្រីជោគជ័យធ្វើជាប្រចាំ ហើយប្រសិនបើអ្នកចង់ក្លាយដូចជាគេនោះ អ្នកគួរតែធ្វើរឿងទាំងនេះដែរ៖

  • នៅតែបន្តការរៀនសូត្រជានិច្ច
  • មិនដែលទុកភាពអវិជ្ជមាននៅក្នុងខ្លួនឡើយ
  • តែងតែចាប់យកឱកាសជានិច្ច
  • មានភាពជឿជាក់លើខ្លួនឯងថានឹងទទួលបានការជោគជ័យនៅថ្ងៃណាមួយ
  • ឲ្យតម្លៃទៅអ្នកដទៃគ្រប់អ្វីដែលគេបានធ្វើ និងតែងតែបង្ហាញពីការដឹងគុណចំពោះអ្នកដទៃ
  • ការជួយអ្នកដទៃតាមដែលអាចធ្វើទៅបានក្នុងកាលៈទេសៈណាក៏ដោយ
  • តែងតែថែរក្សា និងផ្តល់ពេលវេលាគ្រប់គ្រាន់សម្រាប់ខ្លួនឯង
  • ការគោរពពេលវេលា គោរពអ្នកដទៃ និងតែងតែឲ្យអ្នកដទៃគោរពអ្នកវិញដែរ
  • ធ្វើអ្វីក៏ដោយតែងតែមានរបៀប និងសណ្តាប់ធ្នាប់ជានិច្ច
  • ដឹងច្បាស់ថាពេលណាត្រូវប្រកែក ពេលណាត្រូវទទួលយក
  • ការលើកលែងកំហុស និងមិនបន្ទោសខ្លួនឯង

ស្ត្រីដែលមានអំណាចនឹងភាពជោគជ័យគឺដឹងពីពេលវេលា ដឹងពីវិធីដើម្បីតតាំងទៅនឹងភាពបរាជ័យរបស់ពួកគេ។ ប្រសិនបើការងារ គ្រួសារ មិត្តភក្តិ ឬសង្សាររបស់គេមិនបានផ្តល់នូវអ្វីដែលគេចង់បាន និងត្រូវការនោះ ពួកគេដឹងថាពេលណាត្រូវកាត់ចិត្ត បំភ្លេចចោល ហើយនឹងបន្តដើរទៅមុខដើម្បីខ្លួនឯង៕

ប្រភពរូបភាព៖ Pexels, Freepik

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម