ក្មេងៗខ្ជិលច្រអូសពេលធំឡើងគឺបណ្តាលមកពីទម្លាប់ឪពុកម្តាយដែលអ្នកគួរដឹង

  • 2021-02-26 03:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កុមារគ្រប់រូបប្រៀបដូចជាសន្លឹកក្រដាសទទេមួយ នៅពេលដែលគាត់កើតមក។ ការពិតអនាគតរបស់គាត់ពឹងផ្អែកទៅលើវិធីដែលឪពុកម្តាយអប់រំ។

ថ្ងៃនេះកញ្ញាលើយកចំណុចមួយចំនួនខាងក្រោមបើអ្នកម៉ាក់លោកប៉ាទាំងឡាយមិនចង់ឲ្យកូនខ្ពិលច្អូសពេលធំឡើង និងទម្លាប់ពឹងផ្អែកលើប៉ាម៉ាក់រហូត៖

ឪពុកម្តាយតែងតែរៀបចំគម្រោងឲ្យ

កុមារជាច្រើនពិតជាចូលចិត្ត​​ ​ចូលរួមកិច្ចការផ្ទះ នៅពេលពួកគេនៅក្មេង។ ប៉ុន្តែឪពុកម្តាយយល់ថាកិច្ចការផ្ទះរបស់កូនពួកគេអាចពន្យាពេល និងប៉ះពាល់ដល់ការរៀនសូត្ រដូច្នេះពួកគេទុកឱ្យកូន ៗ របស់ពួកគេសិក្សាតែមិនចាំបាច់ធ្វើអ្វីផ្សេងទៀ​ តែក៏ជារឿងមួយដែលមិនល្អទាំងស្រុងនោះដែរ។

ឪពុកម្តាយធ្វើអ្វីៗគ្រប់យ៉ាងដើម្បី

កូន ៗ ពួកគេ មិនដឹងពីរបៀបចិញ្ចឹមខ្លួនឯង ទាល់តែសោះ។ តើគាត់ អាចធ្វើអ្វីបានទៀតនៅពេលគាត់ធំដឹងក្តីព្រោះការងារមួយចំនួនពឹងផ្អែកលើឪពុកម្តាយ។ ការតាមជួយគ្រប់ពេលមិនមែនជាទង្វើល្អសម្រាប់កូននោះទេគួរតែបង្រៀនពីរបៀបនឹងបណ្តោយកូនធ្វើឬសម្រេចចិត្តខ្លួនឯងខ្លះ។

ឪពុកម្តាយខ្លះ មិនមានការ លើកទឹកចិត្ត

ការលើទឹកចិត្ត​ និងជម្រុញឱកាសដល់កូនៗជារឿងសំខាន់ ដើម្បីកូនមានសមត្ថភាពនឹងមិនពឹង ផ្អែកលើមនុស្សចាស់ដើម្បីរស់។ ត្រូវឲ្យកូនមានបុគ្គលិកលក្ខណៈរឹងមាំបន្តិចនៅពេលដែលកូនៗ ធំ នឹងមានទម្លាប់ធ្វើការសម្រេចចិត្តបាន ​នឹងអាចកាន់ការងារដោយខ្លួនឯងដោយអ្នកមិនពិបាកផង។

រអ៊ូច្រើនតាមបែបមនុស្សចាស់ គិតថាជាដំបូន្មាន

ឪពុកម្តាយភាគច្រើន ចង់ឲ្យទូន្មានកូនៗ តែចូលចិត្តនិយាយរអ៊ូ បែបមនុស្សចាស់វាជារឿងខុសទំនងមិនអាចអប់រំកូនរបស់អ្នកបានទេ។ ការឲ្យដំបូន្មានគឺណែនាំបង្ហាញផ្លូវមិនមែនភាសាដដែលៗ នោះកូនមិនអាចនឹងទទួលស្តាប់អ្នក ពិសេសមើលលើបរិយាកាសដូចគ្នាក្មេងអាចស្តាប់អ្នកបានដែរឬទេ?

ការស្តីបន្ទោសខ្លាំងៗ និងប្រើហឹង្សា

ដំណោះស្រាយទាំងនេះមិនអាចបញ្ឈប់សកម្មភាពណាមួយបានទេ។​ អ្នកត្រូវដឹងថាបើអ្នកធ្វើរឿងបែបនេះញឹកញាប់ជាទម្លាប់អាក្រក់ហើយជះឥទ្ធិពលដល់កូនៗរបស់អ្នកពេលធំឡើងបានយ៉ាងងាយ។ ពិសេសគាត់អាចមិនចិត្តគុំគួននឹងអ្នក​ ហើយធ្វើទង្វើលាក់លៀមព្រោះមិនចង់ទទួលបានការស្តីបន្ទោស ឬឈឺសាច់។

ឪពុកម្តាយប្រើអំណាចគ្រប់គ្រងកូនៗ

ប្រសិនបើអ្នកបំផ្លាញគាត់ហើយមិនបណ្ដោយខ្លះ អ្នកចូលចិត្តបញ្ជាគ្រប់គ្រងគាត់បន្ទាប់មកជាលទ្ធផលកុមារបាត់បង់គំនិតរបស់គាត់តាមពេលវេលាក្លាយជាមនុស្សអចេតនាដោយការគ្រប់គ្រងរបស់អ្នកពេក។ ពេលកូនៗធំឡើងពួកគេ នឹងក្លាយជាមនុស្ស ពឹងផ្អែកលើឪពុកម្តាយមុជមិនជ្រៅទៅមិនឆ្ងាយ។

ដូច្នេះឪពុកម្តាយជាគ្រូដំបូងរបស់កូនៗ​ ហើយក៏ជាគ្រូដែលជិតស្និតបំផុតដែរ។​ ការនិយាយមានវិធីជាច្រើនដែលអាចជួយកូនៗអ្នក។ ឪពុកម្តាយដែលមានអំណាច សម្រាប់កូន ៗ ពួកគេមិនទាមទារឱ្យកូនស្តាប់ខ្លួនឯងទេ តែឲ្យកូនរៀនចេះបែកចែករាល់ទំនួលខុសត្រូវ ល្អអាក្រក់ចំពោះកាតព្វកិច្ចពួកគេ ។

ប្រភព៖ woman.horo88 ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម