មកដឹងពីដំបូន្មានសម្រាប់អ្នកក្នុងសប្ដាហ៏នេះ​ តាមរយៈសត្វទីទុយដែលអ្នកជ្រើសរើស

  • 2021-01-27 05:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើសិនជាអ្នកកំពុងតែជួបបញ្ហា មិនដឹងដោះស្រាយរបៀបណា នេះជាដំបូន្មានដែលអ្នកគួរតែយកទៅពិចារណា៖

ទីទុយនៃក្ដីសង្ឃឹម

ទីទុយមួយនេះចង់ប្រាប់អ្នកថា ក្ដីស្រម៉ៃក្នុងជីវិតអ្នកកំពុងតែក្លាយជាពិតបណ្ដើរៗហើយ។ អ្នកនេះហើយដែលជាម្ចាស់តែម្នាក់គត់នៃជីវិតអ្នក ហើយមានតែអ្នកដែលក្លាហាន ឆ្លងកាត់ឧបសគ្គទេ ទើបអាចទទួលបានភាគជោគជ័យក្នុងជីវិតបាន។ វាមិនចម្លែកទេ ដែលពេលខ្លះជីវិតអ្នកមិនដូចអ្វីដែលគិតទុកសោះ តែគួរតែកុំអស់សង្ឃឹម ដួលហើយក៏អាចងើបឡើងព្យាយាមម្ដងទៀតបានដែរ។

ទីទុយនៃភាពរុងរឿង

ទីទុយមួយនេះចង់ប្រាប់អ្នកថា យប់ដែលគេងមិនឆ្អែត ថ្ងៃដែលត្រូវភ្ញាក់ពីព្រលឹម កម្លាំងចិត្ត និង កម្លាំងកាយដែលចំណាយដើម្បីសម្រេចសេចក្ដីស្រម៉ៃអ្នកទាំងអស់នោះ មិនចំនាយទៅដោយទទេរៗនោះទេ។ គ្រប់យ៉ាងដែលអ្នកត្រូវអត់ទ្រាំកន្លងមក ការលំបាកដែលអ្នកត្រូវឆ្លងកាត់ នឹង ត្រូវបានតបស្នងមកវិញនូវភាពជោគជ័យដ៏ធំធេងមិនខាន។

ទីទុយនៃភាពស្ងប់សុខ

អ្នកត្រូវចាំថាក្រោយភ្លៀង មេឃច្បាស់ជាស្រឡះមកវិញជាមិនខាន។ មិនថាពេលនេះជីវិតអ្នករៀងលំបាកបន្តិចមែន កុំបោះបង់ ហើយចិត្តដែលតស៊ូនោះក៏មិនគួរបោះបង់ចោលដែរ។ ភាពជោគជ័យដែលបានមកដោយងាយៗ ដោយគ្មានការស៊ូ ទោះជាធំធេងយ៉ាងណាក៏មិនសូវជាមានន័យ ពេលត្រូវឆ្លងកាត់រឿងរ៉ាវជាច្រើនទម្រាំនឹងបានវាមកដែរ។

ទីទុយនៃភាពរឹងមាំ

ទីទុយមួយនេះចង់រំលឹកប្រាប់អ្នកថា អ្នកជាមនុស្សអសា្ចរ្យណាស់ អ្នកបានសម្រេចរឿងធំៗក្នុងជីវិតជាច្រើនមកហើយ ភាពរឹងមាំនេះហើយដែលជាអ្នកត្រួសត្រាយផ្លូវអ្នក ដើម្បីសម្រេចសេចក្ដីប្រាថា្នរបស់អ្នក។ ទោះជាពេលខ្លះអ្នកមានអារម្មណ៏ថាបានប្រឹងប្រែងទៅហើយ តែមិនឃើញមានលទ្ធផលអ្វីសោះ ត្រូវចាំថាអ្វីអាចកើតឡើងទៅបានមានពេលវេលារបស់វា សំខាន់អោយតែអ្នកបានព្យាយាមអស់ពីសមត្ថភាពហើយ នឹងមិនស្ដាយក្រោយនោះទេ។

ទីទុយនៃសុភមង្គល

ទីទុយមួយនេះចង់ប្រាប់អ្នកថា មិនថារឿងពិបាកយ៉ាងណានោះទេ អោយតែអ្នកធ្វើវាអោយស្នាមញញឹម ច្បាស់ជាបានជោគជ័យជាមិនខាន។ ត្រូវចាំថាថ្ងៃមួយវាអាចថ្ងៃល្អសម្រាប់អ្នកឬអត់នោះ វាអាស្រ័យលើអ្នកខ្លួនឯងផ្ទាល់នោះទេ។ ការរស់នៅដោយភាពជឿជាក់ និង មានក្តីសង្ឃឹមជាប់ជានិច្ច ជាផ្លូវដែលជួយអោយអ្នកកាន់តែឆាប់ដើរទៅដល់ភាពជោគជ័យ។

ទីទុយនៃក្ដីស្រម៉ៃ

ទីទុយនេះចង់រំលឹកប្រាប់អ្នកថា ភាពជោគជ័យគឺកើតចេញពីការខិតខំប្រឹងប្រែងដើរឆ្ពោះទៅកាន់ក្ដីស្រម៉ៃអ្នក។ បើមិនចេះស្រម៉ៃចង់បានទេនោះ ភាពជោគជ័យមិនអាចនឹងកើតមានបាននោះទេ។ ផ្លូវមួយនេះនឹងកាន់តែរលូនជាងមុន បើសិនជាអ្នកប្រកាន់យកភាពវិជ្ជមានជាប់ក្នុងខ្លួនជានិច្ចនោះ។

ប្រភព៖ Namastest.net ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម