ទស្សនិកជន​គាំទ្រ​ឲ្យ Zheng Shuang​ មាន​ឱកាស​ចេញ​មុខ​បកស្រាយ​​រឿង​ខ្លួន​បោះបង់​កូន​ចោល

  • 2021-01-27 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​​ជា​ច្រើន​បាន​លើក​ឡើង​ថា ក្រសួង​ពាក់ព័ន្ធ​បាន​បិទ​សិទ្ធិ​របស់​តារា​សម្ដែង​ស្រី​ចិន​ល្បី​ឈ្មោះ Zheng Shuang លឿន​ពេក ដែល​ធ្វើ់​ឲ្យ​នាង​គ្មាន​ឱកាស​បក​ស្រាយ​ទាល់​តែ​សោះ។

នៅ​យប់​ថ្ងៃ​ទី ២៦ ខែ មករា កន្លង​ទៅ​នេះ hashtag “សូម​ឲ្យ Zheng Shuang ចេញ​មុខ បក​ស្រាយ” ត្រូវ​បាន​អ្នក​ប្រើ​បណ្ដាញ​សង្គម Weibo ចែក​រំលែក​យ៉ាង​អឺងកង ក្រោយ​ពេល​ស្រី​ស្អាត​ខាង​លើ​ត្រូវ​បាន​ក្រសួង​បិទ​សិទ្ធិ​មិន​ឲ្យ​នាង​បង្ហាញ​ខ្លួន​​លើ​គ្រប់​មធ្យោបាយ​ទាំង​អស់។

គណនី​ឈ្មោះ Qiqi បាន​សរសេរ​ថា៖ នាង​មិន​បាន​បោះបង់​ចោល​កូន​ទេ សូម​ផ្ដល់ឱកាស​ឲ្យ​នាង​និយាយ​ការ​ពិត។ Status មួយ​នេះ​ទទួល​បាន​ការ like ចំនួន ២០០០០​ដង និង​ comment ចំនួន ៩០០០។ គណនី​ឈ្មោះ Muxi បាន​បន្ថែម​ថា៖ Zheng Shuang មាន​កំហុស​មែន​ពិត តែ​មិន​ស័ក្ដិសម​នឹង​ត្រូវ​​សង្គម​ទាំង​មូល​ជាន់​ទម្លាក់​បែប​នេះ​ឡើយ។

មតិ​របស់​អ្នក​ប្រើ​បណ្ដាញ​សង្គម​ស្រី​ៗ បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ឃើញ​ទិដ្ឋភាព​បែប​នេះ ពួក​គេ​មាន​អារម្មណ៍​ភ័យ​ខ្លាច​នឹង​ការ​រៀបការ។ ត្បិត​នៅ​ពេល​មាន​អ្វី​ផ្ទុះ​ឡើង ខាង​ស្រី​គឺ​ជា​អ្នក​​ខុស​ជា​និច្ច។

អ្នក​គាំទ្រ​របស់​តួ​រឿង LOVE O2O បាន​លើក​ឡើង​ថា ដោយ​សារ​តែ​ក្រសួង​បិទ​សិទ្ធ​ ស្រី​ស្អាត​នេះ​លឿន​ពេក ដែល​ធ្វើ​ឲ្យ​នាង​មិន​ទាន់​បាន​បកស្រាយ​ផង ក៏​អស់​សិទ្ធិ​ទៅ​ហើយ។

ទន្ទឹម​នឹង​នេះ ក៏​មាន​មតិ​ជា​ច្រើន​បាន​លើក​ឡើង​ថា តាម​ការ​ពិត ស្រី​ស្អាត​២៩​នេះ ពិត​ជា​ខុស​មែន ទើប​គ្មាន​អ្វី​បក​ស្រាយ ព្រោះ​នាង​អាច​ប្រើ​អ្នក​តំណាង​ដើម្បី​បក​ស្រាយ។ មុន​នោះ​ដែរ ក្រសួង​វិទ្យុ និង​ទូរទស្សន៍​ចិន​បាន​សម្រេច​បិទ​គ្រប់​សកម្មភាព​​របស់​តារា​ខាង​លើ​ទាំង​ស្រុង ព្រោះ​មាន​រឿង​អាស្រូវ​ជួល​គេ​បង្កើត​កូន ហើយ​បោះបង់​ចោល​វិញ មិន​ទទួល​ស្គាល់៕

ប្រភព៖ vnexpress ប្រែ​សម្រួល៖ Caramel