តើអ្នកនឹងរៀបការនៅអាយុប៉ុន្មានតាមរយៈការរើសយកបៀរមួយសន្លឹក?

  • 2021-01-28 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើអ្នកធ្លាប់លេងការទស្សទាយតាមរយៈសន្លឹកបៀរដែរឬទេ? ប្រសិនបើអ្នកមិនធ្លាប់ថ្ងៃនេះ អ្នកអាចចូលរួមលេងល្បែងទាយដើម្បីដឹងពីពេលណាដែលអ្នកនឹងរៀបការ។ បើដូច្នេះ ចូរអ្នកជ្រើសរើសយកសន្លឹកបៀរមួយសន្លឹកបន្ទាប់មកចូលមើលអត្ថន័យដូចខាងក្រោម៖

សន្លឹកទី A

បើអ្នកយកសន្លឹកនេះ វ័យដែលអ្នកអាចនឹងរៀបអាពាហ៍ពិពាហ៍គឺនៅអាយុ ២១ ២៥ និង ២៦ឆ្នំា។ អ្នកជាមនុស្សរួសរាយ ផ្តល់ឲ្យអ្នកដទៃនូវអារម្មណ៍ធូរស្រាលនិងមានភាពងាយស្រួល។ ភាពដែលអ្នកអាចឆាប់រៀបការគឺខ្ពស់គួរឲ្យកត់សម្គាល់។ មានមនុស្សជាច្រើនតែងតែចូលចិត្តអាណិតស្រឡាញ់អ្នក។

សន្លឹកទី B

បើអ្នកជ្រើសយកសន្លឹកនេះ វ័យដែលអ្នកអាចរៀបការគឺនៅអាយុ ២២ ២៧ និង ២៩ឆ្នំា។ អ្នកជាមនុស្សដែលចេះអធ្យាស្រ័យល្អសមរម្យ យកចិត្តទុកដាក់ចំពោះការស្លៀកពាក់ និងមានកម្រិតនៃការប៉ះទង្គិចខាងអារម្មណ៍ខ្ពស់។ តាមរយៈការប៉ាន់ស្មានយល់និងដឹងពីអ្នក ស្ថិតនៅក្នុងកែវភ្នែកមនុស្សគ្រប់គ្នា អ្នកជាមនុស្សដែលមានភាពផ្ទាល់ខ្លួននិងការគិតខ្លំាងចំពោះផ្នែកអារម្មណ៍។

សន្លឹកទី C

បើអ្នកជ្រើសរើសសន្លឹកនេះវិញ វ័យដែលអ្នកអាចនឹងរៀបការគឺនៅអាយុ ២៥ ២៦ និង ៣៣ឆ្នំា។ អ្នកជាមនុស្សសោះកក្រោះស្ថិតក្នុងគោលជំហររឹងមំានៅក្នុងរឿងស្នេហា។ តែធាតុពិត អ្នកជាមនុស្សដែលចេះស្រឡាញ់ពីគ្នាទៅវិញទៅមក។ មានពេលខ្លះ អ្នកគិតថាវាចំាបាច់ណាស់ក្នុងការធ្វើរឿងនេះ តែវាក៏ជះឥទ្ធិពលមកលើស្នេហារបស់អ្នកទៅវិញ។

សន្លឹកទី D

បើអ្នកជ្រើសរើសយកសន្លឹកនេះ បានសេចក្តីថាវ័យដែលអ្នករៀបការគឺនៅអាយុ ២០ ២៨ និង ៣១ឆ្នំា។ អ្នកគឺជាមនុស្សដែលយកចិត្តទុកដាក់និងពិចារណាក៏ដូចជាឲ្យតម្លៃរបស់នៅជុំវិញខ្លួនអ្នក។ តែវាក៏ឆាប់ធ្វើឲ្យប៉ះពាល់មកលើអារម្មណ៍អ្នកផងដែរ។ សម្រាប់រូបអ្នកផ្ទាល់វ័យរៀបការដែលសមរម្យនោះគឺនៅអាយុ២៨ និង ៣១៕

ប្រភព៖ tagsis ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម