រើសកាតមួយដែលអ្នកពេញចិត្ត ដើម្បីដឹងថាគោលដៅបន្ទាប់នៅក្នុងជិវិតអ្នកជាអ្វី

  • 2021-01-26 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើចង់ដឹងអោយប្រាកដ សាករើសមើល៎៖

កាតទី ១

បើសិនជាអ្នកពេញចិត្តកាតមួយនេះ ក្នុងពេលឆាប់ៗខាងមុខនេះមានតែរឿងល្អៗទេដែលនឹងចូលមកក្នុងជីវិតអ្នក មិនមានអ្វីចោតជាបញ្ហាគួរអោយបារម្ភនោះទេ។ បើសិនជាអ្នកបញ្ហាលំបាកអ្វីមួយនោះ អ្នកគួរតែព្យាយាមសម្លឹងរកភាពវិជ្ជមានពីវា ព្រោះថាជីវិតមនុស្សយើងនេះបើទៅមុខដោយរលូនពេក ច្បាស់ជាគួរអោយធុញទ្រាន់ខ្លាំងមិនខាន។ ទោះជាមើលទៅមិនទាន់នឹងឃើញគោលដៅពិតមែន តែអ្វីដែលអ្នកប្រាថ្នាទាំងប៉ុន្មាន នឹងក្លាយជាការពិតម្ដងបន្តិចៗជាមិនខាន សំខាន់អោយតែអ្នកមានការជឿជាក់លើខ្លួនឯង ហើយមិនព្រមចុះចាញ់ងាយៗ។

កាតទី ២

អ្នកប្រាកដជាដឹងយ៉ាងច្បាស់មិនខានហើយថា បើចង់ជោគជ័យមានតែអ្នកម្នាក់ទេដែលជាអ្នកអាចធ្វើអោយវាកើតឡើងមកបាន។ អ្នកមិនត្រូវការជំនួយពីនរណាម្នាក់ ដើម្បីសម្រេចអ្វីដែលអ្នកចង់បាន ទោះជាពេលខ្លះអ្នកអាចនឹងមានអារម្មណ៏ថាពិបាកខ្លាំងត្រូវការពឹងពាក់អ្នកដទៃ។ អ្វីដែលអ្នកចាំបាច់ត្រូវធ្វើនោះគឺផ្តោតអារម្មណ៏ទៅលើវាខ្លាំងមុនបន្តិច ច្បាស់ជាទទួលបានផលជាទីគាប់ចិត្តជាមិនខាន។ ពេលនេះជាពេលអ្នកត្រូវចាស់ទុំ មិនត្រូវលេងសើចនឹងរឿងដែលអ្នកកំពុងតែឆ្លងកាត់នោះទេ។

កាតទី ៣

បើសិនជាអ្នកពេញចិត្តសន្លឹកបៀរមួយនេះនោះ មិនយូរនោះទេអ្វីដែលអ្នកប្រាថ្នាទាំងប៉ុន្មាន នឹង លេចចេញជារូបរាងមកមិនខាន។ អ្នកនឹងមិនបាច់ត្រូវខ្វាយខ្វល់ចិត្តច្រើននោះទេ ស្ងប់ចិត្តចាំទទួលយកលទ្ធផលនៃការខិតខំប្រឺងប្រែងរបស់អ្នកចុះ។ ពេលនេះជាពេលអ្នកអាចសំរាក និង ធ្វើរឿងអ្នកចង់កន្លងមកតែគ្មានឱកាស។ ព្យាយាមនៅក្បែរមនុស្សដែលស្មោះត្រង់ ហើយចង់ឃើញអ្នកបានខ្ពង់ខ្ពស់។

កាតទី ៤

មិនត្រឹមតែជាលាភសំណាងនោះទេ អ្នកគួរតែអរគុណខ្លួនឯងទាំងភាពប្រាកដប្រជា សន្ទុះក្នុងការធ្វើការងារ និង ការប្រកាន់យកហេតុផលរបស់អ្នកនេះ ហើយដែលធ្វើអោយភាគជោគជ័យអាចកើ់តឡើងមានបាន។ មិនថាជាក្ដីប្រាថ្នាដែលធំធេងយ៉ាងណានោះទេ ពេលនេះវានឹងលេចចេញជារូបរាងមកមិនខាន តែទោះជាបែបនេះក្ដី មិនត្រូវមានអំណួតលើខ្លួនឯងខ្លាំងហួសហេតុពេកនោះទេ។

ប្រភព៖ Namastest.net ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម