ជិតចូលឆ្នាំចិន តើឱកាសឬសំណាងអ្វីនឹងហោះមករកអ្នកក្នុងពេលឆាប់ៗ សាករើសរូបមួយ

  • 2021-01-25 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សាក​រើស​កាត​មួយ ​ដើម្បី​ដឹង​ថា ​តើ​អ្នក​នឹង​ជួប​សំណាង​អ្វី ​ឬ​ការ​ផ្លាស់​ប្តូរ​អ្វី​នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន​ខាង​មុខ​នេះ។​

​រូប​ទី​១

ប្រសិន​បើ​អ្នក​កំ​ពុង​មាន​បញ្ហា​ខ្វះ​លុយ ​នោះ​​ឆាប់​ៗ​ខាង​មុខ បញ្ហា​ហិរញ្ញវត្ថុ​នេះ​នឹង​ត្រូវ​បាន​ដោះ​ស្រាយ​​ជា​ក់​ជា​មិន​ខាន។ ​​ការ​ខំ​ប្រឹង​ប្រែង​​របស់​អ្នក​នឹង​ត្រូវ​បាន​តប​ស្នង ហើយ​​អ្នក​នឹង​មាន​ក្តី​សង្ឃឹម​ឡើង​វិញ។ ​ម្យ៉ាង​ទៀត ​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​បុណ្យ​ចូល​ឆ្នាំ​ចិន អ្នក​នឹង​មាន​អារម្មណ៍​សប្បាយ​ហើយ​សប្បាយ​ទៀត។ ​យ៉ាង​ណា​ក៏​ដោយ ​នេះ​មិន​មែន​ជា​ពេល​ដែល​អ្នក​ត្រូវ​ផ្លាស់​ប្តូរ​ការងារ ​ឬ​​​សាក​ល្បង​​ធ្វើ​រឿង​អ្វី​ថ្មី​នោះ​ទេ គួរ​តែ​​យក​ពេល​វេលា​សម្រាក និង​ឆ្លៀត​រីក​រាយ​អ្វី​ដែល​​អ្នក​កំពុង​មាន​សព្វ​ថ្ងៃ​ ​។

​រូប​ទី​២

​កាត​នេះ​បង្ហាញ​ថា ​អ្នក​នឹង​មាន​ឱកាស​ច្រើន​ក្នុង​​អំឡុង​​ថ្ងៃ​ចុ​ង​ក្រោយ​​នៃ​ពិធី​ចូល​ឆ្នាំ​ចិន។ គ្រប់​យ៉ាង​នឹង​ធ្វើ​ឲ្យ​​អ្នក​រឹង​មាំ ​មិន​ថា​តែ​រឿង​ការងារ ​ប្រាក់​កាក់ ​និង​ស្នេហា។ ​មុន​ចូល​ឆ្នាំ​ចិន​មក​ដល់ ​គឺ​ជា​​ពេល​វេលា​ដែល​អ្នក​ពោរពេញ​ដោយ​ថាម​ពល ​វិញ្ញាណ ​និង​អារម្មណ៍​ល្អ​ៗ​។ ​ដូច្នេះ ​ត្រូវ​ចាប់​ផ្តើម​ធ្វើ​រឿង​ថ្មី​ៗ​ពី​ពេល​ឥលូវ ​ព្រោះអ្នក​ប្រហែល​នឹង​​ទទួល​បាន​ឱកាស​ធំ​សម្បើម​មួយ ដែល​នោះ​គឺ​ជា​​មូល​ដ្ខាន​គ្រឹះ​​សម្រាប់​អ្នក​ក្នុង​ការ​​ត្រួស​ត្រាយ​ផ្លូវ​។ ​ប្រសិន​បើ​អ្នក​មាន​គម្រោង ​ឬ​គំនិត​ណា​មួយ​ដែល​ចង់​ប្រើ​ឡើង​វិញ ​សាក​ល្បង​វា​​ចុះ។ ​​អ្នក​អាច​ចាប់​ផ្តើម​ធ្វើ​វា​​​បណ្តើរ​ៗ ​នោះ​រឿង​រ៉ាវ​នឹង​បាន​ល្អ​ប្រសើរ​ឡើង​វិញ​នា​ពេល​អនាគត។

​​​​រូប​ទី​៣

​ជីវិត​របស់​អ្នក​នឹង​ផ្លាស់​ប្តូរ​ស្ទើរ​ទាំង​ស្រុង​នៅ​ពេល​ឆាប់​ៗ​នេះ​។ ​សូម​ត្រៀម​ខ្លួន​ដើម្បី​ទទួល​យក​វា​ចុះ ព្រោះ​គ្រប់​យ៉ាង​នឹង​ត្រលប់​មក​រក​អ្នក​វិញ ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ហើយ។ ​​ដរាប​ណា អ្នក​​អាច​សម្រប​ព្រម​ទាំង​ចាប់​ឱកាស​បាន​លឿន ​នោះ​ការ​​ផ្លាស់​ប្តូរ​នឹង​ក្លាយ​ជា​ឱកាស​ល្អ​ប្រសើរ​មួយ​សម្រាប់​អ្នក ​ដើម្បី​បោះ​បង់​ចោល​រឿង​​ចាស់​ៗ។ ​សូម​ស្រវា​យក​រឿង​ថ្មី​ៗ​សម្រាប់​ខ្លួន​ឯង ​និង​រស់​នៅ​​ឲ្យ​បាន​​សុខ​ស្រួល ព្រម​ទាំង​ជីវិត​ដែល​ពោរពេញ​ដោយ​ភាព​រីក​រាយ​ជា​ងមុន។ ​​សូម​ចូល​រួម​ដើម្បី​ទទួល​បាន​ថាម​ពល​ថ្មី​ៗ ព្រម​ទាំង​កុំ​បារម្ភ​ច្រើន​អំ​ពី​រឿង​ដែល​មិន​ទាន់​មក​ដល់៕​

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម