បើមានគេស្រឡាញ់ តែអ្នកមិនស្រឡាញ់គេវិញ ទាំងនេះជារឿងដែលអ្នកត្រូវធ្វើ

  • 2021-01-24 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិនបើអ្នកធ្លាប់ឆ្លងកាត់ការបែកបាក់ស្នេហា អ្នកនឹងដឹងច្បាស់ពីការឈឺឆាប់របស់វា ហើយវាពិបាកក្នុងការកាត់ចិត្តដើម្បីត្រៀមខ្លួនទទួលយកអ្នកថ្មីណាស់។ បើទោះបីជាអ្នកបានទុកពេលជាច្រើនក្នុងការជាសះស្បើយ ឬទទួលបានដំបូន្មានល្អៗពីអ្នកជំនាញខាងស្នេហាក៏ដោយ សម្រាប់អ្នកខ្លះវិញគឺនៅតែមិនអាចឈានដើរទៅមុខបាន។ អ្នកប្រហែលជាមានការភ័យខ្លាច ពេលគេធ្វើបាប ខ្លាចមានការឈឺឆាប់ដដែលៗម្តងទៀត ឬមកពីអ្នកមិនទាន់ដាក់ចិត្តបាននឹងចង់នៅតែម្នាក់ឯងឲ្យបានយូរសិន។

ហេតុដូចនេះហើយបានជាពេលខ្លះ ទោះជាមានអ្នកស្រឡាញ់មែនតែអ្នកមិនអាចទទួលយកបាន។ ហើយទាំងនេះជារឿងដែលអ្នកត្រូវធ្វើបើសិនជាកើតឡើងទៅលើអ្នក៖

  • ព្យាយាមនិយាយអំពីវាឲ្យជាក់លាក់ ថាអ្នកអាចបានត្រឹមជាមិត្តប៉ុណ្ណោះ
  • កុំផ្តល់ក្តីសង្ឃឹមឲ្យគេ ពីព្រោះវាធ្វើឲ្យគេស្រឡាញ់អ្នកកាន់តែច្រើន ហើយអ្នកពិបាកដកខ្លួនចេញ
  • កុំធ្វើដោយសារតែអ្នកចង់បានផលប្រយោជន៍ឲ្យសោះ វាជាទង្វើឃោរឃៅ និងអត្មានិយម
  • ប្រសិនបើគេសារភាព ចៀសវាការឆ្លើយតបដែលធ្វើឲ្យមានការឈឺចាប់ (អ្នកអាចនិយាយបានថា អរគុណដែលបានប្រាប់ពីអារម្មណ៍ពិត ប៉ុន្តែខ្ញុំមិនបានគិតដល់រឿងនេះទេ ខ្ញុំគិតថាវាល្អជាងបើយើងនៅត្រឹមតែជាមិត្តសម្លាញ់ ឬក៏ខ្ញុំមិនទាន់ចង់បានសង្សារនៅឡើយ ជាដើម)

កុំមានអារម្មណ៍ថាពេលគេបដិសេធគឺត្រូវតែឈប់ទាក់ទង ឬមានការបែកបាក់គ្នានោះទេ។ អ្នកអាចនឹងមានការអៀនខ្មាសក្នុងគ្រាដំបូង ហើយមិនហ៊ានជួបមុខឬនិយាយជាមួយគ្នាទៀត តែបើអ្នកអាចរក្សាចំណងមិត្តភាពបានល្អ ប្រហែលជាថ្ងៃណាមួយគេអាចនឹងប្តូរចិត្តលង់ស្រឡាញ់អ្នកវិញ៕

រូបភាព៖ Pexels, Pixabay, elitedaily

អានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម