​គន្លឹះ​​៤​យ៉ាង​​​​​​​​​ជួយ​ឲ្យ​​ភ្នែក​​​ស្រទន់​មាន​​មន្ត​ស្នេហ៍

  • 2021-01-23 06:24:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​​​​ភ្នែក​ជា​​​ចំណុច​​​សំខាន់​លើ​​ផ្ទៃ​​​មុខ​ ពេល​​សម្លឹង​ទៅ​អាច​​ចាក់​​ដោត​​​​ដល់​​ទៅ​ក្នុង​​បេះដូង​​​​។ ប្រសិន​​បើ​​​ភ្នែក​របស់​​​អ្នក​​ ស្រទន់​​ស្រស់​​ស្អាត នរណា​ដែល​​ថា​ឃើញ​​ហើយ​មិន​លង់​​ស្នេហ៍​នោះ​? ​​ហេតុ​នេះ​​ហើយ​​ ថ្ងៃ​នេះ​​​ "កញ្ញា" នឹង​បង្ហើប​​ពី​គន្លឹះ​​​៤យ៉ាង ដល់​​អ្នក​ទាំង​​អស់​គ្នា ដើម្បី​​បង្កើន​ភាព​ទាក់​ទាញ​​ដល់​​ភ្នែក​ជាង​មុន​ទ្វេ​​ដង ជាពិសេស​​​ពេល​ចូល​រួម​កម្មវិធី​តែ​ម្តង។

១. ពាក់ Contact Lenses

ជ្រើស​រើស​​​​Contact Lenses ​​​ពណ៌​​​ត្នោត​​ខ្ចី ​ដែល​មាន​​​​​​​​ទំហំ​មិន​ធំ​ជាង​គ្រាប់​ភ្នែក​​​​ខ្លាំង​​​​​ពេក ព្រោះ​​​​ពណ៌​​នេះ​​​ស្រស់​ស្អាត ​មើល​ទៅ​​មិន​កាច​​​​ ​​ថែម​ទាំង​​ស័ក្តិសម​ជាមួយ​​នឹង​ការ​ផាត់​មុខ​គ្រប់​ប្រភេទ​។ ​​ចំណែក​ឯ​ចិញ្ចើម​​​​ក៏​​ត្រូវ​​​គូរ​​​​ពណ៌​​ដែល​​ស្រដៀង​គ្នា​​​នឹង Contact Lenses ​​ដែរ។

២. ពត់​​​​​​ឬ​​ពាក់​​​រោម​ភ្នែក

​​​នេះ​​ជា​​​​វិធី​​​​​​​ដ៏​​​​​​​​ល្អ​​ងាយៗ​​​​​​​ ដើម្បី​​ឲ្យ​ភ្នែក​​​​​​មូល​ក្រឡង់​​ស្អាត គ្រាន់​តែ​​​​​យក​​ប្រដាប់​ពត់​​​រោម​ភ្នែក​​​​​​ មក​ពត់​​​ឲ្យ​​ងរ​​ ហើយ​​​​លាប​​ម៉ាស្ការ៉ា​​បន្ថែម​​​ជា​​ការ​​ស្រេច​។ បើ​អាច​ពាក់​​រោម​ភ្នែក​មួយ​ជាន់​ទៀត គឺ​​កាន់​តែ​ល្អ។

៣. បន្ថែម​​ហាយ​ឡាយ​​ពី​​​លើ​​​​ត្របក​​ភ្នែក

​​​​​​​​​ផាត់​​​ហាយឡាយ​​នៅ​​លើ​​ត្របក​ភ្នែក ប៉ុន្តែ​​​​​​​​កុំ​​​​ដាក់​​ច្រើន​​​ពេក ព្រោះ​​វា​​​អាច​​ធ្វើ​​​ឲ្យ​ឃើញ​ភ្នែក​​​​​តូច​ជាង​មុន។ ​​​ប្រើ​​​​​​​​ដើម្បី​​​​​​​​​​​​​​​​រំលេច​​​​​ពន្លឺ​​ចែង​​ចាំង​​​​​​​ល្មម​គ្រប់​​​​គ្រាន់​​ហើយ។​

៤. ​​​បិទ​​ត្របក​​ភ្នែក​ពីរ​​ជាន់

​​​​​​​ត្របក​​​ភ្នែក​​​​​​​​ពីរ​ជាន់ អាច​ជួយ​​បង្កើត​ភាព​​ទាក់​ទាញ​​​ដល់​ភ្នែក​ខ្លាំង​​បំផុត។ ​វា​ធ្វើ​ឲ្យ​​ភ្នែក​​​​​​មើល​ទៅ​​ស្រឡះ​ល្អ ដូច្នេះ​​អ្នក​​អាច​​ប្រើ​​​​ កាវ​​បិទ​​​​​ត្របក​ភ្នែក ឬ​​​​​​​​ស្កុត​ទន់ ដើម្បី​​​​ឲ្យ​មាន​​​​ត្របក​ភ្នែក​​​ពីរ​ជាន់​​ស្រស់​​​ស្អាត៕​​​​​

ចុចអានបន្ត៖

​​​​

​​​​​​

ប្រភព៖ jelly ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម