អាយុ​សាម​ជាង​ហើយ តែ Kim Bum នៅ​​ក្មេង​ស្អាត​មិន​ចាញ់​សិស្ស​វិទ្យាល័យ

  • 2021-01-21 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កម្រង​រូបភាព​ក្រៅ​ឆាក​របស់​តារា​សម្ដែង​ប្រុ​ស​ជួរ​មុ​ខកូរ៉េ Kim Bum បាន​បង្ហាញ​ឲ្យ​ឃើញ​ថា លោក​នៅ​តែ​មាន​រូប​សម្បត្តិ​ក្មេង​ដូច​កាល​ពី​ ១២​ឆ្នាំ​មុន។

គេ​នៅ​ចាំ​បាន​ថា កាល​ពី​ឆ្នាំ ២០១៨ តារា​សម្ដែង​ប្រុស​ល្បី​ឈ្មោះ​កូរ៉េ Kim Bum ចាប់​ផ្ដើម​ចូល​សិល្បៈ​ពេញ​ដៃ​ពេញ​ជើង​វិញ ក្រោយ​ពេល​បាត់​មុខ​អស់​មួយ​រយៈ។ យ៉ាងណាក្ដី​ នៅ​ពេល​នោះ រូប​សម្បត្តិ​របស់​តួ​រឿង F4 កូរ៉េ​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា បាក់​ស្រុក​ខ្លាំង ដោយ​លោក​មើល​ទៅ​ចាស់​ជាង​អាយុ។ ក្រោយ​មក​ លោក​ក៏​ចាប់​ផ្ដើម​ថែរក្សា​រូបរាង​វិញ រហូត​ដល់​ស្អាត​ដូច​សព្វ​ថ្ងៃ។

យ៉ាងណាក្ដី​ កម្រង​រូបភាព​ថ្មី​បំផុត របស់​ប្រុស​ស្អាត​៣២​ឆ្នាំ​ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ស្ទើរ​តែ​មិន​ជឿ​នឹង​ភ្នែក ព្រោះ​លោក​មើល​ទៅ​ក្មេង​ជាង​អាយុ​ខ្លាំង​ពេក រហូត​ដល់​មាន​មតិ​លើក​ឡើង​ថា លោក​ក្មេង​ដូច​សិស្ស​វិទ្យាល័យ។ ជាក់​ស្ដែង នៅ​ក្នុង​រឿង​ថ្មី​ចំណង​ជើង​ថា Law School តារា​កើត​ឆ្នាំ ១៩៨៩ ដើរ​តួ​ជា​និស្សិត​ឆ្នាំ​ទី ១ ដូច​នេះ​ហើយ ទាំង​ម៉ូដ​សក់ និង​ស្ទីល​ស្លៀកពាក់​បាន​ធ្វើ​ឲ្យ​លោក​មើល​ទៅ​ក្មេង​ ដូច​កាល​ពី​១២​ឆ្នាំ​មុន ដែល​ជា​ពេល​លោក​ទើប​ចូល​សិល្បៈ​ដំបូង។

ក្រោយ​ពេល​ចូល​សិល្បៈ​វិញ Kim Bum ទទួល​បាន​គម្រោង​ធំ​ៗ​ថ្មី​ជា​ច្រើន ដោយ​គ្រាន់តែ​ទើប​បញ្ចប់​រឿង​ភាគ Tale of the Nine Tailed ភ្លាម លោក​ក៏​ទទួល​ថត​រឿង​ភាគ​ថ្មី​នេះ​ភ្លែត៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម