រឿង៣យ៉ាង ដែលមនុស្សប្រុសខ្លាចបំផុតពីនារីដែលខ្លួនស្រលាញ់

  • 2021-01-20 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភាព​រឹង​មាំ​របស់​មនុស្ស​ប្រុស ពេល​ខ្លះ​ក៏​ប្រែ​ជា​ទន់​ជ្រាយ​ដូច​ក្មេង ​ដោយសារ​តែ​គាត់​ពិបាក​​យល់​ពី​មនុស្ស​ស្រី​ពេក។ ​ជួន​កាល នៅ​សុខ​ៗ​ក៏​ខឹង ​ជួន​កាល​ក៏​មុខ​ស្រពោន សួរ​មិន​ឆ្លើយ។ ​តែ​នេះ​មក​ពី​មនុស្ស​ស្រី​ចង់​​ឲ្យ​បុរស​ដែល​ខ្លួន​ស្រលាញ់​យក​ចិត្ត​ទុក​ដាក់ ​និង​​ខ្វល់​ពី​នាង ​កុំ​ចេះ​តែ​ធ្វើ​អី​មិន​ល្អ ​ជំទាស់​ចិត្ត​នាង។ ​យ៉ាង​ណា​មិញ ​បុរស​ពិត​ជា​ខ្លាច​មនុស្ស​ស្រី​លើ​រឿង​៣​យ៉ាង ​​​​រហូត​មិន​ហ៊ាន​នៅ​ជិត។

១. ​​នៅ​ពេល​មនុស្ស​ស្រី​ប្រែ​ជា​ស្ងប់​ស្ងាត់​ភ្លាម​ៗ

​មនុស្ស​ប្រុស​ខ្លាច​បំផុត​នៅ​ពេល​មនុស្ស​ស្រី​​ដែល​តែង​តែ​រីករាយ ​ប្រែ​សភាព​ទៅ​ជា​ស្ងប់​ស្ងាត់​មួយ​រំពេច។ នេះ​គឺ​ជា​ពេល​ដែល​គាត់​មាន​អារម្មណ៍​មិន​ស្រណុក​ចិត្ត ​ដូច​ត្រូវ​ទារុណ​កម្ម ​ព្រោះ​មិន​ដឹង​​ថា​ខ្លួន​បាន​ធ្វើ​អី​ទើប​បាន​ជា​នាង​ប្រែ​ទៅ​​ជា​បែប​នេះ​ ឬ​​ក៏​មក​ពី​ខឹង​​គាត់​ឬ​យ៉ាង​ណា។ ​ពេល​ខ្លះ ​មនុស្ស​ប្រុស​មិន​ចេះ​តែ​ដឹង​ចិត្ត​មនុស្ស​ស្រី​គ្រប់​ពេល​នោះ​ទេ ​ដូច្នេះ​​ហើយ​ម្តង​លេង​សើច ​ម្តង​​ស្ងាត់​ស្ងៀម​គឺ​ធ្វើ​ឲ្យ​​អារម្មណ៍​មនុស្ស​ប្រុស​វេទនា​ជា​ទី​បំផុត។

ភាព​ប្រែប្រួល​របស់​មនុស្ស​ស្រី​​​យ៉ាង​តក់​ក្រហល់​ គឺ​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​ខ្លាច​បំផុត។ ​ហេតុ​នេះ​ ​បើ​មាន​រឿង​មិន​សប្បាយ​ចិត្ត ​ឬ​អន់​ចិត្ត​នឹង​គាត់ ​​មនុស្ស​ស្រី​គួរ​និយាយ​ចេញ​មក​ដើម្បី​ឲ្យ​ទាំង​សង​ខាង​អាច​រក​ដំណោះ​ស្រាយ​បាន។ ​រឹត​តែ​ស្ញៀម​ស្ងាត់ ​​រឹត​តែ​ជា​វិធី​ធ្វើ​បាប​ផ្លូវ​ស្នេហ៍​របស់​អ្នក​ទាំង​ពីរ​ឲ្យ​ទៅ​ឆ្ងាយ។

២. មាន​គំនិត​​ស៊ាំ​ញ៉ាំ

​អ្វី​ដែល​បុរស​ស្អប់​បំផុត គឺ​ការ​​យល់​ពី​ចិត្ត​​មនុស្ស​ស្រី ព្រោះ​គាត់​មាន​អារម្មណ៍​ថា​មនុស្ស​ស្រី​ស៊ាំ​ញ៉ាំ ​តែង​តែ​បញ្ចេញ​​អារម្មណ៍​តាម​រយៈ​​ទឹក​មុខ ​ខុស​​ពី​ការ​គិត​របស់​គាត់។ ​បើ​សិន​​​បុរស​មិន​ដឹង​ពី​បំណង​មនុស្ស​ស្រី​ទេ ​នាង​​​តែង​តែ​ងង៉ក់ ម្ល៉ោះ​ហើយ​ពេល​ខ្លះ​មនុស្ស​ប្រុស​យល់​ថា ​មនុស្ស​ស្រី​មិន​ខុស​ពី​កូន​ក្មេង​ទេ។

យ៉ាង​ណា​ក៏​ដោយ មនុស្ស​ស្រី​គួរ​តែ​ផ្លាស់​ប្តូរ​ភាព​ឆេវ​ឆាវ​របស់​ខ្លួន។ ​ប្រសិន​​នារី​ ពិត​ជា​ស្រលាញ់​សង្សារ​ខ្លួន​មែន ​មនុស្ស​ស្រី​គួរ​រៀន​ពី​ការ​គិត​អ្វី​សាមញ្ញ​ងាយ​ៗ ​កាត់​បន្ថយ​​គិត​អី​ស្មុគ​ស្មាញ។ ​ជីវិត​ដ៏​សាមញ្ញ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​ភាព​រីក​រាយ ។ ​

៣. ​ឲ្យ​តម្លៃ​ជ្រុល​លើ​លុយ​កាក់

​បើ​សិន​ជា​មនុស្ស​ស្រី​​ឲ្យ​តម្លៃ​ខ្លាំង​លើ​លុយ​ពេក ​កុំ​បន្ទោស​ថា​មនុស្ស​ប្រុស​ប្រែ​ប្រួល។ ​ត្រូវ​ចាំ​ថា ​ស្នេហា​រវាង​មនុស្ស​២​នាក់ ​គឺ​ទាម​ទារ​ការ​ព្យាយាម ​មិន​មែន​គ្រាន់​តែ​ធ្វើ​ដើម្បី​ខ្លួន​ឯង​​នោះ​ទេ។ ​បុរស​​តែង​ចង់​​ធ្វើ​ជា​ខ្នង​​ដ៏​រឹង​មាំ​ការពារ​​សង្សារ​របស់​ខ្លួន ​តែ​គាត់​មិន​ចូល​ចិត្ត​នារី​ណា​ដែល​ពឹង​ផ្អែក​លើ​គាត់​ទាំង​​ស្រុង​ឡើយ។ ​ម្ល៉ោះ​ហើយ ​មនុស្ស​ស្រី​ដែល​ចូល​ចិត្ត​​សម្លឹង​លុយ​​ជា​ធំ ពី​​មនុស្ស​ប្រុស ​គឺ​បង្ហាញ​ពី​ភាព​​មិន​ស្មោះ​ត្រង់។ ​ចំពោះ​បុរស​វិញ ​គាត់​ខ្លាច​រអា​បំផុត​មនុស្ស​ស្រី​ដែល​​ប្រាថ្នា​សម្ភារៈ​និយម​ ច្រើន​ជាង​ក្តី​ស្រលាញ់​របស់​គាត់៕

អានបន្ត៖ ​ ប្រុសៗ​ឃើញ​ភ្លាម​ស្រលាញ់​ភ្លែត​ បើ​ស្រីៗ​មាន​៧​យ៉ាង​នេះ​

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម