ប្ដី​ប្រពន្ធ Liu Shishi និង Nicky Wu ក្លាយ​ជា​សេដ្ឋី​ពាន់​លាន​ដុល្លារ​ក្រោយ​១​យប់

  • 2021-01-19 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយ​សារ​តែ​តម្លៃ​ភាគហ៊ុន​ឡើង​គុណ​នឹង​២ ទ្រព្យ​សម្បត្តិ​របស់​កំពូល​តារា​សម្ដែង​ចិន Nicky Wu និង Liu Shishi បាន​កើន​ឡើង​​យ៉ាង​ច្រើន​ក្នុង​រយៈ​ពេល​តែ​១​ថ្ងៃ។

កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា​មុន​នេះ បណ្ដាញ​ព័ត៌មាន HK01 បាន​រាយការណ៍​ថា ភាគហ៊ុន​របស់​ក្រុមហ៊ុន Strawbear Entertainment Group ត្រូវ​​បាន​ដាក់​លក់​នៅ​លើ​ទីផ្សារ​ភាគហ៊ុន​ហុងកុង។ នៅ​ពេល​ទើប​ដាក់​លក់​ដំបូង ភាគហ៊ុន​មួយ​តម្លៃ​ ៥.៨៨​ដុល្លារ​ហុងកុង (០.៧៦​ដុល្លារ) តែ​នៅ​ពេល​បញ្ចប់​វគ្គ​ប្រតិបត្តិការ​នៅ​ក្នុង​ថ្ងៃ​តែ​មួយ ភាគហ៊ុន​នេះ​បាន​កើ​ន​ដល់ ១១.៣៦​ដុល្លារ​ហុងកុង (១.៤៧​ដុល្លារ) ដែល​ធ្វើ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​នេះ គឺ​តារា​សម្ដែង​ប្រុស Nicky Wu មាន​លុយ​សរុប​ជិត៤​ពាន់​លាន​ដុល្លារ។

បណ្ដាញ​ព័ត៌មាន Sina បាន​បញ្ចេញ​មតិ​ថា តារា​សម្ដែង Nicky Wu និង Liu Shishi ក្លាយ​ជា​សេដ្ឋី​ពាន់​លាន​ដុល្លារ​ត្រឹម​តែ​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ។ ចំណែក​ភាគហ៊ុន​របស់​ក្រុមហ៊ុន​នេះ​ត្រូវ​បែង​ចែក​ដូច​តទៅ Nicky Wu កាន់​កាប់ ៥៨% Liu Shishi កាន់​កាប់ ១៤.៨​% តារា​សម្ដែង​ស្រី​ជួរ​មុខ Zhao Li Ying កាន់​កាប់ ០.៧៩%។

យោងតាម​ព័ត៌មាន​នេះ​ដែរ ប្ដី​ប្រពន្ធ Nicky Wu និង Liu Shishi ក្លាយ​ជា​សិល្បៈករ​ទី​២​ដែល​មាន​ទ្រព្យ​ជាង​១​ពាន់​លាន​ដុល្លារ ដោយ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ខ្លួន​។ មុន​នោះ​ដែរ អ្នក​ដែល​ធ្វើ​បាន​រឿង​នេះ​ទី​១​គឺ​ តារា​សម្ដែង​ស្រី Yang Mi ដោយ​ក្រុមហ៊ុន Jaywalk របស់​នាង​បាន​ធ្វើ​ឲ្យ​នាង​មាន​ទ្រព្យ​ជាង ១​ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ ២០១៨៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម