មិនទាន់​មាន​គម្រោង​ថ្មី​ថត Lee Minho បណ្ដោយ​ខ្លួន​ញ៉ាំ​អី​តាម​ចិត្ត រហូត​ដល់​ធាត់​ដុះ​បឿ​ក

  • 2021-01-18 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ក្នុង​បទ​សម្ភាសន៍​ថ្មី​បំផុត កំពូល​តារា​សម្ដែង​ប្រុស​កូរ៉េ Lee Minho បាន​​បង្ហាញ​ឲ្យ​ឃើញ​ថា​ លោក​កំពុង​ឡើង​គីឡូ​គួរ​ឲ្យ​កត់​សម្គាល់។

មុន​នេះ​បន្តិច តារា​សម្ដែង​លំដាប់ A​ កូរ៉េ Lee Minho បាន​បង្ហាញ​ខ្លួន​រួម​គ្នា ជា​មួយ​តារា​សម្ដែង និង​ចម្រៀង​ប្រុស​ល្បី​ឈ្មោះ Lee Seung Gi ដើម្បី​ជជែក​ពី​ការ​សហការ​គ្នា​របស់​អ្នក​ទាំង​២។ តាម​នោះ​ដែរ នៅពេល​ខាង​មុខ ប្រុស​ស្អាត​ទាំង​២​នឹង​បញ្ចេញ​វីដេអូ​ចម្រៀង​រួម​គ្នា​មួយ។

ខណៈ​អតីត​មិត្ត​ប្រុស​របស់ តារា​ចម្រៀង​ស្រី Yoona នៅ​តែ​រក្សា​បាន​ភាព​ស្រស់​សង្ហា មិន​ប្រែប្រួល​នោះ តួ​រឿង The King ត្រូវ​បាន​ទស្សនិកជន​សង្កេត​ឃើញ​ថា ឡើង​គីឡូ​គួរ​ឲ្យ​កត់​សម្គាល់ ដោយ​នៅ​ចំណុច​ក​របស់​លោក គឺ​ដុះ​បឿ​មើល​ឃើញ​តែ​ម្ដង។ នេះ​មិន​មែន​ជា​លើក​ទី​១​ឡើយ ដែល​គេ​សង្កេត​សភាព​បែប​នេះ​របស់​ប្រុស​ស្អាត ៣៣​ឆ្នាំ ដោយ​កាល​ពី​ចុង​ឆ្នាំ នៅ​ពេល​ឡើង​ទទួល​ពាន​រង្វាន់ លោក​ក៏​មាន​ភាព​ឡើង​គីឡូ​រួច​ទៅ​ហើយ។

អ្នក​គាំទ្រ​របស់ តួ​រឿង​ F4 គិត​ថា អាច​មក​ពី​អំឡុង​ពេល​នេះ លោក​មិន​មាន​គម្រោង​អ្វី​​ថ្មី ទើប​បណ្ដោយ​ខ្លួន​ញ៉ាំ​អី​តាម​ចិត្ត​មួយ​ឆាវ ទើប​ធ្វើ​ឲ្យ​មាន​ការ​ឡើង​គីឡូបែប​នេះ។ នៅ​ពេល​មាន​ខ្សែ​ភាពយន្ត​ថ្មី លោក​នឹង​ស្រក​គីឡូ​វិញ​ហើយ។ តែ​មតិ​មួយ​ចំនួន​ក៏​បាន​លើក​ឡើង​ដែរ​ថា Lee Minho ចាប់​ផ្ដើម​ចូល​វ័យ​ដែល​ពិបាក​គ្រប់គ្រង​ទម្ងន់​របស់​ខ្លួន៕

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel