ចំណាយពេលអាន ២ នាទី ដើម្បីទទួលបានកាដូសម្រាប់ខ្លួនឯង ដោយមិនចាំបាច់អស់លុយ

  • 2021-01-16 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​ច្រើន​ពេក​ទេ ចំណាយ​ពេល​​អាន​ត្រឹម​ ២-៣ នាទី​ប៉ុណ្ណោះ អ្នក​នឹង​អាច​ទទួល​បាន​កាដូ​សម្រាប់​ខ្លួន​ឯង​ជា​រៀង​រហូត​។ អត្ថបទ​មួយ​នេះ ពោរពេញ​ទៅ​ដោយ​គំនិត​វិជ្ជមាន​ ដែល​អាច​ជួយ​លើក​ទឹក​ចិត្ត​ និង​តម្រង់​ផ្លូវ​​ជីវិត ឲ្យ​មាន​ភាព​រីករាយ​ស្រស់ស្រាយ​ជាប់​ជានិច្ច​។

  • កុំ​ឲ្យ​​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​កន្លង​ផុត​ដោយ​ឥត​ន័យ ត្រូវ​ធ្វើ​ឲ្យ​ជីវិត​ប្រសើរ​ឡើង​ ព្រោះ​ពេល​វេលា​​ចេះ​តែ​ដើរ​ទៅ​មុខ ហើយ​អាយុ​ក៏​មិន​អាច​​ដើរ​ថយ​ក្រោយ​បាន​ដែរ។

  • រស់​នៅ​ក្នុង​បច្ចុប្បន្ន​កាល​ ដោយ​មិន​ប្រមូល​ទុក្ខ​មក​ឱប​ក្រសោប​តែ​ម្នាក់​ឯង។

  • បើ​អ្នក​ខឹង​ច្រើន មាន​គំនិត​អវិជ្ជមាន អ្នក​ជា​មនុស្ស​តែ​ម្នាក់​គត់ ដែល​ឈឺចាប់​មុន​គេ​មិន​មែន​អ្នក​ដទៃ។ បើ​អ្នក​មាន​គំនិត​វិជ្ជមាន​ អារម្មណ៍​ល្អ រឿង​ល្អ​ៗ​នឹង​​ចូល​មក​ដោយ​ឯងៗ​។

  • មួយ​ថ្ងៃ​ៗ​​​ចូល​ចិត្ត​តែ​អង្គុយ​ទើស​គេ​ពេក គ្មាន​បាន​អ្វី​មក​វិញ ក្រៅ​ពី​យក​ភាព​​ក្តៅ​ក្រហាយ​​​ដាក់​ខ្លួន​ឡើយ។

  • បើ​មិន​ជួប​ភាព​បរាជ័យ ក្តី​ឈឺ​ចាប់​ខ្លះ អ្នក​ក៏​មិន​អាច​ស្គាល់​ច្បាស់​ពី​ខ្លួន​ឯង​ដែរ។

  • ​ស្រលាញ់​អ្នក​ដទៃ​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ កុំ​ភ្លេច​ស្រលាញ់​​យក​ចិត្ត​​ទុក​ដាក់​ចំពោះ​ខ្លួន​​ឯង​ឲ្យ​ច្រើន​ជាង ព្រោះ​​មាន​អ្នក​ប៉ុណ្ណោះ​ដែល​ស្មោះ​ត្រង់​មិន​ក្បត់​នឹង​ខ្លួន​ឯង​។

  • ពេល​ជួប​បញ្ហា ដំណោះ​ស្រាយ​ដ៏​ល្អ បាន​មក​ពី​ការ​កែ​តម្រូវ​ចិត្ត​​គំនិត ពាក្យ​សម្តី និង​សកម្មភាព​ផ្ទាល់​ខ្លួន ដោយ​មិន​ខ្វល់​ពី​អ្នក​ដទៃ​ខ្លាំង​ពេក​។

  • គួរ​អរគុណ​មនុស្ស​ដែល​​បាន​ធ្វើ​អាក្រក់​ដាក់​អ្នក ព្រោះ​វា​ជា​មេរៀន​ដែល​ផ្តាំ​អ្នក​ថា មិន​គួរ​ធ្វើ​បែប​នេះ​ដាច់​ខាត។​

  • ធ្វើ​អំពើ​ល្អ​ឲ្យ​បាន​ច្រើន​ទៅ​មិន​ទាស់​អី​ទេ មនុស្ស​គ្រប់​គ្នា​នឹង​ចង​ចាំ​អ្នក​អស់​មួយ​ជីវិត។

  • កុំ​ប្រកាន់ គុំកួន​ច្រើន​ពេក ចេះ​អត់​ឱន​ទើប​មិន​​ឈឺ​ចាប់​ទាំង​សង​ខាង។

  • ដរាប​ណា​អ្នក​ឲ្យ​តម្លៃ​លើ​​ទឹក​លុយ​​ខ្លាំង​ពេក ថ្ងៃ​ណា​មួយ​​ពេល​ដែល​គ្មាន​លុយ អ្នក​នឹង​លែង​មើល​ឃើញ​ពី​តម្លៃ​ក្នុង​ខ្លួន​ត​ទៅ​ទៀត។

  • ​កើត​មក​ហើយ​ស្លាប់​ទៅវិញ​ជា​រឿង​ធម្មតា ដូច្នេះ​ហើយ​ពេល​មាន​ជីវិត​ ត្រូវ​ចេះ​ប្រើ​ឲ្យ​មាន​ន័យ​​៕

ចុចអានបន្ត៖ សល់លុយខាប់ទាំងវ័យក្មេង បើះអ្នកដឹងពីគន្លឹះចំណាយតិចជាងចំណូល

ប្រភព៖ pentahugs ប្រែសម្រួល៖ ដេត ឈុនអ៊ី

អត្ថបទពេញនិយម