ចង់​ឲ្យ​ខ្លួន​ឯង​ក្លាយ​ជា​នារីដ៏​មាន​ឥទ្ធិពល​ម្នាក់​ គួរ​តែ​មាន​នូវ​ចំណុច​ទាំង​នេះ!

  • 2021-01-16 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្លាយ​ជា​មនុស្ស​ស្រី​ដ៏​មាន​ឥទ្ធិពល​ម្នាក់​មិន​មែន​គ្រប់គ្នា​សុទ្ធ​តែ​អាច​ធ្វើ​បាន​នោះ​ទេ ព្រោះ​មនុស្ស​មាន​ចរិត​ខុសគ្នា និង ការ​ចូលចិត្ត​ផ្សេង​គ្នា ប៉ុន្តែ​ទោះ​យ៉ាង​ណា​ក៏​ដោយ​បើ​សិន​ជា​អ្នក​ចង់​ឲ្យ​ខ្លួន​ឯង​មាន​ឥទ្ធិពល​ និង អស្ចារ្យ​ជាង​នារី​ដ៏ទៃ​នោះ​ អ្នក​គួរ​តែ​មាន​ចំណុច​ទាំង​នេះ ៖

១. មាន​ភាព​ទាក់​ទាញ​ ៖​​ ភាព​ទាក់ទាញ​នៅ​ទី​នេះគឺ​មិន​សម្ដៅ​លើ​​សម្រស់ និង រូប​រាង​ស្អាត​នោះ​ទេ​ ប៉ុន្តែ​អ្នក​ត្រូវ​ចេះ​ពី​វិធី​ធ្វើ​ឲ្យ​គេ​ចូលចិត្ត​អ្នក​ ដូចជា​ការ​និយាយ​ស្ដី​ ឫកពា​ និង​ការ​ចុះ​សម្រុង​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន​។ ទៅ​ដល់​ណា​ក៏​មិន​តែលតោល និយាយ​រួម​គឺ​មាន​អ្នក​រាប់អាន​ជានិច្ច។

រូបតំណាង

**២. មាន​ទំនុក​ចិត្ត​ ៖​** រូប​រាង​គឺ​ជា​ផ្នែក​ដ៏តូច​មួយ​ប៉ុណ្ណោះ​ អ្វី​ដែល​ចាំ​បាច់​គឺ​ខាង​ក្នុង​របស់​​​​អ្នក​​ដែល​ត្រូវ​មាន​​​ការ​ជឿជាក់​លើ​ខ្លួន​ឯង​ មិន​ភ័យ​ខ្លាច​ពេល​ដែល​មាន​បញ្ហា​ និង​ចេះ​គ្រប់​គ្រង​ខ្លួនឯងហើយ​ដោះស្រាយ​បញ្ហា​ដោយ​ភាព​ឆ្លាតវៃ មិន​មែន​ទៅទាំងទទឹងទិស​នោះ​ទេ។

៣. មាន​អត្ត​ចរិត​ជា​មនុស្ស​ស្រី​ ៖​ ចំណុចមាន​ន័យ​ថា​អ្នក​មិន​គួរ​ធ្វើ​ចរិត​ឲ្យ​ដូច​មនុស្ស​ប្រុស​នោះ​ទេ​ មនុស្ស​ប្រុស​គេ​អាច​ដើរ​លេង​ផឹក​ស៊ី​ដាច់​យប់​អី​បាន​ ប៉ុន្តែ​អ្នក​មិន​គួរ​ធ្វើ​បែប​នេះ​នោះ​ទេ​ អ្នក​ត្រូវ​រក្សា​​ខ្លួន​ជា​មនុស្ស​ស្រី​​ម្នាក់​ដែល​គេ​ឲ្យ​តម្លៃ។ ត្រូវ​មាន​ចរិត​ស្លូត​បូត ស្គាល់​ពី​តម្លៃ​ខ្លួន​ឯង មែន​មែន​ដើរ​ស៊ី ដើរ​ចាយជាមួយ​មនុស្ស​ខូចទាំង​គ្មាន​បាន​ផល​អី​មក​វិញ​ទេ។

៤. មាន​ភាព​វ័យ​ឆ្លាត​ ៖​ ធ្វើ​ជា​មនុស្ស​ស្រី​ដែល​ខ្លាំង​ម្នាក់​អ្នក​ត្រូវ​តែ​មាន​​ចំណេះ​ដឹង​ បញ្ញា​ឈ្លាសវៃ​ រហ័សរហួន​ មិន​មែន​មោក​ៗ​​ឲ្យ​តែ​គេ​បោក​បាន​នោះ​ទេ​ ប៉ុន្តែ​ក៏​មិន​មាន​ន័យ​ថា​អ្នក​ត្រូវ​រៀន​ចប់​បណ្ឌិត​នោះ​ដែរ​។ បញ្ញា​ជា​អាវុធ​ដ៏​ប្រសើរ​មួយ​ដែល​មនុស្ស​ត្រូវ​តែ​មាន ព្រោះ​វា​មិន​ត្រឹម​តែ​អាច​ការពារ​ខ្លួន​ឯង​នោះ​ទេ តែ​ក៏​អាច​ការពារ​គ្រួសារ និង លើក​មុខមាត់​ដល់​ស្វាមី​ពេល​ដែល​អ្នក​មាន​គ្រួសារ​ដែរ។

រូបតំណាង

៥. មាន​ភាព​ចាស់​ទុំ​ ៖ ភាព​ចាស់​ទុំ​សំដៅ​ទៅ​លើ​ការ​​ស្គាល់​កាលៈទេសៈ ​ការ​ដឹង​នូវ​អ្វី​ដែល​គួរ​ធ្វើ​ឬ​មិន​គួរ​ធ្វើ​ ចេះ​បត់​បែន​ទៅ​តាម​​ស្ថានភាព​ថា​ពេល​ណា​គួរ​តែ​លេង​សើច​ ហើយ​ពេល​ណា​គួរតែ​ម៉ឺងម៉ាត់។ មិន​មែន​លេង​ទាំង​មិន​ដឹង​ពេល មិន​ដឹង​វេលា​ទេ ភាព​អស្ចារ្យ​មនុស្ស​ស្រី​គឺ​នៅ​ត្រង់​អាច​ឲ្យ​មនុស្ស​ក្បែរ​ខ្លួនមាន​ភាព​រីករាយ និង ការគោរព​ផង​ដែរ។

៦. មាន​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង ៖​ អ្នក​ត្រូវ​ចេះ​សម្រេច​ចិត្ត​អ្វី​មួយ​ដោយ​ខ្លួន​ឯង​ ហ៊ាន​ទទួល​លើ​អ្វី​ដែល​ខ្លួន​សម្រេច​ចិត្ត​ មិន​មែន​ចេះ​តែ​ឲ្យ​គេ​សម្រេច​ជំនួស​អ្នក​នោះ​ទេ​ ព្រោះ​ជីវិត​អ្នក​​ អ្នក​គួរតែ​ចេះ​គ្រប់​គ្រង​វា​។ យ៉ាង​ណា​ក៏​ដោយ​ក៏​អាច​ត្រូវ​ទទួល​យក​គំនិត​ពី​អ្នក​ដទៃ​ដែរ មិន​មែន​អាកាត់​ឆៅៗ​យក​តែ​ម្ដង​ទេ ព្រោះ​អាច​មាន​ការ​ខុសឆ្គង។

រូបតំណាង

ធ្វើ​ជា​មនុស្ស​ស្រី​ត្រូវ​មាន​ភាព​ខ្លាំង មិន​មែន​ដូច​ពាក្យ​គេ​និយាយ​ថា «នារីជាភេទន់ខ្សោយ​» នោះ​ទេ៕

ប្រភព៖ mavericktraveler ប្រែសម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម