មក​ដឹង​ពី​អត្ថន័យ​​ខ្សែ​បន្ទាត់ ដែល​មាន​នៅ​លើ​ក​ដៃ​របស់​មនុស្ស​គ្រប់​គ្នា

  • 2021-01-17 06:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​មនុស្ស​​គ្រប់​​គ្នា​​​តែង​មានស្នាម​បន្ទាត់​ ២-៣ ឆ្នូត​ ដែល​ឲ្យ​ឈ្មោះ​ថា​ "ខ្សែ​កដៃ"​ ។ តើ​អ្នក​​ដឹង​ទេ​​ថា ភាព​ខុស​គ្នា​នៃ​ចំនួន​ខ្សែ​ដៃ​ទាំង​នោះ ​គឺ​មាន​អត្ថន័យ​ខុសៗ​​គ្នា​​ទៅ​តាម​​​ហ្នឹង​ដែរ។ វា​អាច​បញ្ជាក់​យ៉ាង​ច្បាស់​ពី​សុខភាព និង​​សកម្មភាព​របស់​អ្នក។​

​ខ្សែ​​កដៃ​​មាន​តែ​មួយ​​បន្ទាត់

បើ​អ្នក​មាន​ខ្សែ​បន្ទាត់​តែ​មួយ​ហើយ​​​​មើល​ឃើញ​​ច្បាស់ មាន​ន័យ​ថា​អ្នក​​កំពុង​តែ​រស់​នៅ​ក្នុង​ជីវិត​ដ៏​​មាន​ន័យ ពោរពេញ​ដោយ​ភាព​សប្បាយ​រីករាយ​ ​និង​មាន​​សុខភាព​ល្អ។ តែ​បើ​អ្នក​មាន​ខ្សែ​បន្ទាត់​តែ​មួយ​ ប៉ុន្តែ​មើល​មិន​សូវ​ឃើញ មាន​ន័យ​ថា​​អ្នក​ត្រូវ​ផ្លាស់​ប្តូរ​ទម្លាប់​រស់​នៅ​ប្រចាំ​ថ្ងៃ ដែល​អាច​នាំ​ឲ្យ​រាង​កាយមាន​​សុខភាព​ល្អ​ ហើយ​កុំ​កើត​ទុក្ខ​ស្មុគស្មាញ​ច្រើន​ពេក។​ ចំពោះអ្នក​មាន​ខ្សែ​បន្ទាត់​តែ​មួយ​ហើយ​ដាច់ៗ មាន​ន័យ​​ថា​ជីវិត​អ្នក​ត្រូវ​​ជួប​ការ​លំបាក​បន្តិច ប៉ុន្តែ​ភាព​តស៊ូ​អត់​ធ្មត់ ​​​អាច​​នាំ​អ្នក​ឲ្យ​​ជួប​សំណាង​ល្អ​ទៅ​ថ្ងៃ​មុខ​​។​

​ខ្សែ​​កដៃ​​មាន​​ពីរ​បន្ទាត់

បើ​ខ្សែ​កដៃ​​អ្នក​​មើល​ឃើញ​ច្បាស់​ហើយ​មិន​ដាច់ អ្នក​នឹង​​ទទួល​បាន​ភាព​ជោគជ័យ​ ក្នុង​ជីវិត​ជាក់​ជា​មិន​ខាន ប៉ុន្តែ​​បើ​វា​ដាច់ៗ​ អ្នក​​​​​​ច្បាស់​​​ជា​ប្រឈម​នឹង​​បញ្ហា​​​​​ប្រាក់​កាក់។​​​​​​

​ខ្សែ​​កដៃ​​មាន​បី​​បន្ទាត់

ពុំ​សូវ​មាន​នរណា​​មាន​ខ្សែ​ដៃ​៣​បន្ទាត់​ឡើយ ប្រសិន​​បើ​អ្នក​មាន វា​ជា​រឿង​​មួយ​​ដ៏​អស្ចារ្យ ព្រោះ​ខ្សែ​ ៣​ បន្ទាត់​មាន​ន័យ​ថា អ្នក​ជា​មនុស្ស​ម្នាក់​ដែល​មាន​ឥទ្ធិពល​ខ្លាំង​ចំពោះ​អ្នក​ដទៃ ទាំង​នៅ​កន្លែង​​ធ្វើការ​ និង​​នៅ​ក្នុង​ជីវិត​ផ្ទាល់​ខ្លួន។ ចំណែក​ឯ​រឿង​លុយ​កាក់​វិញ គឺ​មាន​ភាព​ល្អ​ប្រសើរ​និង​រឹងមាំ​បំផុត​ទៅ​​ថ្ងៃ​មុខ។​

​ខ្សែ​​កដៃ​​មាន​បួន​បន្ទាត់

សម្រាប់​អ្នក​ដែល​មាន​ខ្សែ​បន្ទាត់​ដល់​ទៅ​ ៤ មាន​ន័យ​ថា​អ្នក​​​​​​នឹង​ក្លាយ​​ទៅ​ជា​ម្តាយ​ឪពុក​​ក្នុង​​គ្រួសារ​​ដ៏​ធំ​មួយ​ទៅ​ថ្ងៃ​អនាគត ហើយ​អ្នក​មាន​អាយុ​វែង​ជាង​ មនុស្ស​​ដែល​​មាន​ខ្សែ​ដៃ​តិច​​ជាង​​បួន​បន្ទាត់៕

ចុចអានបន្ត៖

ប្រភព៖ ladylifehacks ប្រែសម្រួល៖ ដេត ឈុនអ៊ី

អត្ថបទពេញនិយម