ពិសោធន៍ថ្មី៖ ស្រលាញ់​គ្នា​រឹត​តែ​ខ្លាំង រឹត​តែ​ធាត់ បែក​គ្នា អាច​សម្រក​គីឡូ

  • 2021-01-17 01:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្នេហា​គឺ​ជា​អ្វី​ម្យ៉ាង​ដែល​ចម្លែក​ខ្លាំង​ណាស់ វា​មិន​ត្រឹ​ម​តែ​ប៉ះពាល់​តែ​ចំពោះ​អារម្មណ៍​របស់​អ្នក​ទេ សូម្បី​ទម្ងន់​របស់​អ្នក ក៏​អាច​ផ្លាស់​ប្ដូរ​ទៅ​តាម​មនោសញ្ចេតនា​បាន​ដែរ។

យោង​តាម​ការ​ពិសោធន៍​មួយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ របស់​សកលវិទ្យាល័យ West California នៃ​សហរដ្ឋ​អាមេរិក​ ដែល​បាន​ធ្វើ​ការ​ពិសោធន៍​លើ​និស្សិត​ចំនួន​៨​ពាន់​អ្នក​​​​បាន​ឲ្យ​ឃើញ​ថា មនុស្ស​ស្រី​ជា​មធ្យ​ម​នឹង​កើន​ប្រហែល​១០​គីឡូក្រាម ក្រោយ​ពេល​រៀប​អាពាហ៍ពិពាហ៍​ពី៥ ទៅ​៦​ឆ្នាំ។

សាស្ត្រាចារ្យ​ដែល​ធ្វើ​ការ​ពិសោធន៍​បាន​ឲ្យ​ដឹង​ថា មនុស្ស​គ្រប់រូប​តែង​មាន​ទំនោរ​នៃ​​ការ​ឡើង​ទម្ងន់​ ក្រោយ​ពេល​មាន​ស្នេហា។ តួលេខ​ជាក់​ស្ដែង​បាន​បង្ហាញ​ថា​សម្រាប់​គូ​ស្នេហ៍​ដែល​ស្រលាញ់​គ្នា​៥​ឆ្នាំ ហើយ​រើ​មក​រស់​នៅ​ជាមួយ​គ្នា​នឹង​ឡើង​ទម្ងន់​ប្រហែល​៩​គីឡូ។ ក្នុង​រយៈ​ពេល​ដដែល តែ​បើ​មិន​រស់​នៅ​ជាមួយ​គ្នា​ទេ គឺ​ឡើង​ត្រឹម​តែ​៦​គីឡូ​នោះ​ទេ​សម្រាប់​នារី។ តែ​ចំពោះ​បុរស បើ​រស់​នៅ​ជាមួយ​គូ​ស្នេហ៍​ក្នុង​រយៈ​ពេល​២​ឆ្នាំ គឺ​អាច​​ឡើង​ដល់​ទៅ​១១​គីឡូ​ឯណោះ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ អត្រា​ឡើង​គីឡូ​របស់​អ្នក​​មាន​ស្នេហា​គឺ​ដើរ​ទន្ទឹម​នឹង​សុភមង្គល​របស់​គេ ពោល​បើ​ស្នេហា​កាន់​តែ​ផ្អែមល្ហែម នោះ​គីឡូ​ឡើង​រឹត​តែ​ច្រើន។ ផ្ទុយ​មក​វិញ សម្រាប់​គូ​ស្នេហ៍​ដែល​រកាំរកូស នឹង​មិន​ឡើង​ទម្ងន់​ច្រើន​ឡើយ។

ជាមួយ​គ្នា​នេះ​ផង​ដែរ នៅ​ក្នុង​ការ​ពិសោធន៍​ដដែល​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា នៅ​ពេល​បែក​បាក់​ពី​ស្នេហា បុគ្គល​ទាំង​២​នឹង​មាន​ទំនោរ​ធ្លាក់​គីឡូ។ ហើយ​បើ​សង្កេត​ឃើញ​អ្នក​​ដទៃ​មាន​សុភមង្គល​ទៀត​នោះ គឺ​ស្រក​កាន់​តែ​ច្រើន​ជាង​មុន៕

ចុចអាន៖ ​​មូលហេតុចាក់ដោត ៦ យ៉ាង ធ្វើឲ្យអ្នកក្រដល់គូនឹងគេ

ប្រភព៖ bestie ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម