ពេលទាំង​ ៤ នេះ ហើយដែលមនុស្សស្រីត្រូវតែរក្សាភាពស្ងៀមស្ងាត់

  • 2021-01-17 08:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅពេលដែលមិនពេញចិត្ត នរណាក៏ចង់បង្ហាញការមិនពេញចិត្តនេះចេញមកដែរ តែរឿងដែលត្រឹមត្រូវ ហើយគួរតែធ្វើនៅក្នុងពេលបែបនេះគឺ​ព្យាយាមរំងាប់អារម្មណ៏ ដើម្បីអោយកុំអោយស្តាយក្រោយ ព្រោះពាក្យសម្ដីដែលពោលទៅនៅក្នុងពេលបែបនេះ​តែងតែមិនត្រូវបានឆ្លងកាត់ការគិតគូរដោយម៉ត់ចត់នោះទេ ហើយនេះជាស្ថានភាពទាំង ៣ ពេលនេះ៖

១. ស្ងៀមស្ងាត់ បើសិនជាគេយល់ច្រឡំលើអ្នក

មនុស្សស្រីដែលចេះអត់ធ្មត់បាននៅពេលនេះជាមនុស្សស្រីដែលមានចិត្តធ្ងន់បំផុតហើយ ព្រោះបើសិនជាគេគិតមិនល្អមកលើអ្នកហើយ ទោះខំប្រឹងពន្យល់យ៉ាងណាក៏អាចនឹងមិនចូលត្រចៀកគេបាននោះដែរ​ ជាពិសេសមនុស្សដែលមិនមានចិត្តចង់យល់ពីរឿងហេតុអោយបានច្បាស់លាស់នេះតែម្ដង​។ ព្រោះតែបែបនេះហើយមានតែការរក្សាភាពស្ងៀមស្ងាត់ទេ ទើបជាដំណោះស្រាយដ៏សក្តិសមបំផុត

២. ស្ងៀមស្ងាត់ ពេលគេមកប្រាប់អ្នកពីរឿងរ៉ាវក្នុងចិត្ត

ពេលនេះគួរតែរក្សាភាពស្ងៀមស្ងាត់ អោយចាំស្ដាប់ពីហេតុផលពីសមីខ្លូនគេ ព្រោះតែគេមានការគោរព និង ទុកចិត្តគេបែបនេះហើយ ទើបគេហ៊ានចេញមុខមកស្រាយរឿងរ៉ាវប្រាប់អ្នកយ៉ាងដូចនេះ។ រឿងដែលមនុស្សមួយចំនួនធំតែងធ្វើមិនត្រឹមត្រូវនោះគឺ ការអោយយោបល់របៀបដែលអ្នកណាក៏ធ្លាប់ដឹងមកហើយនោះ។ ពេលខ្លះអ្នកដែលមានចិត្តមកចង់បកស្រាយបែបនេះគ្រាន់តែចង់មានមនុស្សមកស្ដាប់ ដោយមិនមានអារម្មណ៏ថាត្រូវបានគេវាយតម្លៃនោះទេ។

៣.​ ស្ងៀមស្ងាត់ ពេលអ្នកខឹង

ក្នុងពេលដែលអ្នកខឹង រឿងដែលត្រូវចាំបំផុតនោះ មិនត្រូវនិយាយអ្វីចេញមកដោយសារតែអារម្មណ៏ដែលខឹងមួយឆាវនេះនោះទេ។ ពាក្យសម្ដីដែលអ្នកនិយាយចេញមកនៅពេលនេះអាចនឹងមុតជាងកាំបិតទៅទៀត បើមិនចង់មកអង្គុយស្ដាយក្រោយពេលគិតឡើងវិញទេនោះ។

៤. ស្ងៀមស្ងាត់ ជាមួយមនុស្សដែលអ្នកមិនពេញចិត្ត

នៅពេលដែលអ្នកមិនមានអ្វីនិយាយ ឬ នៅពេលដែលនៅជាមួយមនុស្សដែលអ្នកមិនសូវជាពេញចិត្តនោះ វាមិនមែនជារឿងទាស់ខុសអ្វីនោះទេ ក្នុងស្ងាត់មាត់ស្ងាត់កនោះ។ ការទាស់ពាក្យសម្ដីមិនមែនជារឿងល្អនោះទេ ជាពិសេសបើសិនជាវាអាចនាំអោយមានដំណោះស្រាយអ្វីមក។​ បើសិនជាមិនពេញចិត្តនោះ ក៏ដើរចេញទៅ តមាត់នាំតែហត់ខ្លួនឯងអត់អំពើ។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម