ស្រីៗ ដែលកើតឆ្នាំនេះ​មានសមត្ថភាពស៊ើបអង្កេតរឿងមិត្តប្រុសខ្លួនមិនចាញ់ FBI

  • 2021-01-17 04:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មានតែឆ្នាំទាំង ៣ នេះហើយដែលពូកែខាងជីកឬសជីកគល់ជាងគេ។

Virgo (២៣សីហា - ២៣កញ្ញា​)

មនុស្សដែលកើតគ្នុងក៉ឡុងថ្ងៃខែនេះ ភាគច្រើនជាមនុស្សដែលចូលចិត្តណាស់ភាពល្អឥតខ្ចោះ ហើយធ្វើអ្វីក៏ដោយក៏មានការប្រុងប្រយ័ត្នខ្ពស់។ បើនិយាយពីរឿងស្នេហាវិញ គាត់មិនជាប្រកាន់រឿងមានក្រ អាយុ បុណ្យសក្តិនោះទេ តែមកខ្វល់ខ្វាយពិសេសរឿងអ្នកចាស់គេ ចង់ដឹងថាហេតុអីបានជាគេបែកគ្នា គេធ្វើអ្វីខ្លះសំរាប់អ្នកចាស់នោះ។ មិនមែនថាគាត់មិនទុកចិត្តគេទេ តែបើអត់ដឹង ចេះតែមិនស្ងប់ចិត្ត។

Scorpio (២៤តុលា - ២២វិច្ឆិកា)

ទោះមិនចង់ក៏ដោយ នារីៗដែលកើតចំថ្ងៃខែនេះ ប្រច៍ណ្ឌច្រើនពីកំណើតតែម្ដង។ សម្រាប់ខាងស្នេហាអាចនឹងមិនសូវសំខាន់ តែបើស្រលាញ់នរណាម្នាក់ហើយនោះម្នាក់នុងដឹងតែសំណាងធំហើយ។ ព្រោះតែបែបនេះហើយទើបគាត់ត្រូវការ និង ទាមទារចង់ដឹងរឿងរ៉ាវគេយ៉ាងលម្អិតបែបនេះ។​ មិនមែនមិនដឹងទេថាមានតែបច្ចុប្បន្នភាពទេទើបសំខាន់តែ តែហាមកូនចិត្តចង់ដឹងមួយហ្នឹងមិនបានទាល់តែសោះ។

Aquarius (21មករា - ១៩កុម្ភះ)

ធម្មតាជាមនុស្សដែលមិនចូលចិត្តពឹងពាក់អ្នកដទៃ តែពេលខ្លះអាចនឹងប្រកាន់ច្រើន ព្រមទាំងរៀងចិត្តចង្អៀតបន្តិច ជាពិសេសរឿងរ៉ាវស្នេហារបស់គូស្នេហ៏គាត់នេះតែម្ដង។ មនុស្សប្រភេទនេះ បើសិនជាចង់លាក់រឿងអីពីគាត់នោះពិបាកបន្តិចហើយ កាន់តែលាក់ធ្វើអោយគាត់កាន់ចង់ដឹង គួបផ្សំនឹងភាពវៃឆ្លាតពីកំណើតផងនោះចង់លាក់អី​ ក៏លាក់មិនជិតដែរ។

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម