គិតថាធ្វើអ៊ីចឹងល្អពេលខែត្រជាក់ តែតាមពិតបង្កើនហានិភ័យដល់សុខភាពទៅវិញទេ

  • 2021-01-15 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទម្លាប់​ខាង​ក្រោម​នឹង​​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​ចរន្ត​ឈាម​ពិបាក​ចរាចរណ៍ ​ដែល​ធ្វើ​ឲ្យ​អ្នក​អាច​ជួប​គ្រោះ​ថ្នាក់​បាន​អំឡុង​​អាកាស​ត្រជាក់។

១. ពាក់​ខោ​អាវ​ក្រាស់​ៗ​ពេក​ពេល​គេង

​​អំឡុង​អាកាស​ធាតុ​ត្រជាក់​បែប​នេះ មនុស្ស​ជា​ច្រើន​មាន​ទម្លាប់​ពាក់​អាវ​ក្រាស់​ៗ​ពេល​ចូល​គេង ព្រោះ​យល់​ថា​នឹង​ល្អ​ចំពោះ​សុខភាព។ ​ប៉ុន្តែ​តាម​ពិត​ទៅ ​គឺ​ធ្វើ​ឲ្យ​អ្នក​ស្ថិត​នៅ​ក្នុង​ហានិភ័យ​ទៅ​វិញ​​​ទេ ព្រោះ​នៅ​ពេល​អ្នក​​ពាក់​ខោ​អាវ​ច្រើន​ជាន់​ពេក ​វា​​ងាយ​មិន​ឲ្យ​ញើស​ចេញ​ទៅ​ណា​បាន ​។ ​ដូច្នេះ​វា​ក៏​ស្រូប​ត្រលប់​ចូល​​ទៅ​ក្នុង​ស្បែក ធ្វើ​ឲ្យ​អ្នក​គេង​មិន​លក់​ស្រួល។

​បន្ថែម​ពី​នេះ ​ការ​ពាក់​ខោ​អាវ​ក្រាស់​ៗ​ពេក កាន់​តែ​ធ្វើ​ឲ្យ​ដំណេក​​គ្មាន​ផាសុកភាព ​ប៉ះពាល់​ដល់​ទី​តាំង​ដំណេក​ថែម​ទៀត។ ​ដូច្នេះ ​វិធី​សាស្រ្ត​ល្អ​បំ​ផុត​គឺ​ជ្រើស​រើស​សម្លៀក​បំពាក់​ណា​ដែល​ក្រាស់​ល្មម​ៗ​បាន​ហើយ។

២. ញ៉ាំ​ឆ្អែត​ឡើង​ហុល

នៅ​ពេល​អាកាស​ធាតុ​ត្រជាក់ ​រាង​កាយ​មនុស្ស​ត្រូវ​ការ​ថាម​ពល​​ដើម្បី​រក្សា​កម្តៅ​ក្នុង​រាង​កាយ ​ហេតុ​នេះ​មនុស្ស​ជា​ច្រើន​មាន​ទម្លាប់​ហូប​អាហារ​ពេល​​ល្ងាច​​ឲ្យ​ឆ្អែត​ៗ ដើម្បី​ឲ្យ​រាង​កាយ​មាំ​មួន។ ​​តែ​ការ​ហូប​ដោយ​មិន​ប្រមាណ ​នឹង​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​ជួប​ហានិភ័យ។ ​​ឧទាហរណ៍ដូច​ជា ប្រូតេអ៊ីន​គឺ​ជា​ប្រភព​នៃ​​ជីវជាតិ​ដែល​ពិបាក​រំលាយ​ឲ្យ​​លឿន​បន្តិច។ ​ប្រសិន​បើ​អ្នក​ញ៉ាំ​ច្រើន​នៅ​ពេល​យប់ ​ក្រពះ​នឹង​ត្រូវ​ធ្វើ​ការ​ខ្លាំង​ដើម្បី​បំបែក​អាហារ​ឲ្យ​ក្លាយ​ជា​ថាម​ពល ​ដែល​បណ្តាល​ឲ្យ​ប៉ះ​ពាល់​ដល់​ដំណេក ​​ទៅ​ជា​ឈឺ​ក្បាល​នៅ​ពេល​យប់​ជា​ដើម។

​ដូច្នេះ ​អ្នក​មិន​គួរ​ហូប​ឆ្អែត​ពេក​ទេ​នៅ​ពេល​យប់ ​តែ​គួរ​បន្ថែម​របប​អាហារ​ដូច​ជា​បន្លែ​ពណ៍​បៃ​តង ​ផ្លែ​ឈើ​ស្រស់​ៗ​វិញ ​​ទើប​ល្អ​ចំពោះ​សុខភាព។

​​៣. ​ពាក់​ស្រោម​ជើង ២៤ / ​២៤

​យោង​តាម​អ្នក​​វិទ្យាសាស្រ្ត​ឲ្យ​ដឹង​ថា ​ជើង​​គឺ​ជា​សួត​ទី​២​របស់​មនុស្ស ​។ ​បើ​ទោះ​ក្នុង​រដូវ​​រងា ​ការ​រក្សា​កម្តៅ​ជើង​គឺ​ជា​រឿង​សំខាន់​ក៏​ពិត​មែន ​តែ​បើ​អ្នក​​ពាក់​ស្រោម​ជើង ២៤ /​២៤ ​ម៉ោង​នោះ​ ​វា​នឹង​មិន​ល្អ​ចំពោះ​សុខភាព​ទៅ​វិញ។

​ហេតុ​ផល​​គឺ ​នៅពេល​អ្នក​ពាក់​ស្រោម​ជើង​ពេញ​មួយ​ថ្ងៃ ​ឈាម​​នៅ​​ផ្នែក​ជើង​មិន​អាច​​ចរាចរណ៍​បាន​ស្រួល​ឡើយ ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ឆ្អឹង និ​ង​​សន្លាក់ ហើយ​ងាយ​ធ្វើ​ឲ្យ​ដាច់​សសៃ​ឈាម​ខួរ​ក្បាល​ថែម​ទៀត។

៤. ​ងូត​ទឹក​ក្តៅ​យូរ​ៗ​ពេក

យោង​តាម​​អ្នក​ជំនាញ​និយាយ​ថា ​នៅ​ពេល​ងូត​ទឹក​យូរ​ៗ​ពេក ​​វា​នឹង​ធ្វើ​ឲ្យ​ស្បែក​ប្រែ​ជា​ឆាប់​ស្ងួត។ ​​ការ​ងូត​ទឹក​របៀប​នេះ ​ក្នុង​អំឡុង​អាកា​ស​ធាតុ​ត្រជាក់​នឹង​ធ្វើ​ឲ្យ​ចង្វាក់​បេះ​ដូង​លោត​ខុស​ប្រក្រតី ព្រម​ទាំង​គ្រោះ​ថ្នាក់​​អាច​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​បាន។​​​

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម