ហេតុ​អ្វី​ស្នេហា​របស់​មនុស្ស​ស្រី​ស្លូត​បូត​ទន់​ខ្សោយ តែង​បញ្ចប់​ដោយ​គ្មាន​សុភមង្គល និង​ឈឺចាប់

  • 2021-01-17 13:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្នក​ដឹង​ទេ ប្រសិន​បើ​អ្នក​ស្លូតបូត ទ្រាំទ្រ​គេ នោះ​មនុស្ស​ប្រុស​កាន់​តែ​បាន​ចិត្ត ធ្វើ​ឲ្យ​អ្នក​ឈឺ។ ដោយ​សារ​តែ​ភាព​ស្លូតបូត​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​មនោសញ្ចេតនា​របស់​មនុស្ស​ស្រី រង​ទុក្ខ​វេទនា។

មនុស្ស​ស្រី​រូប​ណា​ដែល​មិន​ប្រាថ្នា​ចង់​បាន​បុរស​ម្នាក់​ដែល​ចេះ​ស្រលាញ់​ខ្លួន មើល​ថែ​ទាំ​ខ្លួន។ តែ​ការ​ពិត​នោះ​គឺ តែង​បញ្ច្រាស​មក​វិញ​នូវ​អ្វី​ដែល​យើង​ប្រាថ្នា។ មនុស្ស​ស្រី​ស្លូតបូត ចង់​បាន​ស្នេហា​ដែល​ស្ងៀមស្ងាត់ មិន​​ឡូយឆាយ​ តែ​បែរ​ជា​ប៉ះ​អ្នក​បោក​ចិត្ត។ ឯ​មនុស្ស​ស្រី​បែប​ឡូយ​ឆាយ ហក់​លោត​បែរ​ជា​បាន​ស្នេហា​ជាមនុស្ស​ស្លូត​បូត​ទៅ​វិញ។

អាច​និយាយ​បាន​ថា ចំណុច​ដូច​គ្នា​របស់​មនស្ស​​ស្រី​ស្លូត​បូត​នោះ​គឺ ទូល​មនុស្ស​ប្រុស​សឹង​តែ​យក​ដាក់​លើ​ហឹង​ទៅ​ហើយ។ ពួក​គេ​ចំណាយ​អស់​កម្លាំង​កាយ​​ចិត្ត​ដើម្បី​រក្សា​ចំណង​មនោសញ្ចេតនា​មួយ​នេះ។ អ្នក​ខ្លះ​ហ៊ាន​ទាំង​លះបង់​យុវភាព ឬ​អាជីព​ការងារ​របស់​ខ្លួន​ទៀត​ផង ឲ្យ​តែ​ការ​ពារ​ស្នេហា​របស់​គេ​បាន។

តែ​ប្រុស​គឺ​ឆ្លាត​ជា​ទី​បំផុត នៅ​ពេល​ដែល​គេ​ដឹង​ថា យើង​មិន​អាច​រស់​ព្រោះ​គេ​បាន​ហើយ គេ​នឹង​ទុក្ខ​បុក​ម្នេញ​យើង ឲ្យ​យើង​វេទនា​ទើប​គេ​ពេញ​ចិត្ត។ តែ​គួរ​ឲ្យ​ស្ដាយ គេ​កាន់តែ​ធ្វើ​ឲ្យ​ឈឺ​ មនុស្ស​ស្រី​កាន់​តែ​លង់ ងើ​ប​មិន​រួច។ ត្រលប់​មក​វិញ មនុស្ស​ស្រី​រឹង​មាំ គេ​ដឹង​ច្បាស់​ខ្លួន​ឯង​ថា គេ​ត្រូវ​តែ​ស្រលាញ់​ខ្លួន​ឯង​ជាមុន ទើប​គ្មាន​អ្នក​ណា​ធ្វើ​ឲ្យ​គេ​ឈឺ​បាន។ គេ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​មក​ត្រួតត្រា​ផ្លូវ​ចិត្ត​គេ​ឡើយ។ នេះ​ជា​មូលហេតុ​ដែល​ មនុស្ស​ស្រី​រឹង​មាំ មិន​ងាយ​ទទួល​ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​រឿង​ស្នេហា។

មនុស្ស​រឹង​មាំ មិន​លះបង់​យុវភាព​ដើម្បី​អ្នក​ណា​ឡើយ រឹត​តែ​គ្មាន​ពាក្យ​ថា​លះបង់​អាជីព​ការងារ​ដើម្បី​មនុស្ស​ប្រុស​ទៅ​ទៀត។ ដោយ​សារ​តែ​ចិត្ត​ទន់​ពេក ស្លូត​ពេក មិន​អាច​តតាំង​នឹង​គេ​បាន ជា​លទ្ធផល​ មនុស្ស​ស្រី​ទន់​ខ្សោយ ស្លូតបូត មិន​ទទួល​បាន​ស្នេហា​ដូច​បំណង​ដែល​ខ្លួន​តែង​ប៉ង​នោះ​ទេ៕

ប្រភព៖ Phunutoday ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម