អាហារ៥មុខ អាចជំនួសការផឹកកាហ្វេបាន ដោយមិនបារម្ភពីការញៀន

  • 2021-01-14 16:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ហត់​នឿយ​ពី​ការងារ ឬ​អារម្មណ៍​​​មិន​ស្រស់​ស្រាយ ​ជឿ​ថា​មនុស្ស​ជា​ច្រើន​តែង​ទៅ​រក​​ផឹក​កាហ្វេ។ ​តែ​ការ​ផឹក​កាហ្វេ​រយៈ​ពេល​យូរ ​នឹង​ជះ​ផល​អវិជ្ជមាន​លើ​រាង​កាយ​ឲ្យ​ដើរ​ញាប់​ខុស​ធម្មតា។ ​លើស​ពី​នេះ ​នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​ញៀន​កាហ្វេ ព្រម​ទាំង​ខ្ជះ​ខ្ជាយ​លុយ​​ច្រើន​ទៀត​ផង​នៅ​ពេល​នោះ​។ ​ដូច្នេះ ​ ក្រៅ​ពី​ការ​ផឹក​កាហ្វេ​ដើម្បី​ជួយ​​​ឲ្យ​ស្រស់​ស្រាយ ​អ្នក​អាច​​ទទួល​ទាន​​អាហារ​ផ្សេង​ជំនួស​វិញ ​ ​ដែល​​គុណ​ភាព​ល្អ​ចំពោះ​សុខភាព​ទ្វេ​ដង​លើស​កាហ្វេ​ទៅ​ទៀត។

រូបតំណាង

**១. តែ​ជី​អង្កាម**

​ក្លិន​ក្រអូប​ប្រហើរ​របស់​ជី​អង្កាម​ជួយ​រំញោច​ដល់​ប្រព័ន្ធ​ប្រសាទ ​ក្នុង​ការ​កាត់​បន្ថយ​ការ​អស់​កម្លាំង ​គ្រប់​គ្រង​កម្រិត​សារធាតុ Adenosine ​ក្នុង​រាង​កាយ​ឲ្យ​ធ្លាក់​ទាប​ក្នុង​ពេល​តែ​មួយ​ផង​ដែរ។ ​ទន្ទឹម​នឹង​នេះ ​សារធាតុ​ហឹរ​ៗ​ក្នុង​ជី​អង្កាម ​ជួយ​សម្រួល​ភាព​​តាន​តឹង​របស់​សាច់​ដុំ​និង​​ស្រ្តេស ​ធ្វើ​ឲ្យ​រាង​កាយ​​និង​ខួរ​ក្បាល​​​ធូរ​ស្រាល ​រួម​ទាំង​បំបាត់​អាការៈ​ឈឺ​ក្បាល ​ដែល​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​​ស្រស់​ស្រាយ ​មិន​ចាញ់​ផឹក​កាហ្វេ​នោះ​ទេ។

រូបតំណាង

២. ទឹក​ក្រូច​ឆ្មា

ឆាប់​អស់​កម្លាំង ​ឈឺ​ក្បាល ​វិល​មុខ អាច​មក​ពី​​​​រាង​កាយ​ខ្វះ​ជាតិ​ទឹក។ ​ដូច្នេះ ​កុំ​ភ្លេច​ផឹក​ទឹក​ឲ្យ​បាន​ច្រើន។ ​អ្នក​អាច​បន្ថែម​ក្រូច​ឆ្មា ​ឬ​ផ្លែ​ឈើ​ជូរ​ៗ​ក្នុង​ទឹក​ដើម្បី​ជួយ​​រាង​កាយ​មាន​អារម្មណ៍​ស្រស់​ស្រាយ​ឡើង​វិញ។ ​ពេល​រាង​កាយ​ទទួល​បាន​ជាតិ​ទឹក​គ្រប់​គ្រាន់ ​វា​នឹង​ជួយ​កាត់​បន្ថយ​ការ​អស់​កម្លាំង ​កង្វះ​ថាម​ពល ​និង​មិន​ស្រេក​រក​កាហ្វេ​នោះ​ទេ។ ​

រូបតំណាង

៣. សារាយ​សមុទ្រ Nori

​សារាយ​ប្រភេទ​នេះ ​គេ​​និយម​យក​ខ្ចប់​ពេល​ធ្វើ​ស៊ូ​ស៊ី ​ដែល​ជា​គ្រឿង​ផ្សំ​មិន​អាច​ខ្វះ​បាន​សម្រាប់​អាហារ​ជប៉ុន។ ចំពោះ​ជន​ជន​ជាតិ​ចិន​វិញ ​ចាត់​ទុក​ជា​ឱសថ​ធម្មជាតិ​ជួយ​បញ្ចេញ​កម្ដៅ ​បញ្ចុះ​ទឹក​នោម ​ ​ប៉ូវ​តម្រង​នោម ជួយ​បេះ​ដូង និង​សម្ពាធ​ឈាម ព្រម​ទាំង​​​ជួយ​បង្កើន​ថាម​ពល ​កាត់​បន្ថយ​​ការ​អស់​កម្លាំង ។ ​ដែល​នេះ​​ជា​អាហារ​អាច​ឲ្យ​អ្នក​ញ៉ាំ​លេង​បាន​ ​ជំ​នួស​ការ​ផឹក​កាហ្វេ។

រូបតំណាង

៤. ចេក

ចេក​សម្បូរ​ដោយ​វីតាមីន B6 ​ជួយ​រាង​កាយ​បង្កើត​សេរ៉េតូនីន ​ដែល​ពង្រឹង​អារម្មណ៍​ឲ្យ​វិជ្ជមាន​បាន។ ​ទន្ទឹម​នឹង​នេះ ​ធ្វើ​ឲ្យ​មាន​អារម្មណ៍​​មិន​សូវ​តប់​ប្រមល់ ​និង​ក្នុង​ពេល​តែ​មួយ​វា​ក៏​សម្បូរ​ដោយ​ប៉ូ​តាស្យូម​ដែល​​ជំនួយ​ដល់​ប្រព័ន្ធ​ប្រសាទ និង​មិន​ធ្វើ​ឲ្យ​សាច់​ដុំ​ធ្លាក់​ចុះ កាត់​បន្ថយ​ការ​ឈឺ​ក្បាល ​រាង​កាយ​មាន​ថាម​ពល ​និង​ស្រស់​ស្រាយ​គ្រប់​ពេល។

រូបតំណាង

៥. គ្រាប់​អាល់​ម៉ុន

គ្រាប់​ធញ្ញជាតិ​មួយ​ប្រភេទ​នេះ ​សម្បូរ​ដោយ​វីតាមីន E ​ម៉ា​ញ៉េស្យូម ​និង​វីតាមីន B7​។ ​ដូច​អ្នក​ដឹង​ស្រាប់​ហើយ វីតាមីន E ​ជួយ​ប្រយុទ្ធ​ប្រឆាំង​រ៉ាឌីកាល់​សេរី​ដែល​ធ្វើ​ឲ្យ​ពិបាក​គេ​ង​លក់ ​​និង​ឆាប់​អស់​កម្លាំង​នៅ​ពេល​ថ្ងៃ។ ​ចំណែក​ម៉ាញ៉េស្យូម​វិញ ​ជួយ​កាត់​បន្ថយ​ស្រ្តេស ​បន្ធូរ​ការ​អស់​កម្លាំង ​និង​បន្ថយ​ភាព​តាន​តឹង​នៃ​សាច់​ដុំ។ ​រី​ឯ​វីតាមីន B7 ​ ​ដែល​អ្នក​ខ្លះ​ហៅ​ថា Biotin ​​ជួយ​រាង​កាយ​មាន​ថាម​ពល ​បន្ថែម​នូវ​ភាព​ស្រស់​ស្រាយ​ដល់​អ្នក​ទទួល​ទាន​ឲ្យ​ផ្ចង់​អារម្មណ៍​បាន​ល្អ​អំ​ឡុង​ពេល​ធ្វើ​ការងារ៕

រូបតំណាង

​អាន​បន្ត​៖ ​ កំពូលអាហារ១០មុខ ជួយសម្រស់អ្នកឲ្យក្មេងជាងវ័យជារៀងរហូត

ប្រភព៖ akerufeed ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម