វិធីងាយស្រួលទាំង៧ យ៉ាងជួយឲ្យជីវិតរីករាយ ទោះអ្នកមិនសូវមានពេលវេលាគ្រប់គ្រាន់ក៏ដោយ

  • 2021-01-14 15:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា ​​​រវល់​រហូត​មិន​សូវ​មាន​ពេល​មើល​ថែ​ទាំ​ខ្លួន​ឯង​ដែរ​ទេ? ​អ្នក​ដឹង​ទេ​ថា ​តាម​ពិត​មាន​រឿង​តូច​ៗ​​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ​ដែល​​អ្នក​អាច​បង្កើត​វា​បាន​ ជួយ​ឲ្យ​ជីវិត​រីករាយ​បាន ​ទោះ​អ្នក​មិន​សូវ​មាន​ពេល​វេលា​ច្រើន​ក៏​ដោយ។

១. ងូត​ទឹក

​នៅ​ពេល​ដែល​អ្នក​មាន​អារម្មណ៍​ស្មុគ​ស្មាញ ​សាក​ល្បង​ទៅ​ងូត​ទឹក​​ដោយ​ងូត​ឲ្យ​ត្រូវ​សក់​ក្បាល។ ​លើស​ពីនេះ ​ក្លិន​ក្រអូប​ពី​សាប៊ូ នឹង​ជួយ​បន្ធូរ​អាការៈ​តាន​តឹង​នេះ​បាន ​ដែល​ជួយ​ឲ្យ​អ្នក​មាន​ភាព​​ល្អ​ប្រសើរ​ឡើង​វិញ។

រូបតំណាង

**២. សម្រាក​មួយ​ភ្លែត ហើយ​ដក​ដង្ហើម​មួយ​ៗ**

​នៅ​ពេល​ដែល​អ្នក​មាន​អារម្មណ៍​ថា​ពិភពលោក​នេះ​ហាក់​ដូច​ជា​នៅ​ទ្រឹង​មិន​ទៅ​មុខ​សោះ ​អ្នក​គួរ​សាក​ល្បង​បិទ​ភ្នែក​​ ហើយ​ដក​ដង្ហើម​ចេញ​ចូល​មួយ​ៗ ។ បន្ទាប់​មក​សម្រាក​បន្តិច ហើយ​ធ្វើ​ការងារ​បន្ត​ទៀត។

រូបតំណាង

៣. ប្រសិន​បើ​អ្នក​កំពុង​ធ្វើ​ការ​ពី​ផ្ទះ

​អ្នក​គួរ​ភ្ញាក់​ពី​ព្រឹក​ហើយ​ស្លៀក​ពាក់​តាម​ស្ទីល​ដែល​អ្នក​ចូល​ចិត្ត។ ​ដូច​ជា ​ពាក់​អាវ​យឺត ​រ៉ូប ​ខោ ​ឬ​អ្វី​ក៏​បាន ​មិន​គួរ​ពាក់​អាវ​ដេក​បែប​នៅ​ផ្ទះ​ពេញ​មួយ​ថ្ងៃ​យូរ​ឡើយ។

រូបតំណាង

៤​​. ផឹក​ទឹក

​មាន​ដប​ទឹក​ក្បែរ​ខ្លួន​គ្រប់​ពេល ​នោះ​អ្នក​នឹង​ភ្ញាក់​ផ្អើល​មិន​ខាន​ថា ​ក្នុង​មួយ​ថ្ងៃ​នេះ​អ្នក​បាន​ផឹក​អស់​ប៉ុន្មាន​ដប​ហើយ។

រូបតំណាង

៥. ស្ដាប់​អ្វី​ដែល​អ្នក​ចូល​ចិត្ត

​ខណៈ​ពេល​កំពុង​​ធ្វើ​ការ ​អ្នក​គួរ​ស្ដាប់​ចម្រៀង​បទ​ថ្មី​ៗ ​ដើម្បី​ជួយ​រំញោច​ដល់​ស្មារតី​ផ្លូវ​ចិត្ត ​ក៏​ដូច​ជា​ជួយ​បំពេញ​ថាម​ពល​ក្នុង​ថ្ងៃ​ថ្មី។

រូបតំណាង

៦. កុំ​ភ្លេច​សើច

​តោះ ​សើច​ឲ្យ​បាន​ច្រើន​ៗ​​ជាមួយ​រឿង​​ខុស​ៗ​គ្នា​ក្នុង​ជីវិត​នេះ ​ដោយសារ​ការ​សើច​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​​ផ្នែក​មួយ​ជួយ​ព្យាបាល​ការ​ធុញ​ថប់ ​និង​បញ្ចេញ​ស្រ្តេស។

រូបតំណាង

៧. ​បិទ​ដំណឹង​ផ្សេង​ៗ​លើ​ទូរសព្ទ

​បិទ​ដំណឹង​ផ្សេង​ៗ​កុំ​ឲ្យ​លោត​ឡើង​លើ​ទូរសព្ទ​របស់​អ្នក ​នៅ​ពេល​អ្នក​បង្ហើយ​ការងារ​អស់​ហើយ។ ​ឬ​អ្នក​អាច​ឈប់​ឆ្លើយ​តប​សារ​ណា​ដែល​រំខាន​ចិត្ត​ចាប់​ពី​ម៉ោង​៩​យប់​ទៅ ​ដើម្បី​មាន​ពេល​សម្រាក​និង​លំហែ​ចិត្ត​ជាមួយ​រឿង​ថ្មី​ៗ៕

រូបតំណាង

​អាន​បន្ត​៖ ​ ហេតុផលដែលអ្នកមិនគួរខ្វល់ជ្រុល លើសម្តីអត់ប្រយោជន៍របស់មនុស្សមួយចំនួន

ប្រភព៖ goodlifeupdate ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម