Dilraba វ៉ាមុខ Yang Mi ដែលជាម្ចាស់ផលិតកម្មរបស់ខ្លួនឯង
- 2021-01-14 03:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Dilraba វ៉ាមុខ Yang Mi ដែលជាម្ចាស់ផលិតកម្មរបស់ខ្លួនឯង
ធ្លាប់តែជាអ្នកសម្ដែងតួរងនៅក្នុងរឿងរបស់កំពូលតារាសម្ដែងស្រីចិន Yang Mi នៅពេលនេះស្រីស្អាតកំពុងឡើងកូដ Dilraba បានវ៉ាមុខម្ចាស់ផលិតកម្មខ្លួនឯងហើយ។
កាលពីថ្ងៃទី ១៣ ខែមករាកន្លងទៅនេះ បណ្ដាញព័ត៌មាន Sina បានរាយការណ៍ថា តារាងឈ្មោះតារាដែលមានឥទ្ធិពលបំផុតប្រចាំឆ្នាំ ដែលស្រង់ដោយ Power Star បានចេញលទ្ធផលជាផ្លូវការហើយដោយតារាសម្ដែងស្រីលំដាប់ A Dilraba គឺជាតារាស្រីដែលមានឥទ្ធិពលជាងគេឆ្នាំ ២០២០។
តារាងខាងលើត្រូវបានគិត ដោយសំអាងលើ កុងត្រាតំណាងផលិតផល តម្លៃខ្លួនថតរឿង តម្លៃខ្លួនថតស្ប៉ត និងភាពល្បីឈ្មោះនៅលើអ៊ីនធឺណិត។ នៅក្នុងតារាងនេះដែរ ម្ចាស់ផលិតកម្មរបស់ Dilraba, Yang Mi ជាប់លេខ ៣។
នេះគឺជាឆ្នាំទី ២ ដែលស្រីស្អាត ២៨ឆ្នាំជាប់លេខ១ តារាដែលមានឥទ្ធិពលជាងគេ ដោយកាលពីឆ្នាំ ២០១៨ នាងក៏បានជាប់ចំណាត់កំពូលនៅក្នុងតារាងនេះដែរ។ នៅក្នុងឆ្នាំ ២០២០ តួរឿងនិស្ស័យស្នេហ៍ទេវតា ៣ជាតិ មានកុងត្រាទាំងអស់ចំនួន ២៨ រីឯ Yang Mi មានកុងត្រាចំនួន ២៤។ ឆ្នាំ ២០២១ នេះ Dilraba នឹងសហការក្នុងរឿងថ្មីជាមួយតារាលំដាប់ A Yangyang ដែលគេសង្ឃឹមថា នាងនឹងអាចល្បីលើសដើម៕