វិធីបញ្ឈប់ការចំណាយលុយច្រើនហួសទៅលើអាហារថ្ងៃត្រង់

  • 2021-01-14 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វាជាការពិតណាស់ដែលថាការយកអាហារថ្ងៃត្រង់ពីផ្ទះទៅកន្លែងធ្វើការគឺជាជម្រើសមួយដែលឆ្លាតវៃបំផុត ល្អទាំងសុខភាព និងសន្សំសំចៃលុយកាក់បានច្រើន។ តើប្រាកដទេថា អ្នកនឹងពេញចិត្តចំពោះអាហាររបស់អ្នកជារៀងរាល់ថ្ងៃ?

ដឹងថាគោលបំណងនោះគឺដើម្បីសន្សំប្រាក់ និងបរិភោគអាហារដែលមានសុខភាពល្អ តែពេលដែលបើកប្រអប់បាយមកម្តងៗឃើញតែសាលាដខៀវខ្ចី និងម្ហូបដដែលៗ អ្នកនឹងសម្រេចចិត្តទាញទូរស័ព្ទមកកម្មង់ ឬចេញទៅក្រៅទិញអ្វីដែលខ្លួនចង់ យកមកញាំុភ្លាម។ ហើយប្រសិនបើអ្នកនូវតែបន្តយករបស់ដដែលមកទៀត អ្នកនឹងកាន់តែមិនចូលចិត្ត និងបន្តការចំណាយ។

  • អ្នកអាចចាប់ផ្តើមធ្វើតែម្ហូបណាដែលអ្នកពិតជាចង់ញាំុយកមក ហើយថ្ងៃខ្លះនៃសប្តាហ៍ដែលអ្នកគិតថាចង់ញាំុរបស់ខាងក្រៅអ្នកមិនបាច់ធ្វើយកមកទេ។ វាជាការផ្លាស់ប្តូរអារម្មណ៍ និងកាត់បន្ថយពីការធុញទ្រាន់ម្ហូបដដែលៗរបស់អ្នក តែត្រឹមម្តងទៅពីរដងក្នុងមួយសប្តាហ៍បានហើយ។

  • ក្រៅពីការចំណាយម្តង ៤ ទៅ ៥ ដុល្លានៅក្នុងភោជនីយដ្ឋាន អ្នកក៏អាចប្តូរមកជាការញាំុជុំគ្នា។ ការចែករំលែម្ហូបគ្នាជាមួយមិត្តរួមការងារ វាប្រៀបបានដូចជាការញាំុជុំគ្នានៅឯផ្ទះដែរ ហើយអ្នកនឹងបញ្ឈប់ការចំណាយធំនៅខាងក្រៅ។

ដូចច្នេះកុំបង្ខំចិត្តញាំុអ្វីដែលខ្លួនមិនពេញចិត្ត ព្យាយាមចំណាយពេលឈប់នៅផ្សារទិញ និងចំអិនម្ហូបដែលខ្លួនចូលចិត្តយកមកញាំុ ហើយចែករំលែកជាមួយមិត្តរួមការងារ។ អ្នកនឹងអាចសន្សំលុយបានច្រើនពីការគិតរបស់អ្នក៕

រូបភាព៖ Mindfulreturn, Scmp

អានបន្ត៖

ប្រភព៖ yesandyes ប្រែ​សម្រួល៖ Chrel Den

អត្ថបទពេញនិយម