អ្នកផឹកតែជាប្រចាំនឹងជួយដល់សុខភាពបេះដូង និងអាយុវែងជាងអ្នកមិនសូវផឹក

  • 2021-01-13 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការផឹកតែក្តៅមួយពែងមិនត្រឹមតែអាចជួយសម្រួលដល់បំពង់ក និងប្រយុទ្ធប្រឆាំងការចុករោយសន្លាក់ឆ្អឹងខណៈកំពុងមានជំងឺផ្តាសាយប៉ុណ្ណោះទេ។ តាមការស្រាវជ្រាវថ្មីបានចុះផ្សាយអំពីការ ការពារជំងឺបេះដូង បានបង្ហាញថាបើសិនជាអ្នកផឹកតែជាប្រចាំពី ៣ ទៅ ៤ ដងក្នុងមួយដងសប្តាហ៍វានឹងជួយទប់ស្កាត់ហានិភ័យនៃបញ្ហាសរសៃឈាមបេះដូងដែលអាចបណ្តាលឲ្យគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលជាដើម ហើយវានឹងជួយផ្តល់នូវអាយុកាលវែងជាងអ្នកដែលមិនសូវផឹកតែ។

តាមការសិក្សាស្រាវជ្រាវបានវិភាគលើមនុស្សជាងមួយសែននាក់នៅក្នុងគម្រោងគណនេយ្យភាពរបស់ចិនដែលជាការវាយតម្លៃសុខភាពដ៏ទូលំទូលាយមួយនៅក្នុងប្រទេសចិន។ មនុស្សទាំងនោះត្រូវបានពិនិត្យដោយផ្អែកលើទម្លាប់នៃការផឹកតែជាប្រចាំរបស់ពួកគេ (រួមទាំងតែបៃតង តែខ្មៅ និងប្រភេទតែផ្សេងៗទៀត)។

ពួកគេត្រូវបានបែងចែកជាពីរក្រុម៖

  • អ្នកផឹកចាប់ពីបីដង ឬច្រើនដងក្នុងមួយសប្តាហ៍
  • អ្នកផឹកតិច ឬស្ទើរតែមិនផឹកតែទាំងស្រុង

អ្នកស្រាវជ្រាវបានតាមដានជាមួយពួកគេអស់រយៈពេលជាង ៧ ឆ្នាំដើម្បីវាយតម្លៃសុខភាពរបស់ពួកគេទាំងនោះ។ ជាលទ្ធផល អ្នកដែលទម្លាប់ផឹកជាប្រចាំបានបង្ហាញពីជីវិតដែលមានសុខភាពល្អ និងរស់នៅបានយូរជាងអ្នកដែលមិនសូវផឹក។ វាជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលដល់ទៅ ៥៦ ភាគរយ។ លើសពីនេះទៅទៀតពួកគេក៏បានបង្ហាញពីការថយចុះអំពីមូលហេតុនៃការស្លាប់ដល់ទៅ ២៩ ភាគរយផងដែរ។

ហេតុផលសម្រាប់បញ្ហានេះគឺវាមកពីសមាសធាតុសកម្មនៅក្នុងតែដែលជួយដល់សុខភាពបេះដូងឲ្យបានប្រសើរឡើង។ ពួកវាត្រូវបានគេហៅថា ប៉ូលីហ្វេណុល (polyphenols) ជាសមាសធាតុដែលធ្វើឲ្យរុក្ខជាតិមានពណ៌ និងរសជាតិ។ ប៉ុន្តែសម្រាប់មនុស្សវិញពួកវាគឺជា មីក្រូសារជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងជាតិអុកស៊ីតកម្ម។ យោងទៅតាមភស្តុតាងរបស់វិជ្ជបណ្ឌិត ដុងហ្វេង ហ្គូ (Dongfeng Gu) អ្នកនិពន្ធជាន់ខ្ពស់នៃការស្រាវជ្រាវបានបង្ហាញថាជាតិ ប៉ូលីហ្វេណុល មិននៅជាប់នឹងខ្លួនប្រាណមនុស្សយូរទេបន្ទាប់ពីការរំលាយអាហារ។

ដូចច្នេះនៅចាំអៃទៀត ព្យាយាមផឹកតែជាប្រចាំ ដើម្បីសុខភាពបេះដូងរបស់អ្នក៕

រូបភាព៖ Pexels

អានបន្ត៖

ប្រភព៖ mensjournal ប្រែ​សម្រួល៖ Chrel Den

អត្ថបទពេញនិយម