ចង់ដឹងថាឆាកជីវិតរបស់អ្នកមានអ្វី ឬខ្វះអ្វី គ្រាន់តែអនុវត្តតាមវិធីទាំងនេះ

  • 2021-01-13 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជីវិតរស់នៅប្រចាំថ្ងៃត្រូវបានបង្កើតឡើងដោយមានធាតុផ្សំផ្សេងៗគ្នាដែលមានសារៈសំខាន់ណាស់សម្រាប់មនុស្សម្នាក់ៗ។ ទាំងគ្រួសារ មិត្តភក្តិ ការងារ ឬអាជីវកម្មរកស៊ីដើម្បីបំពេញចំណង់ និងតម្រូវការផ្ទាល់ខ្លួន។ វាចាំបាច់ណាស់សម្រាប់មនុស្សម្នាក់ៗក្នុងការកសាងឆាកជីវិតឲ្យមានតុល្យភាព និងស្ថិរភាពត្រឹមត្រូវ បើទោះបីជាពួកគេត្រូវធ្វើអ្វីក៏ដោយ។ ឆាកជីវិតមានទំនោរខ្លាំងពេកក្នុងការផ្តោតទៅលើរឿងមួយគឺ ការខិតខំរកតែលុយ តែទំនាក់ទំនងនៃស្នេហា និងគ្រួសារអ្នកមិនបានផ្តោតការយកចិត្តទុកដាក់ដែលអាចធ្វើឲ្យអ្នកមិនសប្បាយចិត្ត ហើយឆ្ងល់ថាអ្នកដូចជាខ្លះអ្វីមួយក្នុងឆាកជីវិត។

ទាំងនេះជាអ្វីដែលអ្នកត្រូវធ្វើដើម្បីស្វែងយល់អំពីរបៀបធ្វើឲ្យឆាកជីវិតរបស់អ្នកមានស្ថិរភាព និងតុល្យភាពស្មើគ្នាក្នុងការរស់នៅប្រចាំថ្ងៃ ហើយនឹងបំពេញនូវអ្វីដែលខ្វះខាត៖

  • យកក្រដាក់មួយសន្លឹក ហើយគូររូបដ្យាក្រាមតាមរូបភាពខាងលើនេះ
  • ធ្វើការវាស់វែងពី ១ ដល់ ១០ ថាតើឆាកជីវិតរបស់អ្នកមានអ្វី ខ្វះអ្វីជាងគេ

បន្ទាប់ពីការវាយតម្លៃលើរូបដ្យាក្រាមនេះហើយ អ្នកនឹងអាចដឹងពីឆាកជីវិតផ្ទាល់ខ្លួនរបស់អ្នកថា ធាតុមួយណាដែលអ្នកជោគជ័យ មួយណាដែលអ្នកអន់ខ្សោយ និងត្រូវពង្រឹងវាឲ្យប្រសើរឡើង៕

រូបភាព៖ Pexels, Brightside

អានបន្ត៖

ប្រភព៖ Brightside ប្រែ​សម្រួល៖ Chrel Den

អត្ថបទពេញនិយម