កំហុស​ឆ្គង​ទាំង​ឡាយ ដែល​ធ្វើ​ឲ្យ​អ្នក​កើត​មុន ព្យាបាល​មិន​ជា

  • 2021-01-10 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្នក​មាន​ដឹង​ទេ​ថា សកម្មភាព​ដែល​អ្នក​​ធ្វើ​ប្រចាំ​ថ្ងៃ​​មួយ​ចំនួន ​អាច​ធ្វើ​ឲ្យ​មុខ​របស់​អ្នក​គ្មាន​ថ្ងៃ​បាត់​មុន​នោះ​ឡើយ។ ខាង​ក្រោម​នេះ​គឺ​ជា​ទង្វើ​ដែល​អ្នក​គិត​ថា​មិន​អី តែ​ការ​ពិត​នឹង​បង្ក​មុន​លើ​មុខ​អ្នក​គ្មាន​ថ្ងៃ​ស្រាកស្រាន្ត។

១. មិន​សម្អាត​ស្បែក

នេះ​គឺ​ជា​កំហុស​ដ៏​ធំ​បំផុត​ដែល​បណ្ដាល​ឲ្យ​កើត​មុន។ ក្រោយ​ពេល​ដើរ​នៅ​ក្រៅ​ពេញ​មួយ​ថ្ងៃ និង​ត្រូវ​ដី​និង​ធូលី​ផង​នោះ បើ​មិន​លាង​ស្បែក​ឲ្យ​ស្អាត​នោះ​ទេ មុន​នឹង​កើត​ឡើង​កាន់​តែ​ច្រើន​សម្រាប់​អ្នក​មាន​ស្រាប់ និង​បង្ក​ឲ្យ​មាន​មុន​សម្រាប់​អ្នក​មិន​មាន​មុន។

២. មិន​ចូល​គេង​ដល់​អធ្រាត្រ

នៅ​ពេល​អ្នក​នៅ​មិន​គេង​ដល់​យប់​ជ្រៅ​ខ្លាំង​ពេក អ័រម៉ូន​របស់​យើង​នឹង​ជ្រួល​ច្របល់ ដែល​ជា​មូលហេតុ​នៃ​ការ​ឡើង​មុន។

៣. ប្រើ​ដៃ​ញេច​មុន

នេះ​គឺ​ជា​ទម្លាប់​អាក្រក់ ក្រចក​ផ្ទុក​មេរោគ​ច្រើន​ជាង​ដែល​អ្នក​ស្មាន។ នៅ​ពេល​អ្នក​ប្រើ​ដៃ​ញេច​មុន មេរោគ​ទាំង​នោះ​នឹង​ឆ្លង​ចូល​ស្បែក ហើយ​ធ្វើ​ឲ្យ​មុន​កើត​ឡើង​កាន់​តែ​ច្រើន។

៤. មិន​លាង​ដៃ

ស្ដាប់​ទៅ​ហាក់​ដូច​មិន​សូវ​ពាក់​ព័ន្ធ តែ​នៅ​ពេល​យើង​មិន​លាង​ដៃ​ហើយ​ភ្លេច​ខ្លួន​ប៉ះ​មុខ នោះ​មេរោគ​នៅ​លើ​ដៃ​ទាំង​នោះ​នឹង​ឆ្លង​ទៅ​មុខ​របស់​អ្នក​ធ្វើ​ឲ្យ​បញ្ហា​មុន​កាន់​តែ​ធ្ងន់​ឡើង​ជាង​មុន​ទៀត។

៥. ប្រើ​ទូរសព្ទ​ច្រើន

ក្រៅ​ពី​មេរោគ​ដែល​មាន​នៅ​លើ​កញ្ចក់​ទូរសព្ទ​នោះ វិទ្យុសកម្ម​ចេញ​ពី​ទូរសព្ទ​ក៏​ធ្វើ​ឲ្យ​​អរម៉ូន​ក្នុង​ឈាម​ជ្រួល​ច្របល់​បណ្ដាល​ឲ្យ​ជាតិ​ខ្លាញ់​ចេញ​ច្រើន​ជាង​មុន កក​ស្ទះ​រន្ធ​ញើស​ដែល​ជា​មូលហេតុ​នៃ​ការ​ចេញ​មុន។

៦. ប្រើ​ផលិតផល​មិន​ស្គាល់​ច្បាស់​លាស់

ផលិតផល​តម្លៃ​ថោក​ដែល​គ្មាន​ស្លាក​យីហោ ឬ​ប្រភព​ច្បាស់​លាស់​គឺ​សុទ្ធ​តែ​ជា​ប្រភព​នៃ​ការ​កើត​មុន​ទាំង​អស់។ កុំ​ដើម្បី​សន្សំ​លុយ​បន្តិច ហើយ​ប្រថុយ​យក​មុខ​របស់​យើង​មក​សាក​ឲ្យ​សោះ ព្រោះ​លុយ​ដែល​ត្រូវ​យក​មក​ចំណាយ​មក​ព្យាបាល​អាច​លើស​នោះ​ច្រើន​ដង។ ដូច​នេះ​គួរ​វិនិយោគ​ចូល​ផលិតផល​ដែល​មាន​តម្លៃ​សមរម្យ ហើយ​មាន​ប្រភព​ច្បាស់​លាស់៕

ប្រភព៖ Spiceee ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន