គុណ​ប្រយោជន៍​ប្រទាល​កន្ទុយ​ក្រពើ​ចំពោះ​សម្រស់ និង​សុខភាព​ស្ត្រី

  • 2021-01-10 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រប់គ្នា​បាន​ដឹង​ខ្លះ​ៗ​អំពី​គុណប្រយោជន៍​របស់​ប្រទាល​ក្រពើ​ហើយ​ដូចជា​ជា​ម៉ាស​ធ្វើ​​ឲ្យមុន​ស ទន់​ស្អាត ​និង​ជា​ភេសជ្ជ​សម្រក​ទម្ងន់។ ប៉ុន្តែ​វា​មាន​សារប្រយោជន៍​លើស​ពី​នេះ​ទ្វេ​ដង​ដូន​ជា៖

១.​អាច​ធ្វើ​ជា​ក្រដាស​ជូត​ជម្រះ​គ្រឿង​សម្អាង

ជា​ការ​ពិត​ណាស់​ទឹកជូត​គ្រឿង​សម្អាង​មាន​តម្លៃ​ថ្លៃ​គួរសម​ តែ​វា​ចាំ​បាច់​សម្រាប់​អ្នក​ចូលចិត្ត​ផាត់​មុខ​ជា​ប្រចាំ។ ប្រើ​ប្រទាល​កន្ទុយ​ក្រពើ​ជំនួស​ ដើម្បី​បាន​​ទឹក​ជូត​ធម្មជាតិ​ហ្វ្រី​ៗ​ ដោយ​គ្រាន់​តែ​ច្របាច់​សម្រិត​យក​ជាតិ​រំអិល​ពី​ប្រទាល​ហើយ​ដាក់​វា​ក្នុង​ដប​ឬ​ក្រឡ​ស្អាត​មួយ​។​ យក​បន្តក់​លើ​សំឡី​ជូត​មុខ​ពេល​ត្រូវ​ការ​លុប​គ្រឿង​សម្អាង​ចេញ​ពី​មុខ។​

២.ជួយ​កម្ចាត់​ភាព​ជ្រីវជ្រួញ

តាម​ការ​ស្រាវជ្រាវ​ពី​អ្នក​ឯកទេស​ស្បែក​​បាន​បង្ហាញ​អោយ​ឃើញ​ថា​ ជាតិ​រំអិល​នៃ​ប្រទាល​កន្ទុយ​ក្រពើ​ជួយ​ខ្លាំង​ក្នុង​ការ​បន្តឹង​ស្បែក​មុខ​ និង​បំបាត់​ស្នាម​ជ្រីវជ្រួញ​យ៉ាង​មាន​ប្រសិទ្ធភាព។​

រូបតំណាង

**៣. ពង្រាប​ធ្វើឲ្យ​ពត់​ចិញ្ចើម ​និង​រោម​ភ្នែក​អោយ​មាន​របៀប**

ជេល​របស់​ប្រទាល​កន្ទុយ​ក្រពើ​ជួយ​ពង្រាប​និង​រក្សា​ទម្រង់​ចិញ្ចើម ​និង​ជួយ​ធ្វើ​ឲ្យ​រោម​ភ្នែក​ង​ស្អាត​ដោយ​គ្រាន់​តែ​យក​ជក់​ម៉ាស្ការ៉ា​ ឬ​ហ្វឺត​គូរ​ចិញ្ចើម​ក្នុង​ក្រឡ​ដាក់​ជេល​របស់​ប្រទាល​រួច​លាប​លើ​កន្លែង​ទាំង​នោះ។

៤. កាត់​បន្ថយ​អាការ​រលាក​ ឬ​ស្បែក​មុខ​ក្រហម​ឡើង​មុន

ប្រទាល​នេះ​មាន​ជាតិ​ត្រជាក់​ដែល​ជួយ​កាត់​បន្ថយ​ស្បែក​មុខ​ក្រហម​ដោយ​សារ​មុន​ កន្ទួល និង​អាច​ប្រើ​បាន​លើ​អាការ​រលាក​ផ្សេង។

៥.​ជំនួយ​ដល់​សុខភាព​មាត់​ធ្មេញ

ការ​ស្រាវជ្រាវ​ក្នុង​ឆ្នាំ​ ២០១៤​ បាន​បង្ហាញ​ថា​ ប្រទាល​នេះ​អាច​ជួយ​ព្យាបាល​ និង​ការ​ឈឺចាប់​នៃ​ជំងឺ​មាត់​ធ្មេញ​ផង​ដែរ។ ​បន្ថែម​ពី​នេះ​ទៀត​វា​ជួយ​ព្យាបាល​ជំងឺ​រលាក​អញ្ចាញ​ធ្មេញ​ដោយ​ជួយ​បំបាត់​អាការ​ហើម ​និង​ឈាម​ហូរ​តាម​អញ្ចាញ៕

រូបតំណាង

ចុចអាន៖សាច់​រយាក ៣ កន្លែង ដែល​មនុស្ស​ធ្លាប់​ធាត់​តែង​បន្សល់​ទុក​​លើ​ខ្លួន

ប្រភព៖ Womenshealthmag ប្រែសម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម