មិនបាច់ហាត់ប្រាណហើយក៏មិនបាច់តម គ្រាន់តែចៀសអាហារ៧មុខនេះ ស្រកគីឡូយ៉ាងជោគជ័យ
- 2021-01-08 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនបាច់ហាត់ប្រាណហើយក៏មិនបាច់តម គ្រាន់តែចៀសអាហារ៧មុខនេះ ស្រកគីឡូយ៉ាងជោគជ័យ
សម្រាប់មនុស្សស្រី ការសម្រកគីឡូទាមទារឲ្យប្រឹងប្រែង និងប្រើរយៈពេលយូរផងដែរ។ ដោយសារតែរវល់នឹងការងារផង ការសិក្សាផង នារីជាច្រើនរអ៊ូរទាំរឿងមិនសូវមានពេលហាត់ប្រាណ។ បើតាមអ្នកជំនាញផ្នែកចំណីអាហារពីប្រទេសអាមេរិក ប្រសិនបើអ្នកចៀសឆ្ងាយពីក្រុមអាហារទាំង៨មុខនេះ អ្នកអាចស្រកគីឡូបានដោយមិនបាច់ហាត់ប្រាណ ឬតមអាហារច្រើនឡើយ។
១. កាហ្វេ
មនុស្សជាច្រើនយល់ថា កាហ្វេអាចជួយសម្រកទម្ងន់បាន។ យ៉ាងណាក៏ដោយ វាអាចត្រូវខ្លះប៉ុណ្ណោះ ព្រោះវាជួយមិនឲ្យសូវឃ្លាន និងដុតបំផ្លាញជាតិខ្លាញ់ តែលទ្ធភាពទាំងនេះវាត្រឹមរយៈពេលខ្លីប៉ុណ្ណោះ។ នៅពេលអ្នកវិលមករបបអាហារធម្មតាវិញ គីឡូរបស់អ្នកនឹងឡើងធម្មតាដូចគ្នា។ លើសពីនេះ ជាតិកាហ្វេអ៊ីនបានដាក់សម្ពាធទៅលើក្រពេញ Adrenal ដែលត្រូវបានប្រើដើម្បីគ្រប់គ្រងការរំលាយអាហារខ្លាញ់ និងប៉ះពាល់ដល់ការរំលាយអាហារ។ ហេតុនេះ បើអ្នកនៅតែញៀនកាហ្វេ អ្នកគ្មានផ្លូវអាចស្រកគីឡូបានជោគជ័យឡើយ។
២. អាហារច្នៃពីសណ្តែកសៀង
គ្រឿងបរិភោគដូចជា ទឹកសណ្តែក តៅហ៊ូ … សុទ្ធតែផ្ទុកដោយសារធាតុ Phytoestrogens ដែលកាត់បន្ថយដល់ការរំលាយអាហារនិងបង្កើនខ្លាញ់ពោះ។ ដូច្នេះ បើចង់សម្រកគីឡូមែន ត្រូវចៀសឲ្យឆ្ងាយពីអាហារច្នៃពីសណ្តែកសៀង។
៣. ពោត
ទោះបីជាផ្លែពោតមានជាតិកាកសសៃក៏ដោយ តែផ្លែពោតសម្បូរដោយកាឡូរីដែលចេញពីស្ករ ហើយធម្មតាជាប្រភេទគ្លុយកូស ងាយបណ្តាលឲ្យជាតិស្ករក្នុងឈាមកើនឡើង។
៤. Cheese
Cheese ផ្ទុកដោយបរិមាណជាតិស្ករខ្ពស់ ជាតិខ្លាញ់ និងប្រូតេអ៊ីន ដែលប៉ះពាល់ដល់ការរំលាយអាហាររបស់រាងកាយ។ នៅពេលអ្នកញ៉ាំ Cheese ជាតិ Lactose ស្រូបយ៉ាងលឿនចូលក្នុងរាងកាយ ហើយភាគរយនៃបរិមាណខ្លាញ់សត្វក្នុង Cheese ក៏ខ្ពស់ជាងអាហារដទៃដែរ។
៥. អាហារធ្វើពីម្សៅ
ម្សៅស្រូវសាលី អាចរក្សាជាតិទឹកនិងឧស្ម័ននៅក្នុងរាងកាយមនុស្សបាន។ លើសពីនេះ ស្រូវសាលីក៏ផ្ទុកជាតិ Gluten ដែលធ្វើឲ្យរាងកាយពិបាករំលាយនិងកាត់បន្ថយការស្រូបយកសារធាតុចិញ្ចឹម។
៦. គ្រឿងស្រវឹង
នៅពេលផឹកស្រា មុខងារថ្លើមនឹងចុះអន់ថយការបន្សាបជាតិពុល មិនអាចបំបែក ឬប្រើប្រាស់កាឡូរី ព្រមទាំងសារធាតុចិញ្ចឹមភ្លាមៗនៅក្នុងអាហារបានឡើយ។ ដូច្នេះ វាធ្វើឲ្យការរំលាយអាហាររបស់អ្នកចុះខ្សោយ និងបណ្តាលឲ្យឡើងទម្ងន់យ៉ាងឆាប់រហ័ស។
៧. ដំណាប់ផ្លែឈើ
ជាទូទៅ ដំណាប់ផ្លែឈើផ្ទុកជាតិស្ករច្រើនណាស់ ដែលបណ្តាលឲ្យរាងកាយផ្ទុកជាតិស្ករលើស និងឆាប់ឡើងគីឡូ។ ដូច្នេះ បើសិនជាអ្នកចង់សម្រកគីឡូឲ្យមានប្រសិទ្ធភាព គួរតែចេញឆ្ងាយពីដំណាប់ផ្លែឈើ៕