ចូល​សង្គម រឿង​ត្រូវ​ធ្វើ​មុន​គេ​គឺ​រក​លុយ មិន​មែន​រក​ស្នេហា​ទេ

  • 2021-01-06 02:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដូច​គេ​ថា​មិន​ខុស​ឡើយ មួយ​ថ្ងៃ​រស់​អត់​សង្សារ​ក៏​គ្មាន​បញ្ហា តែ​បើ​មួយ​ថ្ងៃ​រស់​អត់​លុយ គឺ​ដាប​តែ​ម្ដង។ និយាយ​ឲ្យ​ត្រង់​ទៅ​គឺ​ថា អ្នក​មាន​សង្សារ​ ឬ​មិន​មាន គ្មាន​អ្នក​ណា​មើល​ងាយ​អ្នក​ទេ តែ​បើ​អ្នក​ធំ​ពេញ​ហើយ​ តែ​រក​លុយ​មិន​ទាន់​បាន​ទៀត តែ​មុខ​យើង​គេ​មិន​ចង់​មើល​ផង។ តាម​ការ​ពិត ក្នុង​តួនាទី​ជា​អ្នក​កាសែត​មួយ​រូប ខ្ញុំ​ធ្លាប់​ជួប​បុគ្គល​ជោគជ័យ​ជាច្រើន។

ពួក​គេ​ក៏​ធ្លាប់​ឆ្លងកាត់​កាលៈទេសៈ​វេទនា​មិន​តិច​ដែរ គ្រាន់​តែ​គេ​មិន​ចង់​និយាយ​ពី​វា​ឡើង​វិញ​ប៉ុណ្ណោះ ព្រោះ​និយាយ​មក​ក៏​គ្មាន​បាន​ការ​អ្វី គ្រាន់​តែ​ជា​ដំបៅ​មួយ​ប៉ុណ្ណោះ។ តាម​រយៈ​បុគ្គល​ឆ្នើម​ជា​ច្រើន​ ខ្ញុំ​ដក​បាន​បទ​ពិសោធន៍​ដ៏​មាន​តម្លៃ​៣​នោះ​គឺ៖

១. អ្នក​ដែល​មាន​លុយ​ច្រើន មិន​មែន​មក​ពី​គេងប់​តែ​រក​លុយ​ឡើយ តែ​គេ​ធ្វើ​ខ្លួន​ឲ្យ​ក្លាយ​ជា​មនុស្ស​​មាន​តម្លៃ។ ឧទាហរណ៍ ប្រសិន​បើ​អ្នក​ជា​បុគ្គលិក​ក្រុមហ៊ុន អ្នក​ត្រូវ​ធ្វើ​ជា​បុគ្គលិក​ឆ្នើម​ជាមុន​សិន មុន​ពេល​ទារ​ឡើង​ប្រាក់​ខែ។ នៅ​ពេល​ធ្វើ​ដូច​នេះ អ្នក​ទៅ​ណា​ក៏​មាន​ផ្លូវ​រស់​ដែរ មិន​ខ្លាច​អត់​បាយ​ឡើយ។

២. ដើរ​ត្រង់​ទិស​ដៅ សំដៅ​ឲ្យ​ត្រូវ​គោលដៅ។ ទោះ​ត្រូវ​រារាំង មាត់​ចេញ​មាត់​ចូល​យ៉ាង​ម៉េច ក៏​កុំ​ខ្វល់ ព្រោះ​គេ​ថា ឆ្កែ​នៅ​ព្រុស មនុស្ស​នៅ​តែ​ដើរ។ បើ​អ្នក​ទុក​ឲ្យ​សម្ដី​គេ​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដំណើរ​របស់​អ្នក​នោះ អ្នក​នឹង​គ្មាន​ថ្ងៃ​ជោគជ័យ​ឡើយ។

៣. ត្រូវ​រក​លុយ​ឲ្យ​បាន​មុន​​ រក​ស្នេហា។ ព្រោះ​នៅ​ពេល​អ្នក​មាន​ស្នេហា គឺ​មាន​អស់​លុយ​ជាង​មុន មិន​មែន​កាន់​តែ​សល់​លុយ​ឡើយ។ នៅ​ពេល​រាង​ធូរធារ​បន្តិច​ហើយ រក​មនោសញ្ចេតនា​ក៏​ហួស​ដែរ ហើយ​នៅ​ពេល​នោះ អ្នក​អាច​មាន​ជម្រើស​ច្រើន​ទៀត​ផង​៕

​ចុចអាន៖ ​​ ជោគជ័យ​នឹង​រត់មកតាមក្រោយ បើ​អ្នក​​ធ្វើ​បាន​៤​ចំណុច​នេះ

ប្រភព៖ Guu ប្រែសម្រួល៖ Caramel