បើ​នៅ​តែ​ដាក់​តាំង​រូប​ដូនតា​ខុស​បែប​នេះ កុំ​សួរ​ថា​ហេតុ​អ្វី​គ្រួសារ​ចេះ​តែ​ក្រ រឿង​មិន​ចប់

  • 2020-12-30 08:23:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រួសារ​គ្រប់​គ្នា តែង​តែ​មាន​ជីដូន​ជីតា​ដែល​លាចាកលោក​ទៅ ហើយ​ត្រូវ​មាន​រូប​តាំង​ជា​រូប​អនុស្សាវរីយ៍​ដើម្បី​ឲ្យ​កូន​ចៅ​ថ្ងៃ​ក្រោយ​នឹក​ដល់ តែ​មនុស្ស​ជា​ច្រើន​មិន​ដឹង​ឡើយ​ថា បើ​ព្យួរ​រូប​ដូន​តា​ខុស​ក្បួន នឹង​នាំ​ហានិភ័យ​មក​ដល់​គ្រួសារ​ផង​ដែរ។ ខាង​ក្រោម​នេះ​គឺ​ជា​ក្បួន​​ព្យួរ​រូប​ដូន​តាឲ្យ​បាន​ចម្រុង​ចម្រើន​គ្រួសារ។

១. ព្យួរ​រូប​កុំ​ឲ្យ​ខុស​ខាង

តាម​អ្នក​ជំនាញ​ហុងស៊ុយ​ព្យួរ​រូប​ដូច​តា​នៅ​ក្នុងផ្ទះ គឺ​យើង​ត្រូវ​រៀប​ឲ្យ​ត្រូវ​តាម​ខាង​ឆ្វេង ខាង​​ស្ដាំ​នៃ​ផ្ទះ​នីមួយៗ ដោយ​រូប​ជីតា​ត្រូវ​នៅ​ខាង​ឆ្វេង និង​រូប​ជីដូន​ត្រូវ​នៅ​ខាង​ស្ដាំ មាន​ន័យ​ថា បើ​រូប​ជីដូន​ជីតា​ជាប់​គ្នា រូប​ជីតា ត្រូវ​នៅ​ខាង​ឆ្វេង​រូប​ជីដូន ដោយ​មិន​​ឲ្យ​ឆ្លាស់​គ្នា​ឡើយ។ ដោយ​អ្នក​ជំនាញ​លើក​ឡើង​ថា នៅ​បច្ចុប្បន្ន គ្រួសារ​ភាគ​ច្រើន អ្នក​ណា​ស្លាប់​មុន នឹង​ដាក់​ព្យួរ​មុន មិន​ប្រកាន់​ឆ្វេង​ស្ដាំ ដែល​​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​យីអ៊ុន​ ង៉ូវហេង​នៅ​ក្នុង​គ្រួសារ។

២. ហាម​ដាក់​រូប​រួម​គ្នា

មនុស្ស​ជា​ច្រើន នៅ​ពេល​ដូន​តា​ទើប​ស្លាប់ គឺ​ដាក់​រូប​តាំង​ផ្សេ​ង​គ្នា តែ​ដល់​ពេល​ពួក​គាត់​ស្លាប់​ទាំង​២​នាក់​ហើយ កូន​ចៅ​ក៏​ផ្ដិត​រូប​ដូន​តា​ចូល​គ្នា​វិញ ដែល​នេះ​គឺ​ជា​ប្រការ​ដែល​ហាម​ឃាត់​បំផុត។ ត្បិត​ទោះ​ស្លាប់​ហើយ​មែន តែ​វិញ្ញាណកន្ធ​របស់​អ្នក​ទាំង​២​គឺ​នៅ​ដាច់​ដោយឡែក ដូច​នេះ​ហើយ ការ​ដែល​ដាក់​រួម​គ្នា​បែប​នេះ អាច​បង្ករ​ទៅ​ជា​ក្ដី​ក្ដៅ​ក្រហាយ​ដល់​គ្រួសារ។ ដូច​នេះ​ល្អ​បំផុត អ្នក​គួរ​ដាក់​រូប​ដូន​តា​នៅ​ផ្សេង​ៗ​គ្នា។

៣. ដាក់​ទន្ទឹម​នឹង​ជើង​ធូប

ជើង​ធូប​គឺ​ជា​វត្ថុ​សក្ការៈ​ដែល​សម្រាប់​សែន​ថ្វាយព្រះ និង​ទេវតា​នានា ដែលមាន​ឋានៈ​ខ្ពស់​ជាង​ដូន​តា ដូច​នេះ​ហើយ ការ​ដាក់​រូប​ដូន​តា​តាំង​ស្មើ​ជាមួយ​នឹង​ជើង​ធូប ប្រៀប​ដូច​ជា​ការ​បំពាន​មួយ ដែល​ត្រូវ​តែ​ជៀស​ជា​ដាច់​ខាត ដើម្បី​កុំ​ឲ្យ​​ឡាក់​ឆុង​ដូន​តា ជាមួយ​វត្ថុសក្ដិសិទ្ធិ​នានា៕

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម