តើអាថ៍កំបាំងអ្វីដែលអ្នកដទៃគិតអំពីអ្នក សាករើសទេសភាពមួយ

  • 2020-12-30 04:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​មុន​ពេល​ជ្រើស​រើស​រូប​​ទាំង​នេះ ​សូម​បិទ​ភ្នែក​រួច​ដក​ដង្ហើម​ឲ្យ​វែង​ៗ។ ​បន្ទាប់​មក​ស្រមៃ​ដល់​ទេសភាព​ដែល​អ្នក​ចង់​ទៅ​បំ​ផុត ជាមួយ​នរណា​ម្នាក់។ ​រួច​សូម​ជ្រើស​រើស​ ហើយ​ផ្ទៀង​ចម្លើយ។

ទេសភាព​ទី​១

​​បុគ្គលិក​លក្ខណៈ​របស់​អ្នក ​ជា​មនុស្ស​ស្មោះ​ត្រង់ ​មា​ន​គុណ​ធម៍ ​​តែ​ក៏​ឆាប់​ប្រតិកម្ម និង​ជា​មនុស្ស​ដែល​គិត​ពី​ទំនាក់​ទំនង​​ជា​រឿង​សំខាន់។ ​អ្នក​ជា​មនុស្ស​ចេះ​យក​អសារ ជា​មិត្ត​ភក្កិ​ល្អ ដែល​តែង​តែ​ជួយ​ទុក្ខ​ធុរៈ​គ្នា។ អ្នក​អាច​បំភ្លេច​ចោល​នូវ​រឿង​មួយ​ចំនួន ​ហើយ​លើក​លែង​ទោស​ចំពោះ​បុគ្គល​នោះ​​ផង​ដែរ ​តែ​បើ​​ជា​ពាក្យ​កុហក ​ឬ​ លួច​លាក់ នោះ​អ្នក​នឹង​គ្មាន​ថ្ងៃ​លើក​លែង​ទោស​ឲ្យ​បាន​ឡើយ។

មាន​ពេល​ខ្លះ ​អ្នក​ក៏​ខ្ជិល​ដែរ ​តែ​មិន​មែន​គ្រប់​ពេល​ឡើយ។ សម្រាប់​​អ្នក​ដទៃ ​ច្រើន​តែ​គិត​ថា​អ្នក​ជា​មនុស្ស​រឹង​រូស ​និង​ស៊ាំ​ញ៉ាំ​ពេល​សម្រេច​ចិត្ត​ម្តង​ៗ ​។

ទេសភាព​ទី​២

អ្នក​តែង​បង្កើត​នូវ​ភាព​ពិសេស​មួយ​ដល់​អ្នក​ដទៃ​ឲ្យ​មាន​អារម្មណ៍​ប្លែក ដោយសារ​តែ​មន្ត​ស្នេហ៍​ពី​ខាង​ក្នុង​​របស់​អ្នក។ ​ពួក​គេ​តែង​គិត​ថា ​អ្នក​ប្រៀប​ដូច​មនុស្ស​ដ៏​សែន​កក់​ក្តៅ​ម្នាក់ ឆ្លាត​វៃ មាន​មេត្តា​ធម៍ ​ដែល​ហេតុ​ផល​ទាំង​នេះ ​គឺ​ជា​អន្ទាក់​ធ្វើ​ឲ្យ​ពួក​គេ​ចង់​ជជែក​លេង​ជាមួយ​អ្នក​ដោយ​មិន​ដឹង​ខ្លួន។ មនុស្ស​ជា​ច្រើន​ពេញ​​ចិត្ត​​លើ​ភាព​សាមញ្ញរបស់​​អ្នក​ផង​ដែរ។ ពួក​គេ​មាន​អារម្មណ៍​ថា​ងាយ​សម្រប ​ពេល​​រាប់​អាន​អ្នក។ ប៉ុន្តែ​ជួន​កាល ពួក​គេ​ចាត់​ទុក​អ្នក​ជា​មនុស្ស​ល្ងង់ ​ងាយ​​​បោក​បញ្ឆោត។

​យ៉ាង​ណា​ក៏ដោយ ​​​មាន​មនុស្ស​ជា​ច្រើន​កោត​សរសើរ​ជា​ពិសេស​ដែល​អ្នក​អាច​ទទួល​ដំបូន្មាន​មាន​ប្រយោជន៍​ពី​ខ្លួន​អ្នក ដែល​នេះ​ជា​ប្រសិទ្ធ​ភាព​ខ្ពស់។

​ទេសភាព​ទី​៣

​អ្នក​មាន​បុគ្គលិក​លក្ខណៈ​​​ជា​អ្នក​ដឹក​នាំ ​ព្រម​ទាំង​អាច​ដោះ​ស្រាយ​បញ្ហា​បាន​លឿន ​សូម្បី​តែ​ក្នុង​ស្ថានភាព​លំបាកៗ។ ​នៅ​ក្នុង​ជីវិត​នេះ ​ពិបាក​នឹង​ធ្វើ​ឲ្យ​អ្នក​​ចុះ​ចាញ់​ ឬ​បំ​ភ័យ​អ្នក​បាន​ណាស់។ ​​អ្នក​ក៏​ជា​មនុស្ស​ពូកែ​ខាង​ទំនាក់​ទំនង ហើយ​ជួន​កាល​ក៏​និយាយ​ច្រើន​មិន​ធម្មតា​ដែរ។

​ចំណុច​ពិសេស​របស់​អ្នក ​​​​គឺ​ចេះ​អភិវឌ្ឍ​ផ្នែក​ចិត្ត​គំនិត​បាន​​ល្អ ​មាន​មោទកភាព​លើ​ខ្លួន​ឯង​បែប​សាមញ្ញៗ ព្រម​ទាំង​គោរព​​លើ​ចំណាប់​អារម្មណ៍​ផ្ទាល់​ខ្លួន។ ​ប៉ុន្តែ​ក្នុង​ភ្នែក​មនុស្ស​មួយ​ចំនួន ​គិត​ថា​​អ្នក​ជា​មនុស្ស​ក្រអឺតក្រទម តែ​ធាតុ​ពិត មិន​ដូច្នោះ​ទេ។ ​​នៅ​ពេល​ទៅ​ធ្វើ​ការ​នៅ​កន្លែង​ណា ​អ្នក​ច្រើន​តែ​មនុស្ស​សំខាន់​ដែល​​គ្រប់​គ្នា​មិន​ចង់​បាត់​បង់ ហើយ​ក៏​តែង​ផ្តល់​នូវ​ភាព​រី​ករាយ​ដល់​ពួក​គេ​ផង​ដែរ។​​

ប្រភព៖ Namastest.net ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម