ព្រះ​នាង​ពៅ​ត្រកូល Huawei បញ្ចប់​ការ​សិក្សា​នៅ Harvard តែ​ស្រវា​ចាប់​យក​សិល្បៈ​វិញ

  • 2020-12-27 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​ចាប់​កំណើត​នៅ​ក្នុង​វង្ស​ត្រកូល​ដែល​មាន​ជំនួញ​យក្ស​នៅ​ប្រទេស​ចិន​ក្ដី​ តែ Annabel Yao មិន​មាន​បំណង​បំណង​បន្ត​អាជីព​របស់​គ្រួសារ​​ឡើយ ដោយ​នាង​នឹង​ចាប់​យក​អ្វី​ដែល​ខ្លួន​ស្រឡាញ់​​វិញ។

Annabel Yao កើត​ឆ្នាំ ១៩៩៨ និង​ជា​កូន​ស្រី​ពៅ​របស់​ស្ថាបនិក​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Huawei លោក Ren Zheng Fei។ អ្នក​នាង​របស់​ត្រកូល​ស្ដុកស្ដម្ភ​មួយ​នេះ​កើត​នៅ​ពេល​គ្រួសារ​របស់​ខ្លួន​កំពុង​ស្ថិត​នៅ​លើ​កំពូល​ និង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មិន​ខុស​ពី​ព្រះនាង​មួយ​អង្គ​ឡើយ។ ដើម្បី​ការពារ​ជីវិត​ឯកជន​របស់​កូន ស្ថាបនិក​ខាង​លើ បាន​ឲ្យ​កូន​យក​ត្រកូល​តាម​​ម្ដាយ​ដើម្បី​កុំ​ឲ្យ​មាន​អ្នក​ចាប់​អារម្មណ៍​ច្រើន​ពេក។

ទោះ​បី​ជា​កើត​ក្នុង​គ្រួសារ​ដែល​មាន​ក្រុមហ៊ុន​ខ្លួន​ឯង​ស្រាប់​ក៏​ដោយ តែ​តាំងពី​តូច​មក ស្រី​ស្អាត​២២​ឆ្នាំ ហាក់​មិន​ចាប់​អារម្មណ៍​នឹង​អាជីព​របស់​ក្រុមហ៊ុន​ឡើយ ដោយ​នាង​បាន​រៀន​រាំ​បាឡេ និង​មាន​ដុង​សិល្បៈ​ពី​តូច។ ធំ​ឡើង​បន្តិច នាង​បាន​រៀន​នៅ​សកលវិទ្យាល័យ Harvard និង​បាន​បញ្ចប់​ការ​សិក្សា​កាល​ពី​ខែ​មិថុនា​កន្លង​ទៅ​នេះ​ហើយ។ មនុស្ស​ជា​ច្រើន​បាន​សន្និដ្ឋាន​ថា ក្រោយ​រៀន​ចប់​នៅ​សាលា​ដ៏​ល្បី​ខាង​លើ អ្នក​នាង​ពៅ​របស់ Huawei នឹង​មក​ធ្វើ​ឲ្យ​ការ​ជូន​គ្រួសារ​របស់​ខ្លួន តែ​នាង​បែរ​ជា​ចាប់​យក​សិល្បៈ​ទៅ​វិញ។

ជាក់​ស្ដែង ​មុននេះ​បន្តិច បណ្ដាញ​ព័ត៌មាន​ចិន​បាន​រក​ឃើញ​ថា Annabel បាន​ចុះ​កិច្ចសន្យា​ជាមួយ​ផលិតកម្ម TH Entertainment ដើម្បី​ពង្រីក​អាជីព​សិល្បៈ​របស់​ខ្លួន។

ទន្ទឹម​នឹង​នោះ នាង​ក៏​បង្កើត​បណ្ដាញ​សង្គម​របស់ខ្លួន​​នៅ​លើ Weibo ដែល​ក្រោយ​តែ​១​ថ្ងៃ​ នាង​បាន​អ្នក​គាំទ្រ​៦៥០០០​នាក់។ ប្រភព​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា ព្រះនាង​ពៅ​របស់​ Huawei កំពុង​តែ​​ហាត់​រៀន​សម្ដែង ដើម្បី​ក្លាយ​ជា​តារា​សម្ដែង​មួយ​រូប​នៅ​ពេល​ខាង​មុខ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម